no-alternative title

Huawei MateBook X Pro 2020 ពណ៌ថ្មី Jade Green នឹងបង្ហាញខ្លួននៅថ្ងៃទី 8 ខែមេសាខាងមុខនេះ

កាលពីថ្ងៃទី 5 ខែមេសានេះ នៅលើបណ្តាញ Weibo ផ្លូវការរបស់ក្រុមហ៊ុន Huawei បានបញ្ចេញនូវវីដេអូមួយរបស់កុំព្យូទ័រ Huawei MateBook X Pro 2020។ Notebook ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងសន្និសីទមួយ តាមរយៈព្រឹត្តិការណ៍អនឡាញ Huawei Spring 2020 ដែលគេគ្រោងនឹងប្រារព្ធឡើងនៅក្នុងថ្ងៃទី 8 ខែមេសាខាងមុខនេះ។ សូមជំរាបថា កាលពីពេលមុននេះ Huawei MateBook X Pro 2020 ត្រូវបានគេប្រកាសថា នឹងបង្ហាញខ្លួននៅក្នុងទីផ្សារបរទេសផងដែរ។  កុំព្យូទ័រថ្មីនេះ គឺមានការឌីស្សាញជាមួយនឹងគែមដែលពិតជាស្តើងមែនទែននៅលើជ្រុងទាំង 4 របស់វា ហើយវាមានអេក្រង់ទំហំ 91% screen ratio។ MateBook X Pro 2020 ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 chip ជំនាន់ទី 10 ដែលជាជំនាន់ចុងក្រោយ ពិតជាខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ Huawei MateBook X Pro 2020 គឺមានការឌីស្សាញរូបរាងកាន់តែប្លែកស្រស់ស្អាត និងមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសផងដែរ ដូចជាពណ៌ប្រផេះ ពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក ហើយពេលនេះវាមានពណ៌ Jade Green។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Huawei MateBook X Pro 2020 នេះមានអេក្រង់ទំហំ 13.9-inch ជាមួយនឹងកម្រិតភាពច្បាស់ទំហំ 3200×2000 ។ អេក្រង់នេះ ទ្រទ្រង់នូវកម្រិតពណ៌ 100% SRGB color gamut ថែមទៀត។ ពណ៌របស់វាពិតជាច្បាស់គ្មានគូប្រៀបនោះទេ។ បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ កុំព្យូទ័រនេះ ប្រើប្រាស់នូវបន្ទះឈីប Intel Core i5 / i7 processor ជំនាន់ទី 10 ក្រាហ្វិកកាត MX250 discrete graphics, 512GB SSD និង Thunderbolt 3 interface។ 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ MateBook X Pro2020 ថ្មីនេះ ក៏មានការទ្រទ្រង់ទៅលើមុខងារ Huawei sharing “multi-screen collaboration” ចុងក្រោយបំផុត។ MateBook X Pro 2020 អាចធ្វើការទំនាក់ទំនងនូវស្មាតហ្វូន និងកុំព្យូទ័របានយ៉ាងងាយស្រួលរវាង MateBook និងស្មាតហ្វូន Huawei ជាច្រើនទៀត។ កុំព្យូទ័រនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10។ MateBook X Pro គឺជា Notebook អេក្រង់ពេញគែមដំបូងបំផុតរបស់ពិភពលោក។ ចាប់តាំងពីការបង្ហាញវត្តមានរបស់កុំព្យូទ័រនេះ វាគឺនាំមុខគេនៅក្នុងកំណើនកើនឡើងនៃអាជីវកម្មរបស់ Huawei PCs  ដែលមានកំណើននៃការនាំចេញប្រចាំឆ្នាំដល់ទៅ 200% ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន