no-alternative title

Samsung បានប្រែក្លាយចំណតឡានក្រុងអោយទៅជាស្ថានីយ៍ចែករំលែកថាមពលឥតខ្សែ (Wireless Power Sharing Stations)

ប្រទេសសឹង្ហបុរី៖ ថ្មីៗនេះ ក្រុមហ៊ុន Samsung បានសហការជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ គឺក្រុមហ៊ុន JCDecaux ដើម្បីផ្លាស់ប្តូរស្ថានីយរថយន្ដក្រុងចំនួន 10 កន្លែង ដែលមានភាពមមាញឹកបំផុតនៅប្រទេសសិង្ហបុរី អោយទៅជាស្ថានីយ៍ចែករំលែកថាមពលឥតខ្សែ Wireless Power Sharing Stations ដែលមានលក្ខណៈពិសេសនៃការប្រើប្រាស់នូវ Wireless PowerShare ដែលត្រូវរកឃើញថាប្រើប្រាស់ននៅលើស្មាតហ្វូន Galaxy S10 ដែលស្រដៀងគ្នាទៅនឹងទីក្រុងស៊ីដនី អូស្ត្រាលីផងដែរ។

អ្នកធ្វើដំណើរអាចកាន់ឧបករណ៍របស់ខ្លួនភ្ជាប់ទៅកាន់មួយក្នុងចំណោមស្ថានីយ៍ចែករំលែកថាមពលឥតខ្សែ Power Sharing Wireless ចំនួន 10 កន្លែងនេះ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីបំពេញថ្មទូរស័ព្ទរបស់ពួកគេបាន។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននៃថាមពលបញ្ចូលនេះ គឺតិចតួចណាស់។ នោះគឺជារឿងពិត លើកលែងតែអ្នកប្រើប្រាស់ដែលនៅទីនោះរយៈពេលយូរទើបអាចបញ្ចូលថាមពលថ្មបានកាន់តែច្រើននោះ។ នេះគឺជាវិធីសាស្ត្រទីផ្សារមួយទៀត ដើម្បីដាក់បង្ហាញនូវបច្ចេកវិទ្យាចែករំលែកថាមពលថ្មឥតខ្សែ Wireless Power Share ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy S10 សាកឧបករណ៍ Qi ផ្សេងទៀត ដែលមិនចាំបាច់ប្រើប្រាស់នូវខ្សែតែមួយដែលជាស្មាតហ្វូន ថេប្លេត ឬច្រាសដុសធ្មេញឆ្លាតវៃនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Isaline Duminil នាយកផ្នែកទីផ្សារប្រចាំក្រុមហ៊ុន JCDecaux ប្រទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី 9 ខែមេសានេះថា "ក្រុមហ៊ុន JCDecaux មានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតស្ថានីយ៍សាកថ្មឥតខ្សែជាច្រើនកន្លែងនៅប្រទេសសិង្ហបុរី នៅតាមចំណតយានយន្តក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Samsung ដែលជាស្លាកយីហោនៃភាពច្នៃប្រឌិត និងការតភ្ជាប់ដ៏អសច្ចារ្យនោះ។ Duminil បានបន្ថែមថា "ការច្នៃប្រឌិតថ្មីរបស់យើងសម្រាប់ក្រុមហ៊ុន Samsung ដែលមានទីតាំងស្ថិតនៅតាមយុទ្ធសាស្ត្រនៅតាមបណ្តោយខ្សែក្រវ៉ាត់លក់រាយដ៏ធំរបស់ប្រទេសសឹង្ហបុរី ការបង្កើនភាពងាយស្រួល និងការតភ្ជាប់សម្រាប់អ្នកប្រើប្រាស់ជាង 1.5 លាននាក់ ប្រចាំសប្តាហ៍ ដែលផ្តល់ឱ្យពួកគេនូវបទពិសោធន៍ដ៏អស្ចារ្យនោះជាមួយនឹងបច្ចេកវិទ្យានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន