no-alternative title

vivo Y17 ស្មាតហ្វូនស៊េរីថ្មី នឹងបង្ហាញវត្តមានជាមួយកាមេរ៉ាខាងមុខទំហំ 20MP និងមានថាមពលថ្មទំហំ 5000 mAh

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Vivo បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មិ Y17 នៅក្នុងប្រទេសឥណ្ឌាមុនដាច់ឆ្នាំនេះ នេះបើតាមការអះអាងនៅក្នុងរបាយការណ៍ថ្មីមួយ។ កន្លងមក ក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយបង្ហាញព័ត៌មានអ្វីជាផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែនៅក្នុងព័ត៌មានបែកធ្លាយ គឺមានបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់វា និងរូបភាពរបស់ស្មាតហ្វូននេះផងដែរ។

ស្មាតហ្វូននេះមានការរចនារូបរាងប្រហាក់ប្រហែលគ្នាទៅនឹងស្មាតហ្វូន Y series ដូចជាស្មាតហ្វូន Y91 អញ្ចឹងដែរ គឺមានអេក្រង់ waterdrop notch display នៅផ្នែកខាងមុខ និងកាមេរ៉ាច្រើនគ្រាប់នៅផ្នែកខាងក្រោយរបស់វារួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន Y17 នេះ មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉់ាស៊ីនទំហំ 128GB ហើយវាមានថាមពលថ្មទំហំ 5,000 mAh ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 20MP selfie ប៉ុន្តែយើងនៅមិនទាន់មានព័ត៌មានលម្អិតនៃកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយរបស់ស្មាតហ្វូននេះនៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានបែកធ្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូន vivo Y17 នេះ នឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Helio P35 SoC ហើយវាមានអេក្រង់ទំហំ 6.35-inch ថែមទៀតផង។ សម្រាប់កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ គឺនៅមិនទាន់មានបញ្ជាក់អោយដឹងនៅឡើយទេ ប៉ុន្តែយើងសង្ឃឹមថា នឹងបានដឹងពីក្រុមហ៊ុន vivo ក្នុងពេលឆាប់ៗនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន