no-alternative title

Samsung Display បានបញ្ចេញនូវអេក្រង់សម្រាប់ Galaxy Fold ដែលជាស្មាតហ្វូនអាចបត់បានរបស់ខ្លួនហើយ

ក្រុមហ៊ុន Samsung Display បាននិយាយនៅថ្ងៃទី 10 ខែមេសាម្សិលមមិញនេះថា ខ្លួននឹងបញ្ចេញនូវអេក្រង់ដែលអាចបត់បានសម្រាប់ស្មាតហ្វូន Galaxy Fold ដែលគ្រោងនឹងបង្ហាញខ្លួននៅខែក្រោយនេះ។  ក្រុមហ៊ុននេះ បាននិយាយថា ខ្លួនបានប្រារព្ធនូវការនាំចេញដោយជោគជ័យទៅលើអេក្រង់សម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ នៅឯរោងចក្ររបស់ខ្លួននៅក្នុងតំបន់ Asan ដែលមានចម្ងាយប្រហែលជា 100 គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ប៉ុន្តែក្រុមហ៊ុន មិនផ្តល់នូវព័ត៌មានលម្អិតអំពីទំហំនៃការផលិតនេះទេ។

ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Fold នេះនៅថ្ងៃទី 26 ខែមេសាសម្រាប់ទីផ្សារពិភពលោកនៅក្នុងតម្លៃ  $1,980 ហើយខ្លួននឹងបញ្ចេញនូវម៉ូដែល 5G នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅពាក់កណ្តាលខែឧសភាផងដែរ។ ស្មាតហ្វូន Galaxy Fold មានអេក្រង់ទំហំ  7.3-inch display ហើយនៅពេលដែលវាបត់នោះ វាមានអេក្រង់ខាងក្រៅទំហំ  4.6-inch។  Samsung បានបង្កើតនូវស្រទាប់ប៉ូលីម៉ែរថ្មី និងការបង្កើតនូវអេក្រង់ដែលមានកម្រាស់ស្តើងជាងមុនដល់ទៅ 50% ជាងអេក្រង់ស្មាតហ្វូនធម្មតា។ សម្រាប់អេក្រង់ថ្មីនេះធ្វើអោយស្មាតហ្វូន Galaxy Fold អាចបត់បាន រឹងមាំ និងប្រើប្រាស់ធន់បានយូរ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតស្មាតហ្វូននេះ បាននិយាយថា អេក្រង់ធំនេះ គឺរចនាឡើងក្នុងការផ្តល់នូវវិធីសាស្រ្តថ្មីនៅក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ Multitask ការទស្សនាវីដេអូ ការលេងហ្គេម ឬការប្រើប្រាស់នូវកម្មវិធី ៣ នៅក្នុងពេលតែមួយថែមទៀត។ អេក្រង់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺធ្វើការផលិតជាលក្ខណៈទ្រង់ទ្រាយធំជាប្រភេទ OLEDs ដែលអាចបត់បានសម្រាប់ស្មាតហ្វូនជាច្រើននោះជាលើកដំបូងបំផុតនៅក្នុងឆ្នាំ ២០១៣ ហើយក៏បញ្ចេញនូវអេក្រង់ដែលមាន គែមកោង និងអេក្រង់លាតពេញគែមផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េនេះ ក៏ជាអ្នកផ្គត់ផ្គង់អេក្រង់ OLEDs សម្រាប់ Apple iPhones ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន