no-alternative title

បែកធ្លាយរូបភាពថ្មីរបស់ iPhone 12 Pro បង្ហាញថា មានកាមេរ៉ាចំនួន 3 គ្រាប់ និងមានប្រព័ន្ធ LiDAR Scanner

នៅក្នុងសប្តាហ៍នេះ មានការបង្ហោះមួយនៅលើបណ្តាញសង្គម Twitter ថា រូបភាពរបស់ iPhone 12 Pro នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ។ គ្រប់គ្នា ប្រាកដជានឹងអាចមើលឃើញនូវរូបភាពរបស់ទូរស័ព្ទនេះ ដែលមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ នៅផ្នែកខាងក្រោយរបស់វា។ ដូចគ្នាទៅនឹងថេប្លេត iPad Pro 2020 នេះដែរ រូបភាព យើងអាចមើលឃើញនូវប្រព័ន្ធ LiDAR scanner ថ្មីនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាលើកដំបូងបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពដំបូងរបស់រូបភាពនេះ គឺជាស្មាតហ្វូន Concepts iPhone ដែលនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS 14។ នៅក្នុងរូបភាពនេះ យើងអាចមើលឃើញបានយ៉ាងច្បាស់អំពីកាមេរ៉ារបស់ស្មាតហ្វូន iPhone 12 Pro ឬ  iPhone 12 Pro Max។ នេះ មានកាមេរ៉ា wide-angle, ultra-wide-angle និង  telephoto lenses រួមជាមួយនឹង 2020 iPad Pro LiDAR scanner ផងដែរ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា iPhone 12 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា depth sensor ថ្មីនៅផ្នែកខាងក្រោយ។ រូបភាពនេះ គឺអនុញ្ញាតអោយអ្នកអាចធ្វើការយល់បានយ៉ាងច្បាស់អំពីដែលរបៀបក្រុមហ៊ុន Apple នឹងធ្វើការរៀបចំទៅលើប្រព័ន្ធកាមេរ៉ាថ្មីរបស់ស្មាតហ្វូននេះដែលមានភ្ជាប់ជាមួយនឹងប្រព័ន្ធ LiDAR scanner។ ហើយ Flash របស់ស្មាតហ្វូននេះ នឹងដាក់នៅកណ្តាលវិញ។

យើងរំពឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវ iPhone 12 Series របស់ខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ។ ប៉ុន្តែដោយសារតែបញ្ហាសេដ្ឋកិច្ចដែលមានការរងគ្រោះដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 នោះ ការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីៗរបស់ស្មាតហ្វូននេះ អាចនឹងត្រូវបានគេជឿថា នឹងពន្យារពេលផងដែរ។ នៅលើ iPhone នេះ បច្ចេកវិទ្យា  LiDAR scanner ប្រហែលជាមានមុខងារដូចគ្នាទៅនឹង iPad Pro ដែលមានការពង្រឹងទៅលើមុខងារ AR ថែមទៀតផង។

ថ្មីៗនេះ ក្រុមហ៊ុន Foxconn ដែលជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Apple ក៏បានបញ្ជាក់ទៅកាន់អ្នកវិនិយោគជាច្រើនថា ពួកគេនឹងត្រៀមបង្ហាញនូវ iPhone 12 របស់ខ្លួនដែលនឹងទ្រទ្រង់ទៅលើបណ្តាញទំនាក់ទំនងជំនាន់ទី 5 របស់ខ្លួនសម្រាប់ការបង្ហាញខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ។ ក្រុមអ្នកវិនិយោគជាច្រើន មានការព្រួយបារម្ភថា កាលវិភាគសម្រាប់ផលិតកម្មនេះ នឹងមានការប៉ះពាល់ដោយសារតែការងើបឡើងនៃការផ្ទុះឡើងនៃវីរុសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន