no-alternative title

Huawei និង Apple អាចនឹងប្រើយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដើម្បីបានប្រយោជន៍រួមស្របពេលដែលអ្នកទាំងពីរកំពុងតែមានសម្ពាធរៀងៗខ្លួន

រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់សហរដ្ឋអាមេរិកក្រុមហ៊ុន Apple បាននឹងកំពុងតែស្ថិតនៅលើផ្លូវបំបែកមួយនៅក្នុងសំណើរបស់ខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន 5G របស់ខ្លួននៅឆ្នាំក្រោយនេះ ព្រោះថា រយៈពេលជាយូរមកហើយក្រុមហ៊ុន Apple គឺពឹងផ្អែកទៅលើការប្រើប្រាស់នូវបន្ទះឈីបរបស់ក្រុមហ៊ុន Intel និងក្រុមហ៊ុន Qualcomm។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងនេះ នៅមិនទាន់អាចជួយក្រុមហ៊ុន Apple សម្រាប់បន្ទះឈីប 5G នៅឡើយទេ។ Qualcomm ជាមួយនឹង Apple បានបន្តរឿងក្តីអស់ជាយូរមកហើយ ស្របពេលដែលក្រុមហ៊ុន Intel ក៏មិនទាន់អាចបញ្ចេញនូវបន្ទះឈីប 5G ទៅតាមអ្វីដែលក្រុមហ៊ុន Apple ចង់បានផងដែរ។ 

មួយវិញទៀត ក្រុមហ៊ុន Samsung ក៏បានបដិសេធរួចមកហើយទៅលើការផ្គត់ផ្គង់នូវបន្ទះឈីប 5G chips សម្រាប់ក្រុមហ៊ុន Apple ដោយសារតែផលិត កម្មរបស់ខ្លួន គឺមានទំហំមិនទាន់គ្រប់គ្រាន់ខណៈពេលដែលក្រុមហ៊ុន MediaTek គឺមិនមែនជាជម្រើសសម្រាប់ក្រុមហ៊ុននេះនោះទេ ដោយសារតែហេតុផលជាច្រើន ពិសេសគឺគុណភាព។ ពេលនេះ មានការបង្ហាញថា ក្រុមហ៊ុន Apple គឺមានជំរើសចុងក្រោយបំផុតគឺក្រុមហ៊ុន Huawei ។កាលពីខែសីហាឆ្នាំ 2018 កន្លងទៅនេះនៅក្នុងព្រឹត្តិការណ៍ MWC 2019 ក្រុមហ៊ុន Huawei បានបង្ហាញដំបូងបំផុតនៃបន្ទះឈីប 5G របស់ខ្លួនគឺ Balong 5000 ក្នុងនោះ ក៏មានប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន Huawei Mate X ដែលប្រើប្រាស់នូវបន្ទះឈីបនេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះមានរបាយការណ៍ជាច្រើនពី Engadget បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងធ្វើការលក់នូវបន្ទះឈីប 5G Balong 5000 នេះ សម្រាប់តែ Apple តែប៉ុណ្ណោះ។ ជាធម្មតា Huawei មិនធ្វើការលក់នូវបន្ទះឈីបរបស់ខ្លួននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការប្រឈមទៅនឹង Apple នោះ ក្រុមហ៊ុននេះ ក៏បង្ខំអោយដេញថ្លៃទៅលើបន្ទះឈីប Balong 5000 នេះ។ ប្រសិនបើ Apple មិនមានដំណោះស្រាយទៅលើបន្ទះឈីបនេះទេនោះ ក្រុមហ៊ុននេះប្រហែលជាបញ្ចេញនូវ iPhone 5G ដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខនេះដែលមានរយៈពេល 2 ឆ្នាំទៀតបន្ទាប់ពីការប្រកួតប្រជែងនៅពេលនេះ។ នេះគឺជាអាជីវកម្មដ៏អាក្រក់មួយសម្រាប់ ។ ចាប់តាំងពីក្រុមហ៊ុន Intel នៅមិនទាន់មានប្រព័ន្ធ XMM 8160 system រួចរាល់អោយទាន់ពេលវេលាទេនោះ ជំរើសតែមួយគត់របស់ Apple ពេលនេះគឺប្រើប្រាស់នូវបន្ទះឈីប Balong 5000 ។ ប្រសិនបើកិច្ចព្រមព្រៀងកើតឡើងមែននោះ គឺនឹងជាដំណោះស្រាយឈ្នះឈ្នះសម្រាប់ក្រុមហ៊ុន Huawei និង Apple ។

ប្រសិនបើ Apple ប្រើប្រាស់នូវបន្ទះឈីប 5G របស់ Huawei មែននោះ គឺអាចនឹងប្រឈមមុខទៅនឹងបញ្ហាក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកថាតើបច្ចេកវិទ្យានេះ គឺមានសុវត្ថិភាពនោះទេ។ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវ iPhone 5G របស់ខ្លួននៅឆ្នាំក្រោយនេះ ហើយក្រុមហ៊ុន Huawei ក៏កាន់តែកៀកចូលក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ ហើយនេះ គឺជាអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យានេះ តែងតែចង់បាននោះ។ នេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះរបស់ក្រុមហ៊ុនទាំងពីរនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន