no-alternative title

Samsung Electronics គ្រោងនឹងផលិតនូវកញ្ចក់ដែលអាចបត់បានដោយខ្លួនឯង ដើម្បីអោយស្មាតហ្វូនប្រភេទនេះ មានតម្លៃថោកជាងមុន

ដើម្បីធ្វើអោយតម្លៃរបស់ស្មាតហ្វូនដែលអាចបត់បានថយចុះនោះ ក្រុមហ៊ុន Samsung Electronics កំពុងតែត្រៀមខ្លួនក្នុងការផលិតនូវកញ្ចក់អេក្រង់ដែលអាចបត់បានផ្ទាល់ខ្លួនផងដែរ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុននេះ បានជ្រើសរើសនូវអ្នកផ្គត់ផ្គង់ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននោះគឺ Samsung Display។ ប្រសិនបើគម្រោងនេះក្លាយជាការពិតនោះ តម្លៃរបស់ស្មាតហ្វូនដែលអាចបត់បាននេះនឹងមានការធ្លាក់ចុះបើធៀបជាមួយនឹងស្មាតហ្វូនដែលអាចបត់បានជំនាន់ដំបូងនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Samsung នៅក្នុងពេលនេះ គឺស្មាតហ្វូន Galaxy Z Flip ដែលមានតម្លៃ $1,400 ហើយតម្លៃនេះ គឺមិនទាន់សមរម្យនៅឡើយទេក្នុងការប្រើប្រាស់នោះ។ កញ្ចក់អេក្រង់ដែលអាចបត់បាននៅលើស្មាតហ្វូននេះ គឺមានកម្រិត 30 micrometers ដែលមានតម្លៃរហូតដល់ទៅ $40 បើធៀបជាមួយនឹងស្មាតហ្វូនធម្មតាដែលមានអេក្រង់រាបស្មើគឺមានតម្លៃត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ។ សម្រាប់កញ្ចក់ដែលអាចបត់បានដែលត្រូវគេស្គាល់ឈ្មោះថា UTG (Ultra-Thin Glass) ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Flip នេះ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន DOWOO INSYS ដែលជាភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Samsung Display ហើយក្រុមហ៊ុននេះក៏ធ្វើការផ្គត់ផ្គង់នូវកញ្ចក់ OLED របស់ខ្លួនសម្រាប់ក្រុមហ៊ុន  Samsung Electronics ផងដែរ។ 

មានការលើកឡើងថា ប្រសិនបើក្រុមហ៊ុនផលិតស្មាតហ្វូននេះ អាចធ្វើការផលិតទៅលើកញ្ចក់ដែលអាចបត់បានរបស់ខ្លួននោះ ក្រុមហ៊ុន Samsung Electronics អាចធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលអាចនាំអោយមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ នៅក្នុងការផលិតនូវកញ្ចក់ដែលអាចបត់បាននេះ។ គោលដៅ គឺដើម្បីធ្វើអោយតម្លៃរបស់ស្មាតហ្វូននេះមានការធ្លាក់ចុះ។ ជាក់ស្តែង ក្រុមហ៊ុន Samsung Electronics នេះ ក៏ពិភាក្សាគ្នាជាមួយនឹងក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ដែលអាចបត់បានជាច្រើនរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុននេះ នឹងទទួលបាននូវជោគជ័យនៅក្នុងកិច្ចព្រមព្រៀងនេះ ប៉ុន្តែប្រសិនបើវាកើតឡើងនោះ យើងអាចរំពឹងបានថាស្មាតហ្វូនដែលអាចបត់បាននេះ នឹងមានតម្លៃថោកជាងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន