no-alternative title

LG VELVET នឹងបង្ហាញខ្លួនជាផ្លូវការជាមួយនឹងអេក្រង់ OLED ទំហំ 6.8 អ៊ីង បន្ទះឈីប Snapdragon 765 និងកាមេរ៉ាគោលទំហំ 48MP

នៅថ្ងៃទី 7 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន LG នឹងរៀបចំនូវព្រឹត្តិការណ៍សម្ពោធមួយសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួននោះគឺ LG VELVET ។ មុនការបង្ហាញនូវស្មាតហ្វូននេះជាផ្លូវការនោះ ក្រុមហ៊ុន LG ក៏បានទម្លាយនូវលក្ខណៈសម្បត្តិ និងមុខងារទាំងស្រុងរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនថ្នាក់កណ្តាលកម្រិតខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺមានពណ៌ដ៏ទាក់ទាញបំផុត និងកាមេរ៉ា Raindrop។ អេក្រង់ខាងមុខនេះ គឺមានកាមេរ៉ា water drop notch ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ  48-megapixel ថាមពលថ្មធំជាងមុន និងបច្ចេកវិទ្យា wireless charging ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន LG VELVET នេះគឺមានភ្ជាប់ជាមួយនឹងកញ្ចក់ និងលោហធាតុដែលមានការឌីស្សាញជាទម្រង់ 3D ។ គែមផ្នែកខាងឆ្វេង ខាងស្តាំ និងផ្នែកខាងក្រោយ ខាងមុខរបស់វាគឺកោង។ គែម Bezels ផ្នែកខាងលើ និងខាងក្រោមរបស់វាគឺស្មើរគ្នា។ ស្មាតហ្វូន LG VELVET គឺមានអេក្រង់  Cinema FullVision OLED ទំហំ 6.8 អ៊ីង។ អេក្រង់នេះ គឺមានកម្រិត aspect ratio ដល់ទៅ 20.5:9 ។

ស្មាតហ្វូន LG VELVET នេះភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង Artificial Intelligence Sound ដែលអាចធ្វើការវិភាគទៅលើ Content ដែលដំណើរការនៅលើស្មាតហ្វូននេះ ហើយវាគឺមានសំឡេងដ៏អស្ចារ្យបំផុត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺមាន stereo speakers ។ សម្រាប់ waterdrop notch នៅលើអេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំ  16-megapixel selfie ។ នៅលើអេក្រង់ OLED នេះគឺមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន  LG VELVET នេះ គឺមានការឌីស្សាញបញ្ឈរនៅជ្រុងផ្នែកខាងឆ្វេងខាងលើ។ សម្រាប់ lenses របស់វាគឺមានការឌីស្សាញដូចទៅនឹងតំណក់ទឹក។ វាមានកាមេរ៉ាគោលទំហំ 48-megapixel primary lens, ultrawide shooter8-megapixel និង  5-megapixel depth sensor។ ស្មាតហ្វូន LG VELVET នេះក៏មានបច្ចេកវិទ្យា quad binning technology ដែលមានការបញ្ចូលគ្នានៃ 4 Pixels -in-1 សម្រាប់ការថតនៅកន្លែងដែលមានពន្លឺតិច ។ វាមានមុខងារ Voice Out Focus ផងដែរ។ សម្រាប់មុខងារ  ASMR (autonomous sensory meridian response) recording អាចផ្តល់នូវសំឡេង  microphones នៅក្នុងកម្រិតខ្ពស់បំផុតក្នុងការប្រើប្រាស់។ 

សម្រាប់មុខងារ Time Lapse នេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកែប្រែទៅលើល្បឿនដោយស្វ័យប្រវត្តិទៅលើការថតអាស្រ័យទៅលើ Settings របស់វា។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកែប្រែទៅលើល្បឿននៅពេលដែលធ្វើការថតវីដេអូផងដែរ។ បន្ទះឈីប 7nm Snapdragon 765 SoC គឺប្រើប្រាស់នៅលើស្មាតហ្វូន LG VELVET។ ស្មាតហ្វូននេះ គឺមានរ៉េមទំហំ  LPDDR4X RAM និង UFS 2.1 storage 128 GB។ ស្មាតហ្វូននេះមានរន្ធដោត microSD card slot ផងដែរ។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ  4,300mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 10W wireless charging។

ស្មាតហ្វូន  LG VELVET នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 OS និង UI របស់ក្រុមហ៊ុន LG។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងរបស់ស្មាតហ្វូននេះគឺមានដូចជា 5G, dual-SIM slot, Wi-Fi 802.11ac, Bluetooth 5.1, NFC, USB-Cនិង3.5mm audio jack ផងដែរ។ ស្មាតហ្វូន  LG VELVET នេះមានការទ្រទ្រង់នូវ  accessories ជាច្រើនទៀតដូចជា  LG Dual Screen និង Stylus Pen ផងដែរ។

ក្រុមហ៊ុន LG ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវតម្លៃ និងកាលបរិច្ឆេទនៃការលក់ស្មាតហ្វូន LG VELVET នេះនៅព្រឹត្តិការណ៍នៃការសម្ភោធន៍នៅថ្ងៃទី 7 ខែឧសភានេះ។ ស្មាត ហ្វូននេះគឺមានពណ៌ Aurora White, Aurora Gray, Aurora Green និង Illusion Sunset ។ចាប់ពីថ្ងៃទី 29 ខែមេសា ដល់ថ្ងៃទី 7 ខែឧសភានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ គឺនឹងជ្រើសរើសអ្នកប្រើប្រាស់ស្មាតហ្វូននេះ ចំនួន 300 នាក់ក្នុងការតេស្តទៅលើស្មាតហ្វូននេះ នៅក្នុងរយៈពេល 4 សប្តាហ៍។ ការលក់ស្មាតហ្វូននេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺនៅថ្ងៃទី 15 ខែឧសភាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន