no-alternative title

អុញនោះ! ក្រុមហ៊ុន Huawei បានប្រកាសថា នឹងមិនលក់ម៉ូដឹម 5G ទៅឱ្យក្រុមហ៊ុន Apple នោះទេ

កាលពីសប្ដាហ៍មុន មានសេចក្តីរាយការណ៍មួយបាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងលក់ម៉ូឌឹម 5G ទៅឱ្យក្រុមហ៊ុន Apple ដែលបច្ចុប្បន្នពុំមានប្រភពផ្គត់ផ្គង់បន្ទះឈីបបែបនេះទេ។ ប៉ុន្តែនៅថ្ងៃនេះ នៅឯវេទិការសំណួរនិងចម្លើយមួយ អ្នកតំណាងក្រុមហ៊ុន Huawei បាននិយាយបំភ្លឺពាក្យចចាមអារាមបែបនេះ ដោយនិយាយថា: "យើងមិនមានការផ្លាស់ប្តូរយុទ្ធសាស្រ្តបន្ទះឈីបរបស់យើងទេ ហើយយើងក៏គ្មានទំនាក់ទំនងជាមួយ Apple នៅលើម៉ូឌឹម 5G នេះដែរ"។ ក្រុមហ៊ុន Huawei មានម៉ូឌឹម Balong 5000 ដែលត្រូវបានប្រើរួចជាស្រេច នៅក្នុង 5G Wi-Fi hotspots ហើយនឹងចូលទៅក្នុង Mate X ដែលអាចបត់បានផងដែរ។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុននេះ បានរក្សាទុកបន្ទះសៀគ្វី នៅខាងក្នុងឧបករណ៍ខ្លួនឯង (ទាំងម៉ូឌឹម និង Kirin chipset) ។

បច្ចុប្បន្ននេះ អ្នកផ្គត់ផ្គង់ម៉ូឌឹម 4G របស់ក្រុមហ៊ុន Apple មិនមែនជាជម្រើសសម្រាប់ជំនាន់ 5G នោះទេ។ ជាមួយគ្នាននេះ Apple និងក្រុមហ៊ុន Qualcomm ត្រូវបានចាក់សោក្នុងជម្លោះផ្លូវច្បាប់ ហើយម៉ូឌឹមរបស់ក្រុមហ៊ុន Intel មិនទាន់រួចរាល់នៅឡើយដូចគ្នា។ រីឯ Exynos 5100 របស់ក្រុមហ៊ុន Samsung ត្រូវបានប្រើប្រាស់នៅក្នុង Galaxy S10 5G នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយ Samsung ក៏ប្រកាសមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីលក់ទៅឱ្យ Apple ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងហោចណាស់ ក៏មានក្រុមហ៊ុនពីរផ្សេងទៀត ដែលធ្វើការលើម៉ូឌឹម 5G (MediaTek និង UniSOC) ប៉ុន្តែក្រុមអ្នកវិភាគជឿថា ពួកគេ នឹងមិនអាចបំពេញតាមតម្រូវការដ៏តឹងរ៉ឹង របស់ក្រុមហ៊ុន Apple សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់សមាសភាគរបស់ខ្លួននោះទេ។ លើសពីនេះទៅទៀត ពួកគេ ក៏នូវមិនទាន់ច្បាស់ទេថា តើពួកគេនឹងមានដំណោះស្រាយការងារគ្រប់ពេលវេលាឆាប់ៗនេះដែរ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការ ម៉ូឌឹមរបស់ខ្លួន ទោះបីជាវាត្រូវការពេលពីរបីឆ្នាំ ដើម្បីអភិវឌ្ឍវាក៏ដោយ។ ប្រសិនបើគ្មានកិច្ចសន្យាណាមួយ ត្រូវបានទិញដើម្បីទិញម៉ូឌឹម ដែលមានស្រាប់ iPhone 5G ជាលើកដំបូង អាចនឹងមកដល់ចុងឆ្នាំ 2021 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន