no-alternative title

សាលារៀនជាច្រើន នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់កម្មវិធី Zoom ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន

កម្មវិធីខលវីដេអូ Zoom គឺជាកម្មវិធីមួយដែលមានប្រជាប្រិយភាពខ្លាំងមែនទែន ដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងជាកម្មវិធីមួយដែលមានលក្ខណៈពេញលេញក្នុងការប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយនោះ កម្មវិធីនេះ ក៏មានបញ្ហាជាច្រើន ដែលមានការពាក់ព័ន្ធទៅនឹងសុវត្ថិភាពដែលធ្វើអោយប៉ះពាល់ដល់កេរ្តិឈ្មោះរបស់ក្រុមហ៊ុននេះ ថែមទៀត។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានអោយដឹងថា មានសាលារៀនជាច្រើន ដែលឈប់ប្រើប្រាស់នូវកម្មវិធី Zoom ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ជម្រើសថ្មីរបស់ពួកគេ គឺការប្រើប្រាស់នូវកម្មវិធី Teams របស់ក្រុមហ៊ុន Microsoft វិញ។ នាពេលបច្ចុប្បន្ននេះ វាមានកម្មវិធី platforms ជាច្រើនទៀត សម្រាប់ការប្រជុំអនឡាញ និងការរៀនសូត្រក្នុងពេលបច្ចុប្បន្ននេះ។ Zoom platform គឺមានការពេញនិយមបំផុត ជាមួយនឹងហេតុផលល្អ និងហេតុផលមិនល្អផងដែរ។ សម្រាប់ Zoom Platform នេះ គឺមានបញ្ហាទៅលើផ្នែកសុវត្ថិភាព ហើយសាលារៀនជាច្រើនក៏ចាប់ផ្តើមធ្វើការផ្លាស់ប្តូរទៅកាន់ជម្រើសផ្សេងផងដែរ។

តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ សម្រាប់សាលារៀនមួយចំនួននៅក្នុងសហរដ្ឋអាមេរិក គឺធ្វើការហាមប្រាមទៅលើកម្មវិធី Zoom ហើយសាលាទាំងនោះ គឺនៅក្នុង New York និង Clark County, Nevada។ ក្នុងនោះ សាលារៀន Edmonds School នៅក្នុង Washington State និង Alpine School នៅក្នុងរដ្ឋ Utah ក៏បានគិតពិចារណាឡើងវិញអំពីគោលការណ៍នៅក្នុងកម្មវិធី Zoom ផងដែរ។ នៅពេលនេះ មានការផ្លាស់ប្តូរទៅប្រើប្រាស់នូវកម្មវិធី Teams របស់ក្រុមហ៊ុន Microsoft វិញ។

សូមជំរាបថា Zoom គឺជាកម្មវិធីមួយនៅក្នុងចំណោម platforms ដ៏ពេញនិយមជាច្រើនសម្រាប់ការខលវីដេអូ។ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនក៏មានការប្រុងប្រយ័ត្នផងដែរនៅពេលដែលប្រើប្រាស់នូវ platforms នេះ។ មានការទម្លាយថា វីដេអូថតទុកជាច្រើនតាមរយៈកម្មវិធីនេះ ក៏មានការបែកធ្លាយនៅលើអ៊ីនធឺណិតផងដែរ។ គួរបញ្ជាក់ផងដែរថា Platforms នេះ គឺមានភាពងាយរងគ្រោះ ដែលអាចចូលទៅក្នុងកាមេរ៉ា និង Microphone របស់ពួកគេបាន។ ថ្មីៗនេះ ក្រុមហ៊ុន Skype ក៏បានបង្ហាញនូវកម្មវិធីថ្មីឈ្មោះថា Meet Now ដែលនេះគឺជាមុខងារថ្មីនៃកម្មវិធីវីដេអូខលរបស់ក្រុមហ៊ុន Microsoft ហើយបន្ថែមពីនេះទៀតនោះ នេះគឺជាការពង្រឹងទៅលើសមត្ថភាពរបស់ខ្លួនក្នុងការប្រឆាំងទៅនឹង Platforms ជាច្រើនទៀតដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន