no-alternative title

Xiaomi បានប្រកាសទិញយកអាជីវកម្មស្មាតហ្វូនរបស់ Meitu ស្របពេលដែលក្រុមហ៊ុននេះ បានប្រកាសបិទទ្វានៅពាក់កណ្តាលឆ្នាំនេះ

Meitu Mobile ដែលជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីកែប្រែរូបភាពរបស់ចិន បានប្រកាសអំពីគម្រោងរបស់ខ្លួនក្នុងការបោះបង់ចោលនូវអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី 14 ខែមេសានេះហើយ។ អាជីវកម្មស្មាតហ្វូននេះ នឹងត្រូវផ្ទេរអោយទៅកាន់ក្រុមហ៊ុន Xiaomi Corporation វិញ។ ក្រុមហ៊ុន Meitu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបង្កើតនូវស្មាតហ្វូនជាច្រើន ដែលផ្តល់នូវភាពស្រស់ស្អាតសម្រាប់អ្នកប្រើប្រាស់នោះ គឺមានន័យថា មានការបំពេញទៅលើតម្រូវការនៅលើទីផ្សារ ប៉ុន្តែមិនមែនមានន័យថា ការលក់ស្មាតហ្វូននេះ នៅក្នុងបរិមាណចំនួនតិចនោះទេ យើងមិនអាចធ្វើការកាត់បន្ថយតម្លៃនៃការផលិត ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើនទៅលើតម្លៃរបស់វា។ 

ក្រុមហ៊ុនបានបន្តថា អាជីវកម្មស្មាតហ្វូននេះ នឹងធ្វើការបិទទ្វារនៅពាក់កណ្តាលឆ្នាំនេះ ដោយបានធ្វើការផ្តាច់មុខទៅកាន់ក្រុមហ៊ុន Xiaomi Corporation ។” តាមការបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meitu នោះ បានអោយដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ ទៅលើអាជីវកម្មអ៊ីនធឺណិតរបស់ខ្លួន គឺមានការកើនឡើងដល់ទៅ 26.3% បើធៀបជាមួយនឹងឆ្នាំមុននេះ ជាមួយនឹងទឹកប្រាក់ចំនួន 948 លានយ៉ន់ ($141.31 លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ 2018នេះ ខណៈពេលដែលប្រាក់ចំណេញរបស់ Smart Hardware គឺមានការធ្លាក់ចុះ 50.7% បើធៀបជាមួយនឹងឆ្នាំមុននេះទៅដល់ 184 លានយ៉ន់កាលពីឆ្នាំមុននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Meitu បាននិយាយថា ក្រុមហ៊ុនធ្វើការកែតម្រូវទៅលើពាណិជ្ជកម្មដែលមិនរកប្រាក់ចំណេញ និងអាជីវកម្មស្មាតហ្វូនដើម្បីធ្វើការផ្តោតទៅលើវិស័យអ៊ីនធឺណិតវិញ ហើយក្រុមហ៊ុននឹងធ្វើការបង្កើននូវយុទ្ធសាស្រ្តថ្មីក្នុងការវិនិយោគទៅលើផ្នែក “beauty and social” របស់ខ្លួនវិញ។ ស្មាតហ្វូន Meitu ពេលនេះ នឹងធ្វើការអភិវឌ្ឍ ផលិត លក់ និងផ្សព្វផ្សាយតាមរយៈក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយក្រុមហ៊ុន Meitu នឹងធ្វើការបន្តក្នុងការផ្តល់នូវការទ្រទ្រង់សម្រាប់បច្ចេកវិទ្យា imaging technology និង beauty algorithms ផងដែរ។ បន្ថែមពីនេះ ទៀតនោះ Xiaomi ក៏ត្រូវបានអនុញ្ញាតនៅក្នុងការផលិត និងផ្សព្វផ្សាយទៅលើ Smart Hardware ដែលមានម៉ាកយីហោ Meitu ផងដែរ។

Xiaomi ក៏ធ្វើការអធិប្បាយទៅលើការសម្រេចចិត្តមួយនេះ និងបាននិយាយថា ខ្លួនពិតជាជឿជាក់ទៅលើបច្ចេកវិទ្យា image algorithms និង technologies របស់ Meitu ដើម្បីជួយផ្តល់នូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់ទៅលើប្រព័ន្ធកាមេរ៉ាកាន់តែអស្ចារ្យថែមទៀតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូននោះ។ ស្មាតហ្វូនដំបូងបំផុត ដែលធ្វើការផលិត និងធ្វើទីផ្សារដោយ Xiaomi ជាមួយនឹងកាមេរ៉ា Meitu នោះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2019 នេះ។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Meitu និង Xiaomi ចាប់ផ្តើមធ្វើឡើងនៅក្នុងខែវិច្ឆិកានៅពេលដែលក្រុមហ៊ុនទាំងពីរនេះ ឈានដល់កិច្ចព្រមព្រៀងយុទ្ធសាស្ត្រពិភពលោក ដែលផ្តល់នូវសិទ្ធិផ្តាច់មុខសម្រាប់អាជីវកម្មស្មាតហ្វូន បច្ចេកវិទ្យារូបភាព និង Smart Hardware របស់ក្រុមហ៊ុន Meitu សម្រាប់រយៈពេលដល់ទៅ 30 ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន