no-alternative title

Samsung បានបញ្ជាក់ថា បញ្ហាដែលកើតលើអេក្រង់ Galaxy Fold គឺដោយសារតែការបានបកចេញនូវស្រទាប់ការពារមួយ ធ្វើអោយប៉ះពាល់ដល់អេក្រង់គោល

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមធ្វើការចែកចាយនូវស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ខ្លួនគឺ Samsung Galaxy Fold ប៉ុន្តរយៈពេលត្រឹមតែ 2 ថ្ងៃក្រោយមកនោះ មានអេក្រង់របស់ស្មាតហ្វូនចំនួន 4 គ្រឿង គឺមានបញ្ហា ។ ពាក្យថា “បញ្ហា” យើងចង់មានន័យថា បន្ទះអេក្រង់របស់ស្មាតហ្វូននេះ គឺត្រូវបានគេមើលឃើញថា error ហើយមាតិកានៅលើអេក្រង់នេះ មិនអាចមើលឃើញនោះទេ។ 

លោក Dieter Bohn មកពីសារព័ត៌មាន The Verge និង លោក Steve Kovach មកពី CNBC ក៏ធ្លាប់បានជួបបញ្ហានៃអេក្រង់បែបនេះផងដែរ ប៉ុន្តែគាត់នៅតែអាចប្រើប្រាស់បានធម្មតា។ សម្រាប់បញ្ហាជាច្រើនទៀត ដែលកើតឡើងដោយសារតែការបត់មិនត្រឹមត្រូវទៅលើអេក្រង់របស់ស្មាតហ្វូននេះ តាមរយៈការប្រើប្រាស់អេក្រង់ការពារ។ ជាពិសេស សម្រាប់អង្គភាពរបស់ MKBHD ក៏រកឃើញនូវបញ្ហានេះគឺដោយសារតែអេក្រង់ការពាររបស់វា។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានដឹងថាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺមានភ្ជាប់ជាមួយនឹងអេក្រង់ការពារដើម្បីជាយុទ្ធសាស្រ្តមួយសម្រាប់ការពារអេក្រង់ស្មាតហ្វូនរបស់ខ្លួន ហើយវាក៏អាចបកចេញបានយ៉ាងងាយស្រួលផងដែរ។ នេះមិនមែនជាករណីដំបូងសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះនៅលើទីផ្សារនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ក៏ចេញនូវសេចក្តីថ្លៃការណ៍មួយផ្លូវការប្រាប់ទៅកាន់ The Verge ថា៖ “សម្រាប់ស្មាតហ្វូនគំរូ ដែលអាចបត់បាន Galaxy Fold កាលពីពេលមុននេះ ត្រូវផ្តល់អោយផ្នែកសារព័ត៌មានយកទៅធ្វើការ Review ។ យើងបានទទួលនូវរបាយការណ៍មួយចំនួនអំពីអេក្រង់គោលរបស់វានៅលើស្មាតហ្វូនគំរូដែលយើងបានផ្តល់អោយនោះ។ យើងនឹងធ្វើការតាមដានទៅលើស្មាតហ្វូនទាំងនេះ ដើម្បីកំណត់មូលហេតុនៃបញ្ហាដែលកើតឡើងនេះ។ ដោយឡែក សម្រាប់អ្នក Review មួយចំនួនទៀត ក៏ធ្វើការបកចេញនូវស្រទាប់ផ្នែកខាងលើរបស់អេក្រង់នេះ ដែលបណ្តាលអោយមានបញ្ហាទៅលើអេក្រង់របស់ស្មាតហ្វូននេះផងដែរ។ អេក្រង់គោលរបស់ស្មាតហ្វូន Galaxy Fold គឺមានភ្ជាប់ជាមួយនឹងស្រទាប់ការពារមួយដែលជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធនៃអេក្រង់នេះ សម្រាប់ធ្វើការការពារទៅលើអេក្រង់ពីការឆ្កូត។ ការបកចេញនូវស្រទាប់ការពារអេក្រង់នេះ អាចធ្វើអោយអេក្រង់គោលរបស់ស្មាតហ្វូននេះមានបញ្ហា។ យើងនឹងធានាអោយច្បាស់ថាព័ត៌មាននេះ គឺបានចែកចាយទៅដល់អតិថិជនទាំងអស់។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន