no-alternative title

អេក្រង់ OLED របស់ Galaxy Fold ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិលើភ្លើង Blue Light សម្រាប់កាត់បន្ថយផលប៉ះពាល់ដល់ភ្នែក

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung Display បានប្រកាសថា បន្ទះអេក្រង់នៅលើស្មាតហ្វូនដែលអាចបត់បាន Samsung Galaxy Fold នេះ គឺទទួលបាននូវពានរង្វាន់វិញ្ញាបនបត្រសុខភាពល្អសម្រាប់ភ្នែក Eye Comfort ពីក្រុមហ៊ុនទទួលស្គាល់លំដាប់អន្តរជាតិ TÜV Rheinland ទៅលើការធ្លាក់ចុះនៃពន្លឺពណ៌ខៀវចេញពីអេក្រង់នោះ។ ពន្លឺពណ៌ខៀវដែលមានគ្រោះថ្នាក់នោះអាចកើតឡើងនៅចន្លោះរលកចម្ងាយប្រហែលជា 415 និង 455 nanometers ដែលជាពាក់ព័ន្ធទៅនឹងសុខភាពភ្នែកផងដែរ។ នៅក្នុងខណៈពេលនេះ វាមានការបញ្ជាក់ដោយក្រុមហ៊ុន TÜV Rheinland ទៅលើភាគរយនៃពន្លឺពណ៌ខៀវដែលត្រូវបានកាត់បន្ថយនៅលើស្មាតហ្វូន Galaxy Fold នេះដែលមានទាបជាង 7% នេះគឺជាកម្រិតមួយដែលទាបមែនទែន។ សម្រាប់ភាគរយនៃពន្លឺពណ៌ខៀវពេលនេះមានការកាត់បន្ថយមកនៅត្រឹមតែ 12% នៅលើអេក្រង់ OLED ហើយវាមានកម្រិត 18% នៅលើអេក្រង់ LCDs ។

ជាមួយនឹងតម្រងជាច្រើន និងកម្មវិធីការពារភ្នែកនាពេលបច្ចុប្បន្ននេះ បានកំពុងវាយលុកទីផ្សារខ្លាំង ព្រោះថា អតិថិជនកាន់តែច្រើនយល់ពីគ្រោះថ្នាក់នៃរលកចម្ងាយនៃពន្លឺពណ៌ខៀវខ្លីដែលភាគច្រើនមិនបានរក្សាពណ៌របស់អេក្រង់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Samsung Display ទទួលជោគជ័យក្នុងការកាត់បន្ថយការបំភាយពន្លឺពណ៌ខៀវយ៉ាងពេញលេញនៅពេលបំពេញស្តង់ដារពណ៌ឌីជីថល DCI-P3 ដោយធ្វើអោយប្រសើរឡើងនូវដំណើរការនៃសរីរាង្គនៅក្នុងអេក្រង់សម្រាប់ស្មាតហ្វូន Galaxy Fold OLED នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jeeho Baek អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកលក់ទូរស័ព្ទ និងទីផ្សារទូរស័ព្ទចល័ត(Mobile Display Sales & Marketing) នៅក្នុងក្រុមហ៊ុន Samsung Display បាននិយាយថា "នៅក្នុងទីផ្សារមួយដែលការច្នៃប្រឌិតបច្ចេកទេសកំពុងធ្វើឱ្យមានល្បឿនលឿនគួរឱ្យកត់សម្គាល់ អេក្រង់ OLED កំពុងកំណត់ល្បឿនសម្រាប់ការផ្លាស់ប្តូរការរចនាទៅលើស្មាតហ្វូនដែលអាចបត់បាន ហើយអេក្រង់ពេញគែមរបស់វាគឺជាអ្នកបង្ហាញ។ យើងកំពុងធ្វើឱ្យមានដំណោះស្រាយប្រសើរឡើងខណៈពេលដែលយើងកំពុងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានកាន់តែល្អអ្នកប្រើប្រាស់ដោយកាត់បន្ថយការប៉ះពាល់ដល់ភ្នែករបស់អ្នកប្រើប្រាស់ជាច្រើននោះ”។

ក្រៅពីមានការបង្ហាញអំពីអេក្រង់របស់ស្មាតហ្វូន Galaxy Fold ដែលបានបញ្ជាក់វិញ្ញាបនបត្រពីសុខភាពភ្នែក Eye Comfort នោះ ថ្មីៗនេះក្រុមហ៊ុន Samsung Display ទទួលបានវិញ្ញាបនប័ត្រស្រដៀងគ្នាពីក្រុមហ៊ុនTÜV Rheinland សម្រាប់បន្ទះអេឡិចត្រូនិកដែលអាចបត់បែនបាន OLED Panel របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S10 នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន