no-alternative title

ដឹងទេថាមានស្មាតហ្វូនជំនានថ្មីៗចំនួនប៉ុន្មានដែលប្រកាសចេញក្នុងខែមេសានេះ! ម៉ូដែលអ្វីខ្លះ?

ខណៈពេលដែលជំងឺរលាកសួតដ៏កាចសាហាវប្រភេទថ្មីហៅថាកូវីដ 19 បានរីករាលដាលជាសកលនៅកំឡុងខែមិនា ដែលពីដំបូងឡើងមេរោគនេះបានផ្ទុះឡើងខ្លាំងនៅទីក្រុង Wuhan ប្រទេសចិន ដែលធ្វើអោយសេដ្ឋកិច្ចក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមួយនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែប្រតិបត្តិការទីផ្សារស្ទើរទូទាំងប្រទេសត្រូវបានបិទ។ ដោយឡែកស្ថានភាពនៃការរីករាលដាលមេរោគកូវីដ 19 នៅក្នុងប្រទេសចិនបច្ចុប្បន្នគឺមានលក្ខណៈល្អប្រសើរឡើងវិញហើយប្រតិបត្តិការទីផ្សារក៏ត្រូវបានបើកដំណើរការឡើងវិញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះហើយនេះ គឺជាពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសនេះ បានត្រៀមខ្លួនសម្រាប់ការប្រកាសចេញទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីៗរបស់ពួកគេដើម្បីវាយលុកទីផ្សារក្នុងខែមេសានេះផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនល្បីៗរបស់ចិនត្រៀមបង្ហាញខ្លួនក្នុងខែមេសា 2020 នេះ៖

1-Honor Play 4T ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Honor ត្រូវបានគេដឹងថាត្រៀមខ្លួនប្រកាសចេញស្មាតហ្វូនស៊េរីថ្មី Honor Play 4T នៅថ្ងៃទី 09 ក្នុងខែមេសានេះ។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងមានមកជាមួយម៉ូដែល Pro ផងដែរដោយស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគេរំពឹងទៀតថានឹងមានទីផ្សារល្អដូចជំនាន់មុនក្នុងស្រឡាយ Honor Play របស់វាថែមទៀតផង។

2-OPPO Ace 2៖  សម្រាប់ក្រុមហ៊ុន OPPO វិញត្រូវបានគេទម្លាយព័ត៌មានមកថាបានត្រៀមបញ្ចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល Ace 2 ដែលជាម៉ូដែលជំនាន់ថ្មីទីពីរក្នុងសែស្រឡាយស្មាតហ្វូន Oppo Reno Ace ដែលចេញកាលពីឆ្នាំទៅ។ ស្មាតហ្វូននេះត្រូវបានគេនិយាយថានឹងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនទាំងការសាកតាមខ្សែ និងឥតប្រើខែ្ស។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងត្រូវប្រកាសចេញនៅថ្ងៃទី 13 ក្នុងខែមេសានេះ។

3-OnePlus 8 Series ៖ ប្រាកដណាស់យើងទាំងអស់គ្នាបាននឹងកំពុងទន្ធឹងរងចាំការមកដល់នៃរបស់ស្មាតហ្វូនបីសាចល្បឿនជំនាន់ថ្មីរបស់ក្រុមហ៊ុន OnePlus មួយនេះ បន្ទាប់ពីពួកវាត្រួវបានក្រុមហ៊ុនធ្វើការពន្យាពេលប្រកាសចេញជាច្រើនលើកដោយសារតែបញ្ហារីករាលដាលនៃមេរោគកូវីដ 19។ យ៉ាងណាមិញតាមប្រភពព័ត៌មានច្បាស់ការណ៍ថាស្មាតហ្វូននេះនឹងប្រកាសចេញនៅចិននាថ្ងៃទី 16 ខែមេសានេះ ប៉ុន្តែសម្រាប់ទីផ្សារប្រទេសឥណ្ឌាវិញនឹងត្រូវប្រកាសចេញមុនថ្ងៃទី 14 ក្នុងខែមេសានេះផងដែរ។

4-Honor 30 ៖ ស្មាតហ្វូនរបស់ក្រុមហ៊ុន Sub-Brand របស់ Huawei មួយនេះត្រួវបានគេដឹងថាគឺជាម៉ូដែលកំពូលរបស់ក្រុមហ៊ុន Honor ដែលនឹងប្រើប្រាស់ផ្នែករឹងនៃប្រព័ន្ធកាមេរ៉ាថតរូប (Camera Hardware) របស់កំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P40 Series ដែលក្រុមហ៊ុនទើបតែបានធ្វើការប្រកាសចេញក្នុងពេលថ្មីៗនេះ។ កំពូលស្មាតហ្វូនម៉ាក Honor មួយនេះនឹងត្រួវប្រកាសចេញនាថ្ងៃទី 15 ក្នុងខែមេសានេះ។

5-Meizu M17 ៖ ក្រុមហ៊ុន Meizu ក៏បានត្រៀមប្រលែងចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរគឺម៉ូដែល Meizu 17 ក្នុងខែមេសានេះដែលអាចនៅថ្ងៃទី 15។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេរំពឹងថាជាស្មាតហ្វូនដំបូងរបស់ Meizu ដែលបានដំឡើងមកជាមួយនឹងប្រព័ន្ធបណ្តាញសេវា 5G Connectivity ថែមទៀតផង។

6-Huawei Nova 7 Series ៖ ងាកមកក្រុមហ៊ុន Huawei វិញត្រូវបានគេដឹងថាបានត្រៀមបញ្ចេញស្រឡាយស្មាតហ្វូនពាក់កណ្តាលប្រណិត (Premium Mid-Range) គឺ Huawei Nova 7 Series នៅថ្ងៃទី 23 ក្នុងខែមេសានេះ។ ស្មាតហ្វូនជំនាន់ថ្មីត្រូវបានគេដឹងថានឹងមានដល់ទៅបីម៉ូដែលគឺ Huawei Nova 7 SE 5G, Nova 7 5G និង Nova 7 Pro 5G។

ក្រៅពីផលិតផលដែលបានបញ្ជាក់ទាំងអស់ខាងលើនេះទំនងជាយើងនឹងឃើញមានការប្រកាសកាន់តែច្រើននូវស្មាតហ្វូនស៊េរីថ្មីៗពីម៉ាកល្បីៗដូចជា OPPO និងផលិតផលផ្សេងៗទៀតនៅពេលឈានចូលដល់សប្តាហ៍ទី 2 នៃខែមេសា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន