no-alternative title

ក្រុមហ៊ុន Tencent កំពុងតែត្រៀមខ្លួនក្នុងការផលិតស្មាតហ្វូនលេងហ្គេម ស្របពេលដែល Asus, Razer និង Black Shark ប្រហែលជាចូលរួមផងដែរ

តាមរយៈការរាយការណ៍របស់ក្រុមហ៊ុន 36KR របស់ចិន បានបញ្ជាក់ថា ក្រុមហ៊ុន Tencent បានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន អំពីលទ្ធភាពក្នុងការបង្កើតនូវស្មាតហ្វូនលេងហ្គេមរបស់ខ្លួន។ នេះអាចជាស្មាតហ្វូនដែលគ្រប់គ្រងដោយម៉ាកយីហោរបស់ក្រុមហ៊ុននេះផ្ទាល់ ឬជាការសហការគ្នា (ស្របពេលដែលក្រុមហ៊ុន 3 នៅក្នុងចំណោម 4 ក្រុមហ៊ុន គឺមានស្មាតហ្វូនលេងហ្គេមនៅក្នុងដៃរបស់ពួកគេហើយនោះ)។ Asus, Razer និង Asus, Razer គឺជាដៃគូសហការដ៏មានសក្តានុពល ហើយក្រុមហ៊ុន ODM Wentai គឺកំពុងតែដំណើរការយ៉ាងរលូនផងដែរ។ ជាមួយនឹងម៉ាកយីហោនៃឈ្មោះក្រុមហ៊ុនដ៏ខ្លាំងក្លានេះ អ្នកប្រហែលជាអាចឃើញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី ដែលជាកិច្ចសហប្រតិបត្តិការមួយហើយវា គឺជាជម្រើសមួយដ៏ទាក់ទាញខ្លាំងមែនទែន (ហើយម៉ាកយីហោម្នាក់ឯងប្រហែលជាសម្រាប់ក្រុមហ៊ុន Wentai)។

ស្មាតហ្វូន Tencent ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon ហើយនេះគឺជារឿងមួយ ដែលមិនគួរអោយភ្ញាក់ផ្អើលខ្លាំងនោះទេក្នុងការបញ្ចេញនូវស្មាតហ្វូនលេងហ្គេមមួយដែលចេញពីក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន 3 នោះដែលសុទ្ធតែប្រើប្រាស់នូវបន្ទះឈីប Snapdragons ទាំងអស់។ កាលពីខែកុម្ភៈនេះ Digitimes បានរាយការណ៍ថា ក្រុមហ៊ុន Tencent ចង់ជួយក្រុមហ៊ុន Asus នៅក្នុងការបង្ហាញនូវស្មាតហ្វូន ROG Phone ប៉ុន្តែក្រុមហ៊ុន Razer ក៏បង្ហាញអំពីការចាប់អារម្មណ៍នៅក្នុងការសហការដើម្បីបញ្ចេញនូវស្មាតហ្វូន Razer Phone 2 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើអ្នកមិនធ្លាប់បានលឺពីក្រុមហ៊ុន Tencent នោះទេ អ្នកប្រហែលជាមិនមានការចាប់អារម្មណ៍ទៅលើក្រុមហ៊ុនហ្គេមដ៏ធំបំផុតនោះទេ។ ក្រុមហ៊ុននេះ គឺគ្រប់គ្រងទៅលើហ្គេម Riot Games (League of Legends) និងហ្គេម Supercell (Clash of Clans) និងជាច្រើនទៀត (ចំណែកភាគហ៊ុន 5% ជាមួយនឹងក្រុមហ៊ុន Activision-Blizzard និង Ubisoft)។ វាក៏មានចំណែកភាគហ៊ុនចំនួន 40% នៅក្នុង Epic Games ផងដែរ។ Epic គឺទទួលបានភាពជោគជ័យខ្លាំងជាមួយនឹងការបញ្ចេញនូវហ្គេម Fortnite នៅលើ Game Store ផ្ទាល់ខ្លួនរបស់វានោះ។ ជាមួយនឹងការចូលរួមរបស់ក្រុមហ៊ុន Tencent វាគឺទំនងជាមានស្មាតហ្វូនលេងហ្គេមជាច្រើនដែលនឹងមាន Epic Store នៅលើម៉ាស៊ីននេះតែម្តងនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Tencent មិនត្រឹមតែមានជំនាញាខាងបច្ចេកវិទ្យានោះទេ ក្រុមហ៊ុននេះ ក៏មានជំនាញគ្រប់គ្រងទៅលើក្រុមហ៊ុនផលិតខ្សែភាពយន្ត និងផលិតកម្មផ្សេងទៀតរួមជាមួយនឹងសេវាកម្មតន្ត្រី Music Streaming មិនទាន់ទាំងលើកឡើងអំពី search engine, mapping app, instant messaging apps (WeChat និង QQ) និងបណ្តាញសង្គម social networks (Weibo) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន