no-alternative title

បន្ទាប់ពីមានព័ត៌មានថា OnePlus 7 គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនឆាប់ៗនេះ បានធ្វើអោយ OnePlus 6T ធ្លាក់ថ្លៃ

កាលពីត្រីមាសមុននេះ នៅក្នុងឆ្នាំ 2018 ស្មាតហ្វូន OnePlus 6T បង្ហាញខ្លួននៅក្នុងតំបន់ជាច្រើនរួមមានប្រទេសចិនផងដែរ។ ស្មាតហ្វូននេះ មានតម្លៃ $500 នៅក្នុងទីផ្សារនៃប្រទេសនេះ។ នៅថ្ងៃនេះក្រុមហ៊ុនចិននេះក៏បានធ្វើការបញ្ចុះតម្លៃសម្រាប់ស្មាតហ្វូននេះថែមទៀតផង។ មានការប៉ាន់ស្មានថា ក្រុមហ៊ុននេះអាចធ្វើការលាងស្តុករបស់ OnePlus 6T ដើម្បីត្រៀមទទួលនូវស្មាតហ្វូន OnePlus 7 ស៊េរីថ្មីខាងមុខនេះ។ សម្រាប់ប្រភេទ 6GB+128GB នេះ គឺមានតម្លៃជាង $500 កាលពីពេលមុននេះ ឥឡូវលក់នៅក្នុងតម្លៃត្រឹមតែ $340។ សម្រាប់ទំហំ 8GB+128GB ដែលលក់នៅក្នុងតម្លៃ $540 ពេលនេះលក់នៅក្នុងតម្លៃ $475។ រីឯម៉ូដែលជំនាន់ខ្ពស់ជាងគេដែលមានទំហំ 8GB+256GB កាលពីពេលមុននេះ លក់នៅក្នុងតម្លៃ $595 ពេលនេះគឺមានតម្លៃត្រឹមតែ $538 តែប៉ុណ្ណោះ។

ស្មាតហ្វូន OnePlus 6T នេះ មានអេក្រង់ទំហំ 6.41-inch Optic AMOLED display ជាមួយនឹង waterdrop notch។ ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ full HD+ 1080x2340 pixels និងកម្រិតសមាមាត្រ 19.5:9 aspect ratio ។ ស្មាតហ្វូននេះការពារដោយកញ្ចក់ Gorilla Glass 6 បន្ទះឈីប Snapdragon 845 SoC ជាមួយនឹង OxygenOS 9.0.5 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាភ្លោះទំហំ 16-megapixel +20-megapixel ស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16-megapixel selfie ។ ស្មាតហ្វូននេះ មិនមានភ្ជាប់ជាមួយនឹង microSD card និងរន្ធដោត 3.5mm audio jack នោះទេ។ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,700mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 20W fast charging ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា OnePlus បង្ហាញស្មាតហ្វូន OnePlus 6 នៅក្នុងខែមិថុនាឆ្នាំ 2018 ដូចនេះ មានការប៉ាន់ស្មានថា ក្រុមហ៊ុននេះអាចប្រកាសបង្ហាញស្មាតហ្វូន OnePlus 7 នេះនៅខែក្រោយនេះ ឬនៅដើមខែមិថុនា។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 mobile platform ។ សម្រាប់ case renders របស់ស្មាតហ្វូន OnePlus 7 ទម្លាយថា ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលទ្រទ្រង់នូវកាមេរ៉ា 3 គ្រាប់។ ស្មាតហ្វូននេះ គឺមានអេក្រង់ notch-less AMOLED display ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវកាមេរ៉ាផុសឡើងសម្រាប់ការថតរូបភាព Selfies។ ស្មាតហ្វូននេះ នឹងមានពណ៌ Gradient ចំនួន 3 ពណ៌គឺ Black Yellow, Black Purple និង Cyan Grey៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន