no-alternative title

ក្រុមហ៊ុន LG Display បង្ហាញអំពីក្តីសង្ឃឹមខ្ពស់សម្រាប់កំណើនទីផ្សារអេក្រង់ OLED នៅក្នុងប្រទេសចិន

ក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសកូរ៉េខាងត្បូង LG Display នឹងធ្វើការពន្លឿនក្នុងការផ្លាស់ប្តូរពីអេក្រង់ LCD ទៅជាអេក្រង់ OLED ជាមួយនឹងខ្សែសង្វាក់នៃការផលិតថ្មីនៅក្នុងប្រទេសចិន និងរំពឹងថា ខ្លួននឹងមានតម្រូវការកើនឡើងនៅក្នុងប្រទេសនេះ នេះបើមន្ត្រីជាន់ខ្ពស់ម្នាក់និយាយប្រាប់។ ក្រុមហ៊ុន LGD កំពុងតែសម្លឹងមើលក្នុងវិធីសាស្រ្តថ្មីៗ ជាច្រើនក្នុងការពង្រីកនូវអាជីវកម្ម OLED របស់ខ្លួននៅក្នុងទីផ្សារពិភពលោកដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុនផលិតអេក្រង់ LCD របស់ចិននោះ។ ក្រុមហ៊ុន BOE របស់ចិនបានយកឈ្នះទៅលើក្រុមហ៊ុនបច្ចេកវិទ្យា LG Display ក្នុងការក្លាយជាក្រុមហ៊ុនផលិតអេក្រង់ LCD ធំបំផុតរបស់ពិភពលោកបើគិតទៅលើការនាំចេញរបស់ក្រុមហ៊ុននេះកាលពីឆ្នាំមុននេះ។

អនុប្រធានលោក Ko Kyu-young នៃអង្គភាពផ្សព្វផ្សាយទូទាំងពិភពលោករបស់ LGD បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Yonhap ថា "ទូរទស្សន៍ OLED គឺជាអ្នកផ្លាស់ប្តូរជំនួសទូរទស្សន៍ LCD ដែលមានការធ្លាក់ចុះនៅក្នុងតម្លៃទីផ្សារនោះ" ។ លោក Ko ចូលរួមក្នុងបេសកកម្មលើកកម្ពស់ទៅលើអេក្រង់ cutting-edge OLED displays របស់ក្រុមហ៊ុន LGD ក្នុងពិព័រណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសចិនឆ្នាំ 2019 (China Information Technology Expo 2019) ដែលធ្វើឡើងនៅទីក្រុង Shenzhen ដោយសង្ឃឹមថានឹងពង្រីកមូលដ្ឋានរបស់ខ្លួននៅក្នុងទីផ្សាររីកលូតលាស់យ៉ាងលឿនបំផុតមួយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្នុងអំឡុងពេលនៃកម្មវិធីបច្ចេកវិទ្យាដែលមានការចូលរួមដោយអ្នកទស្សនាជាង 100.000 នាក់នោះ ក្រុមហ៊ុនផលិតអេក្រង់របស់កូរ៉េនេះ បានបង្ហាញនូវបន្ទះអេក្រង់ទំហំ 88-inch 8K Crystal Sound OLED panel ដែលអាចធ្វើឱ្យអេក្រង់នេះអាចក្លាយជា Speaker ផងដែរ។ ក្រុមហ៊ុន LGD ក៏គូសបញ្ជាក់ថា អេក្រង់ OLED Display នេះគឺមានភាពខុសប្លែកពីគូប្រជែងអេក្រង់ LCD ខណៈដែលពួកគេមានសមត្ថភាពឈានដល់វិសាលភាពនៃផលិតផលជាច្រើនដែលលើសពីទូរទស្សន៍ដោយសារតែលក្ខណៈពិសេសដែលអាចបត់បែនបានដូចបានឃើញនៅក្នុងទូរទស្សន៍ដែលអាចបត់បាន (Rollable TVs )ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា OLED នោះ។ ការខិតខំប្រឹងប្រែងទីផ្សារក្រៅប្រទេសរបស់ខ្លួនគឺមានសារៈសំខាន់ជាពិសេសនៅឆ្នាំនេះនៅពេលដែលក្រុមហ៊ុននេះត្រូវគេកំណត់ឱ្យចាប់ផ្តើមដំណើរការរោងចក្រថ្មីមួយនៅក្វាងចូវ (Guangzhou) ក្នុងត្រីមាសទី 3 នេះ។

 

ក្រុមហ៊ុន LGD បាននិយាយថា ខ្លួននឹងផលិតបន្ទះ OLED ចំនួន 60,000 បន្ទះក្នុងមួយខែនៅក្នុងរោងចក្រ Guangzhou ក្នុងដំណាក់កាលដំបូងដែលនឹងបង្កើនទិន្នផលបន្ទះអេក្រង់ OLED សរុបប្រចាំខែដល់ 130,000 បន្ទះនៅឆ្នាំនេះនៅពេលដែលបូកបញ្ចូលខ្សែផលិតកម្មរបស់ខ្លួននៅរោងចក្ររបស់ខ្លួននៅប្រទេសកូរ៉េនៅ Paju ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LGD សម្តែងសេចក្តីសង្ឃឹមខ្ពស់សម្រាប់តម្រូវការទូរទស្សន៍ OLED TVs ដែលមានអេក្រង់ទំហំធំជាង 55 អ៊ីង និងខ្ពស់ជាងនេះនៅក្នុងប្រទេសចិនដែលជាទីផ្សារទូរទស្សន៍ធំជាងគេបំផុតនៅលើពិភពលោក ខណៈដែលចំនួនក្រុមហ៊ុនផលិតទូរទស្សន៍ចិនកំពុងតែងាកទៅរកបន្ទះអេក្រង់ OLED សម្រាប់ជំនួសឱ្យអេក្រង់ LCD របស់ខ្លួនដែលក្រុមហ៊ុនទាំងនោះមានដូចជា Skyworth, Konka, Changhong, TCL និង Hisense ។ លោក Ko និយាយថា "ប្រទេសចិននឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារទូរទស្សន៍ OLED TVs nហើយសូមអរគុណដល់ការកើនឡើងនូវការប្រើប្រាស់របស់វណ្ណៈកណ្តាលនៅក្នុងប្រទេសនេះ។ ខណៈដែលទ្វីបអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់ទូរទស្សន៍ OLED TVs នោះ ប្រទេសចិននឹងចាប់យកតំបន់នេះក្នុងពេលឆាប់ៗខាងមុខនេះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន