no-alternative title

OPPO Reno ដែលជាស្មាតហ្វូនដ៏ទាក់ទាញបំផុតនោះ បានបង្ហាញខ្លួនជាផ្លូវការហើយនៅទីក្រុងសៀងហៃ

នឹកដើម ដង្ហើមដល់មែន! ជជែកគ្នាមិនទាន់ចប់ផងស្រួលបួលផង ស្រាប់តែព័ត៌មានស្តីពី OPPO Reno ដ៏ទាក់ទាញបានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងកម្មវិធីសម្ពោធ (Launch Event) នៅទីក្រុងសៀងហៃ។ អ្វីៗទាំងអស់ដែលបានកើតឡើងនាពេលនេះ ហាក់បីដូចជាការផ្តល់ ចំលើយដល់មនុស្សគ្រប់គ្នាដែលតែងមានចំងល់ចំពោះវត្តមានរបស់វា ជាពិសេសសម្រាបវ់អ្នកដែលនិយមដេញស៊េរីទូរស័ព្ទវៃឆ្លាតពិតជាមិនខកបំណងទេ ព្រោះតែរូបរាង OPPO Reno កាន់តែប្លែក និង គុណភាពកាន់តែកប់ស៊េរីតែម្តងជាងម៉ូឌែលមុនៗទៅទៀត។ យោងតាមព័ត៌មានបរទេសជាច្រើនបានបង្ហាញឲ្យឃើញថាទូរស័ព្ទវៃឆ្លាត OPPO Reno ត្រូវបានបែងចែកជាពីរប្រភេទគឺប្រភេទ Reno ធម្មតា មានចំនួន 4 ពណ៌ និង Reno 10X Hybrid Zoom មានពីរ ពណ៌ដ៏ស្រស់ស្អាតផងដែរ។ ម៉ូឌែលរបស់ OPPO ចុងក្រោយនេះបានប្តូរ Style Logo ផ្នែកខាងក្រោយមកជាផ្តេកស្របគ្នាជាមួយនឹងកាមេរ៉ាខាងក្រោយទាំងអស់ និងមាន Font មូលស្អាតជាងមុន ដែលមើលទៅប្លែកម្យ៉ាងដែរ។ ហើយបើយើងក្រលេកមើលម៉ូឌែល Reno ធម្មតាទាំង៤ពណ៌វិញពិតជាទាក់ទាញរបស់គេមែ សឹងតែអាចនិយាយបានថាមនុស្សគ្រប់វ័យអាចប្រើវាបានទាំងអស់គ្នា មិនចាំបាច់គិតច្រើននោះឡើយ។  

ចំណែក Reno 10X Hybrid Zoom វិញ ដឹងតែមិនបាច់ថ្លែងទេ ធានាថាពេញចិត្តស្តូកសម្រាប់ក្រុមអ្នកជំនាញថតរូប ឬ Professional Photographers  គឺថាកប់ខ្លាំងណាស់ Zoom យ៉ាងម៉េចក៏នៅតែមិនបែកគុណភាពរូបដែរ ថតបានកាន់តែស្អាត និងថតកាន់ច្បាស់តែម្តង។ អ្វីដែលសំខាន់នោះ គឹការរចនារូបរាងរបស់ OPPO Reno ត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងព្រិតព្រាងបំផុត ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់មិនធ្លាប់មានពីមុនមក ព្រមទាំងសោភ័ណ្ឌភាពដ៏ទាក់ទាញខ្លាំងណាស់សម្រាប់ស្រទាប់យុវវ័យ និង មជ្ឈឹមវ័យ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

OPPO Reno នៅតែប្រើក្រយ៉ៅដៃស្កេននៅលើអេក្រង់លាតពេញដដែល រចនាពណ៌បែប Gradient  ប៉ុន្តែអ្វីដែលប្លែកខ្លាំងនោះ គឺ បច្ចេកវិទ្យាកាមេរ៉ារបស់ Reno 10X Hybrid Zoom និង កាមេរ៉ាបង្កប់ខ្លួន បែបត្របកផ្លិត មើលទៅ Cool និង ប្លែកតែម្តង គ្រាន់តែឃើញរូបភាពរបស់វាភ្លាម ស្រម៉ៃចង់ប្រើតែម្តង។ ដូច្នេះយើងខ្ញុំសុំបញ្ឈប់ស្រមើស្រម៉ៃត្រឹមនេះ ហើយសាកចូលរួមទាយទាំងអស់គ្នាថា OPPO Reno នឹងមកដល់ប្រទេសកម្ពុជាយើងឬអត់? ហើយប្រសិនមកមែន មកដល់នៅពេលណា? ហើយតើវានឹងមកទាំងពីរប្រភេទហ្នឹង ឬ យ៉ាងណា? មានអ្នកណាដឹងអត់ជួយប្រាប់គ្នាផង?  ៕   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន