no-alternative title

Galaxy S10 ត្រូវបាន Samsung ដាក់អោយដំណើរការអាប់ដេតនូវមុខងារ Night Mode ដែលផ្តលនូវការថតរូបពេលយប់កាន់តែឡូយ

នៅដើមសប្តាហ៍នេះ ការអាប់ដេតទៅលើស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Galaxy S10 បានចាប់ផ្តើមដាក់អោយដំណើរការជាផ្លូវការហើយ។ ការអាប់ដេតនេះ គឺពិតជារឿងដ៏សំខាន់មែនទែន ខណៈពេលដែលវានឹងយកនូវការផ្លាស់ប្តូរមួយសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy S10 ជាច្រើនដែលចង់បាន។ សម្រាប់មុខងារ Night mode ពេលនេះ អាចរកឃើញនៅលើកម្មវិធីកាមេរ៉ា App។ ដូចអ្វីដែលយើងបានពន្យល់កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ធ្វើការបំបែកនូវមុខងារ Bright Night functionality ចេញពីមុខងារ Scene Optimizer feature របស់កាមេរ៉ានេះ ហើយអ្នកក៏អាចកែប្រែវាទៅជា Night mode ផងដែរ។

នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ។ មុនពេលដែលការអាប់ដេតថ្មីនេះចាប់ផ្តើមនោះ វាគឺជាស្មាតហ្វូននេះដែលធ្វើការសម្រេចចិត្តថានៅពេលដែលណាដែលស្មាតហ្វូននេះ នឹងប្រើប្រាស់ជាមួយនឹងមុខងារ Bright Night ហើយក្រុមហ៊ុន Samsung ក៏អាចប្រើប្រាស់វាបាននៅក្នុងស្ថានភាពងងឹតផងដែរ។ នៅក្នុងខណៈពេលនេះ វាមានទស្សនីយភាពជាច្រើននៅពេលដែល Mode នេះដំណើរការដោយស្វ័យប្រវត្តិសម្រាប់ការថតរូបភាពស្រស់ស្អាត អ្នកក៏អាចប្រើប្រាស់នូវមុខងារ Night mode សម្រាប់ការថតរូបភាពកាន់តែភ្លឺច្បាស់ស្រស់ស្អាតជាច្រើនទៀត។ នៅក្នុងឧទាហរណ៍នេះ យើងបានធ្វើការបន្ថែមនូវទស្សនីយភាពនៃការថតនេះនៅក្នុង Night mode និងការប្រើប្រាស់នូវ Photo mode។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលយើងបាននិយាយមុខងារ Night mode នេះ គឺនឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung ខណៈពេលដែលក្រុមហ៊ុននេះ បានដកចេញនូវមុខងារ Night mode ចេញពីស្មាតហ្វូនជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនៅពេលដែលវាភ្ជាប់ជាមួយនឹងមុខងារនេះ នៅលើកាមេរ៉ា ដែលដំណើរការដោយស្វ័យប្រវត្តិក្នុងការថតរូបភាពស្រស់ស្អាតនៅក្នុងកន្លែងដែលមានពន្លឺទាបនោះ។ សម្រាប់ជំហានបន្ទាប់នោះ គឺមានការនាំយកនូវមុខងារសម្រាប់ថតនៅកន្លែងដែលមានពន្លឺទាប ហើយក្រុមហ៊ុន Samsung នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S11 ខាងមុខនេះ។

ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ស្មាតហ្វូន Galaxy S10e ឬ S10 ឬក៏ S10+ នោះ លោកអ្នកអាចធ្វើការឆែកមើលថា តើវាអាចអាប់ដេតបាននោះទេ សម្រាប់អ្នក។ អ្នកអាចចូលទៅកាន់ Download និងធ្វើការតម្លើងនៅក្នុង Software update menu នៃកម្មវិធី Settings app នេះ។ សម្រាប់ការអាប់ដេតនេះ គឺមានទំហំ 205 MB ហើយវាក៏មានភ្ជាប់ជាមួយនឹង Android security patch ចុងក្រោយបំផុតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន