no-alternative title

Sony Xperia 1 បានបង្ហាញពីសមត្ថភាពអស្ចារ្យនៃកាមេរ៉ាទាំងបីរបស់ខ្លួនជាមួយវីដេអូផ្សព្វផ្សាយថ្មីមួយ

គិតត្រឹមពេលនេះ Xperia 1 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Sony ដែលមានភ្ជាប់ជាមួយនូវកាមេរ៉ាក្រោយចំនួនរហូតដល់ទៅ 3 គ្រាប់ ដែលក្រុមហ៊ុនជប៉ុនមួយនេះ គ្រោងនឹងបង្ហាញវត្តមានជាផ្លូវការនៅខែក្រោយនេះ។ ខណះពេលនេះ ស្រាប់តែមានការបែកធ្លាយវីដេអូផ្សព្វផ្សាយខ្លីមួយរបស់ស្មាតហ្វូននេះ ដោបានបង្ហាញពីសមត្ថភាពនៃកាមេរ៉ាទាំងបីរបស់ស្មាតហ្វូននេះ អាចធ្វើការងារបាន។ 

យោងតាមវីដេអូននេះ បានបញ្ជាក់ថា កាមេរ៉ាចម្បងនៃស្មាតហ្វូននេះ គឺមានកែវ Lens ទំហំ 26mm ជាមួយកម្រិត Aperture f1.6 និងមានអមមកជាមួយនឹងកែវ Ultra-Wide ទំហំ 16mm ដែលមានសមត្ថភាពអាចថតប្លង់ធំទូលាយបានយ៉ាងល្អឥតខ្ចោះ។ សម្រាបកែវទីបីនោះ គឺកែវពង្រីក ដែលថតហ៊្សូមបាននៅក្នុងកម្រិត 52mm ហៅថា Tele Lens ដែលកែវនេះ គឺប្រើប្រាស់សម្រាប់ការចាប់រូបភាពឆ្ងាយៗ។ នៅក្នុងវីដេអូននេះ ក្រុមហ៊ុន Sony បានយកទូរស័ព្ទទៅកាន់ទីក្រុង Vessel នៅតំបន់ Hudson Yards ដើម្បីធ្វើការថត និងបង្ហាញពីអ្វី ដែលកាមេរ៉ាស្មាតហ្វូននេះ អាចធ្វើបានជាមួយការចាប់យកនូវប្លង់ កាំជណ្តើរ Escherian ដែលមានភាពស្អាតអស្ចារ្យខ្លាំងណាស់ ជាមួយនិងការគូសបញ្ជាក់ពីភាពខុសគ្នា រវាងប្រវែងប្រសព្វទាំងបី។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវីដេអូនេះ ក្រុមហ៊ុន Sony បានអះអាងថា កែវសម្រាប់ថត ultra-wide-angle ដែលមានទំហំ 16mm នេះ គឺមានជ្រុងធំបំផុត ដែលត្រូវបានគេដឹងថា គឺមានកម្រិត Aperture f/1.6 ខណៈពេល SonyMobile.com បាននិយាយថា កែវនេះមានកម្រិត f/2.4 ទៅវិញ។ វីដេអូនេះ ក៏បាននិយាយថែមទៀតផងដែរថា កែវទំហំ 26mm ទើបជាកែវដែលប្រើប្រាស់នូវកម្រិត Aperture f/2.4។ ចំណែកវេបសាយនានានេះ បានអះអាងថា កែវប្លង់ទូលាយនេះ គឺក្រុមហ៊ុនពិតជាប្រើប្រាស់នូវកម្រិត Aperture f/1.6។ អ្វីៗត្រូវរង់ចាំដល់ខែក្រោយហើយ ទើបដឹងច្បាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន