no-alternative title

តោះមកមើលការរុះរើ Samsung Galaxy Fold ជាបំណែកៗ ថាតើស្មាតហ្វូនអេក្រង់អាចបត់បាននេះ មានអ្វីពិសេសអ្វីខ្លះ?

Galaxy Fold គឺជាស្មាតហ្វូនដែលមានតម្លៃថ្លៃមួយ របស់ Samsung ដែលគេដឹងថា តួទាំងមូលនៃស្មាតហ្វូននេះ គឺមានភាពស្មុគស្មាញនៃការភ្ជាប់ក៏ដូចជាការតម្លើង។ ដូច្នេះគ្រប់គ្នាប្រាកដជា មានការចាប់អារម្មណ៍ជាខ្លាំង និងមានភាពតក់ស្លុតណាស់ នៅក្នុងពេលដែលបានមើលឃើញថា មាននគេយកវាមកបំបែជាបំណែកពីគ្នានោះ។ នេះគឺព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយ ដើម្បីមើលអ្វីដែលធ្វើឱ្យទូរស័ព្ទ "Tick"។ យន្តការនៃភាពស្មុគ្រស្មាញសម្រាប់ការដោះបំបែកស្មាតហ្វូននេះ គឺមាន 5 ផ្នែក ដែលជាគោលដៅដើម្បីបើកអេក្រង់ និងរក្សាវាឱ្យនៅលាតសន្ធឹង នៅពេលដែលទូរស័ព្ទបើក និងបត់វា នៅពេលដែលអ្នកប្រើបានបិទវា។ ការរចនាបែបនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានរចនាឡើងវិញជាច្រើនដង ក្នុងអំឡុងពេលដំណើរការអភិវឌ្ឍន៍។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកដែលបានផ្ដាច់ស្មាតហ្វូន Galaxy Fold នេះ បានបង្ហោះរូបថតនៅលើ Weibo ហើយបាននិយាយថា ចំលើយនៃការបំបែកចេញនេះគឺ ក្រុមហ៊ុន Samsung បានពឹងផ្អែកលើការរៀបចំ និងមានការតម្រឹមយ៉ាងច្បាស់លាស់ណាស់ ដោយសារតែដំណើរការនៃការដំឡើងស្មាតហ្វូននេះ គឺមានភាពស្មុគស្មាញខ្លាំងពេក។ នៅក្នុងនោះ ប្រសិនបើសមាសធាតុណាមួយ ត្រូវបានដាក់មិនចំកន្លែងត្រឹមត្រូវនោះ គឺអាចនឹងធ្វើឱ្យខូចអេក្រង់ភ្លាមៗ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បាននឹងកំពុងតែស៊ើបអង្កេត លើរបាយការណ៍ នៃអេក្រង់ដែលខូច ដែលរឿងនេះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរូបភាពទាំងនេះ គឺបានបង្ហាញថា អេក្រង់ធំអាចបត់បាន គឺងាយស្រួលក្នុងការយកចេញ ដោយវាទន់ដូចជា "កៅស៊ូ" ។ អេក្រង់ខាងក្រៅតូចមួយ គឺជាផ្នែកមួយ ដែលបណ្តាលឱ្យមានបញ្ហា, shattering ក្នុងអំឡុងពេល disassembly នេះ។ ពាក់កណ្តាលនៃទូរស័ព្ទ Samsung Galaxy Fold ត្រូវបានភ្ជាប់ដោយខ្សែ ribbon cables មួយគូរ។ ចំឡែកថ្មទាំងពីរ មានរូបរាងខុសៗគ្នា។ វាមិនច្បាស់ទេថា តើសមត្ថភាពរបស់ពួកគេ មានដូចគ្នាដែរឬទេ (ស្លាកសញ្ញាបានបង្ហាញថា "TBD mAh, TBD Wh"។ រហូតដល់ពេលនេះ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមហ៊ុន Samsung នឹងគិតប្រាក់ប៉ុន្មានសម្រាប់ការផ្លាស់ប្តូរអេក្រង់នៅពេលដែលមានបញ្ហា ស្របពេលដែលស្មាតហ្វូននេះ ចេញមានតម្លៃ 1,980 ដុល្លារនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន