no-alternative title

Lenovo បានបន្តបញ្ចេញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Z6 Pro ដែលនឹងបង្ហាញវត្តមាននៅថ្ងៃទី 23 នេះ

ថ្មីៗនេះ ក្រុមហ៊ុន Lenovo បានបញ្ចាក់ថា ស្មាតហ្វូនស៊េរីថ្មីនាពេលខាងមុខរបស់ខ្លួនគឺ Lenovo Z6 Pro ដែលគេដឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែមេសាខាងមុខនេះហើយ។ មុនពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួនជាផ្លូវការនោះ មានព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះត្រូវបានទម្លាយនៅលើអនឡាញផងដែរ។ ខណៈពេលនេះ ក្រុមហ៊ុនមួយនេះ ចែករំលែកនូវរូបភាពថ្មីមួយរបស់ស្មាតហ្វូននេះនៅលើប្លុក Weibo របស់ចិនដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើននៃផ្នែក Hardware របស់ស្មាតហ្វូននេះផងដែរ។ 

ក្រុមហ៊ុនបានការបង្ហាញនូវស្មាតហ្វូនមួយដែលមានកាមេរ៉ា 4 គ្រាប់នៅផ្នែកខាងក្រោយហើយវាក៏មានភ្ជាប់ជាមួយនឹងមុខងារ AI ផងដែរ នៅក្នុងនោះ ក៏មានការលើកឡើងផងដែរថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងមុខងារ 8-axis optical image stabilization ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 855 octa-core ដែលត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ នេះគឺស្មាតហ្វូនទីពីររបស់ ដែលនឹងប្រើប្រាស់ផងដែរជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 855 SoC បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Lenovo Z5 Pro GT ដែលមានរ៉េមទំហំ 12GB នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ បានបន្ថែមទៀតថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា PC-class liquid cooling technology ដែលធ្វើអោយម៉ាស៊ីនស្មាតហ្វូនរបស់អ្នកមានល្បឿនលឿនជានិច្ច។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4,000mAh ។ កាមេរ៉ាគោលខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 48-megapixels ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងមានទំហំរូបភាពដល់ទៅ 100-megapixel ហើយនេះគឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 SoC មានសមត្ថភាពអាចធ្វើបែបនេះបាន។

កាលពីសប្តាហ៍មុននេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ក៏បានបង្ហោះនូវរូបភាព screenshot នៃ Network icons របស់ស្មាតហ្វូននេះនៅលើបណ្តាញសង្គម Weibo ដែលបញ្ជាក់ថា Z6 Pro នឹងទ្រទ្រង់នូវបណ្តាញ 5G connectivity ផងដែរ។ ថ្មីៗនេះ មានការបែកធ្លាយស្មាតហ្វូននេះ ដែលមានភ្ជាប់ជាមួយនឹង waterdrop notch display ហើយវាក៏មានអេក្រង់ទំហំដល់ទៅ 90% ថែមទៀត។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ Lenovo Z6 Pro របស់ Lenovo នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែមេសាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ មុនពេលដែលមានការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ ស្មាតហ្វូននេះ អាចធ្វើការកក់ទិញមុនបានតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន និង JD.com នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន