no-alternative title

Apple បានប្រើប្រាស់មនុស្សយន្តឈ្មោះហៅថា Daisy អោយជួយធ្វើការកែច្នៃ និងរុះរើម៉ាស៊ីន iPhones ដែលប្រើប្រាស់រួចហើយ

ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនកំពុងតែបង្កើតនូវទីតាំងជាច្រើនកន្លែងសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលអាចបញ្ជូននូវ iPhones របស់ពួកគេ ដើម្បីធ្វើការរុះរើម៉ាស៊ីន តាមរយៈមនុស្សយន្តកែច្នៃឡើងវិញរបស់ក្រុមហ៊ុននេះ ដែលមានឈ្មោះហៅថា Daisy នោះ។ Daisy នឹងធ្វើការទទួលខុសត្រូទៅលើការរុះរើ និងការកែច្នៃឡើងវិញសម្រាប់ iPhones ដែលប្រើប្រាស់រួចហើយ ដែលបញ្ចូនទៅកាន់ Best Buy stores នៅក្នុងសហរដ្ឋអាមេរិក និងតាមរយៈហាងចែកចាយ KPN retailers នៅក្នុងប្រទេសហូឡង់នោះ។ 

អតិថិជនជាច្រើន អាចធ្វើការបញ្ជូននូវស្មាតហ្វូនរបស់ពួកគេសម្រាប់ការកែច្នៃឡើងវិញបានផងដែរ នៅគ្រប់ Apple Store ឬតាមរយៈកម្មវិធី Apple Trade In program នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ផងដែរ។ អនុប្រធានផ្នែកបរិស្ថាន គោលនយោបាយ និងសង្គមលោក Lisa Jackson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការកែច្នៃកម្រិតខ្ពស់ត្រូវតែជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិចហើយក្រុមហ៊ុន Apple កំពុងត្រួសត្រាយផ្លូវថ្មីដើម្បីជួយជំរុញឧស្សាហកម្មរបស់យើងឱ្យឆ្ពោះទៅមុខ។ យើងធ្វើការយ៉ាងលំបាកដើម្បីរៀបចំផលិតផលដែលអតិថិជនរបស់យើងពឹងផ្អែកលើអស់រយៈពេលជាយូរមកហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលវាមកដល់ពេលវេលាដើម្បីកែច្នៃឡើងវិញនោះ យើងសង្ឃឹមថាភាពងាយស្រួល និងអត្ថប្រយោជន៍នៃកម្មវិធីរបស់យើងនឹងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យនាំយកឧបករណ៍ចាស់ៗរបស់ពួកគេមកទីនេះ។ " យោងតាមក្រុមហ៊ុន Apple ក្រុមហ៊ុននេះ ទទួលឧបករណ៍ជិត 1 លានគ្រឿងតាមរយៈកម្មវិធីរបស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2018។ Daisy មានលទ្ធភាពរុះរើស្មាតហ្វូនចាស់ៗនេះបានចំនួន 1,2 លានគ្រឿងក្នុងមួយឆ្នាំ ៗក្នុងអត្រា 200 គ្រឿងក្នុងមួយម៉ោង។ នៅពេលដែលសម្ភារៈទាំងនេះត្រូវរកឃើញឡើងវិញនោះ ពួកវាត្រូវបានកែច្នៃឡើងវិញសម្រាប់ដំណើរការផលិតកម្មសារជាថ្មី។

បន្ថែមពីលើការខិតខំប្រឹងប្រែងរបស់ Daisy ក្រុមហ៊ុន Apple ក៏ប្រកាសបើកសម្ភោធន៍នូវបន្ទប់ពិសោធន៍ Material Recovery Lab ដែលមានគោលបំណង ដើម្បីស្វែងរកដំណើរការកែច្នៃឡើងវិញសម្រាប់ពេលអនាគតផងដែរ។ មជ្ឈមណ្ឌលនេះនឹងមានទីតាំងនៅ Austin រដ្ឋតិចសាស់ហើយនឹងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលទាក់ទងនឹងផ្នែកមនុស្សយ្ត robotics  និងផ្នែក machine learning ដើម្បីកែលម្អវិធីសាស្រ្តបែបបុរាណដូចជាគោលដៅថ្មីសម្រាប់ការផ្ដាច់ចេញ ការតម្រៀប និងការកំទេចចោលផងដែរ។ នៅឆ្នាំ 2018 ក្រុមហ៊ុនApple ធ្វើការកែច្នៃឡើងវិញទៅលើឧបករណ៍អេឡិចត្រូនិករបស់ខ្លួនចំនួន 7,8 លានគ្រឿង និងបង្វែរសំរាមដែលជាអេឡិចត្រូនិចបានជាង 48,000 តោន ពីកន្លែងចាក់សំរាមផងដែរសម្រាប់ការកែច្នៃនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន