no-alternative title

Samsung បានប្រកាសជាផ្លូវការនូវ Galaxy ស៊េរី A70 និង A80 ដែលជាជំនាន់ថ្មីរបស់ខ្លួននៅទីក្រុងបាងកកប្រទេសថៃ!

តាមរយៈការដាក់សម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី 10 ខែមេសា ឆ្នាំ 2019  ដែលធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជាផ្លូវការរបស់ខ្លួនចំនួន 2 ម៉ូឌែលថ្មីទៀតដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹងរូបរាង និងលក្ខណៈពិសេសថ្មីៗយ៉ាងទាក់ទាញនិងប្រកបដោយលក្ខណៈសម្បត្តិខ្ពស់។ ចំណុចពិសេសបំផុតនោះគឺ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A80 បានរចនាមកជាមួយនឹង រូបរាងថ្មី អេក្រង់ធំលាតសន្ធឹង 100% និងកាមេរ៉ាជំនាន់ថ្មីពិសេស ដែលផ្តល់គុណភាពយ់ាងខ្ពស់សំរាប់ការ Selfie ក៏ដូចជាការថតរូបធម្មតា ដែលមិនធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A ពីមុនមក ! 

ចំណែក Samsung Galaxy A70 ក៏បានបង្ហាញខ្លួនជាមួយភាពឆើតឆាយស្រោបជាមួយកញ្ចក់ទាំងមុខក្រោយ ថាមពលថ្មខ្លាំងដាច់គេ 4500mAh និងប្រតិបត្តិការជាមួយអង្គប្រតិបត្តិដ៏ខ្លាំងក្លា ។ ក្នុងពេលដ៏មហាអស្ចារ្យនេះ កម្មវិធីក៏បានប្រកាសបង្ហាញពីតំណាងផលិតផលជាផ្លូវការរបស់សាមសុងកំរិតពិភពលោកគឺ កញ្ញាទាំង 4 នាក់របស់ក្រុមចម្រៀង BLACKPINK  ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ដែលបានបង្ហាញខ្លួនក៏ដូចជាបង្កើតនូវក្តីរីករាយដល់កម្មវិធីផងដែរ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សំរាប់ប្រទេសកម្ពុជា ក្រុមហ៊ុន បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យ ស៊េរី Galaxy A70 នឹងធ្វើការដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ 2019 ខណៈដែល Galaxy A80 នឹងបង្ហាញខ្លួនលើទីផ្សារនៅដំណាច់ ខែឧសភា ឆ្នាំ 2019 នេះ។ រីឯតម្លៃវិញ ក្រុមហ៊ុន សាមសុង មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ដូច្នេះសូមអតិថិជនរបស់ សាមសុងទាំងអស់រង់ចាំតាមដាននៅពេលខាងមុខឆាប់ៗនេះ។ សំរាប់កម្មវិធីកំរិតអន្តរជាតិនេះ ពិសេសសំរាប់ប្រទេសកម្ពុជា យើងក៏មានប្រតិភូជាច្រើន នាក់ចូលរូមក្នុងកម្មវិធីផងដែរ ដែលរួមមាន អ្នកដែលមានសំណាងឈ្នះពីការជាវផលិតផលសាមសុង Galaxy A30 និង A50 ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ រួមជាមួយហ្វេនរបស់សាមសុងដែលដឹកនាំដោយតំណាងផលិតផលក្រុមហ៊ុនសាមសុងកម្ពុជា គឺកញ្ញា មាន សូនីតា ផងដែរ ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗរួមទាំងកម្លាំងម៉ាស៊ីននៅខាងក្រោមនេះទាំងអស់គ្នា៖ 

* Samsung Galaxy A70

-    អេក្រង់ធំទំហំ 6.7 អ៊ីង (ម៉ូតអេក្រង់ Infinity-U Display)

-    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

-    កម្រិតបង្ហាញរូបភាព Full HD+

-    ស្រោបខ្នងខាងក្រោយដោយ 3D Glasstic  

-    ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)

-    រ៉េមទំហំ 6GB

-    អង្គផ្ទុក 128GB និងអាចបន្ថែមបានរហូតដល់ 512GB

-    កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល

-    កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 5 មេហ្គាភិចសែល ជាលេន Ultra-Wide + 8 មេហ្គាភិចសែលជា Depth Sensor សម្រាប់ថតព្រាលផ្ទៃខាងក្រោយ។

-    ថាមពលថ្ម 4500mAh

-    ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super-Fast Charging / USB type C

-    អាចស្កេនម្រាមដៃនៅលើអេក្រង់បាន

-    ដំណើរការដោយ Android 9 Pie

-    ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ជាដើម។

-    Galaxy A70 ថ្មីនេះ មានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមានពណ៌ខ្មៅ, ពណ៌ស, ពណ៌ខៀវ និងពណ៌ Coral។ 

** Samsung Galaxy A80

-    អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ New Infinity-Display)

-    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

-    កម្រិតបង្ហាញរូបភាព Full HD+

-    ស្រោបខ្នងខាងក្រោយដោយ 3D Glass tic និងស្រោបស៊ុមជុំវិញដោយលោហៈ (Metal Frame)

-    ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)

-    រ៉េមទំហំ 8GB

-    អង្គផ្ទុក 128GB 

-    កាមេរ៉ាខាងមុខឆ្លាស់ជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra-Wide + 3D Depth

-    ថាមពលថ្ម 3700mAh

-    ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super-Fast Charging / USB type C

-    អាចស្កេនម្រាមដៃនៅលើអេក្រង់បាន

-    ដំណើរការដោយ Android 9 Pie ស្រោបដោយ One UI     

-    Galaxy A80 ថ្មីនេះ មានជម្រើសច្រើនពណ៌សម្រាប់ជ្រើសរើស។ 

https://www.facebook.com/SamsungCambodia/videos/1190655427767622/

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន