no-alternative title

លោក DJ Koh បានមានប្រសាសន៍ថា Galaxy A80 គឺជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី ដែលមានសមត្ថភាពខ្លាំងបំផុត

ថ្មីៗនេះ លោក DJ Koh ដែលជាប្រធានរបស់ក្រុមហ៊ុន Samsung បាននិយាយថា គាត់នឹងព្យាយាមក្នុងការបញ្ចូលនៃបច្ចេកវិទ្យាជាច្រើនទៅក្នុងស្មាតហ្វូនថ្នាក់កណ្តាលដែលធ្វើអោយស្មាតហ្វូនត្រកូល Galaxy A-Series នេះកាន់តែអស្ចារ្យក្នុងការប្រើប្រាស់។ ការផ្លាស់ប្តូរនេះ គឺដោយសារតែសម្រាប់ការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ចិនដែលកំពុងតែវាយលុកនៅលើទីផ្សារនោះ។

សម្រាប់វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A80 នេះ លោក  DJ Koh បាននិយាយថា ស្មាតហ្វូនថ្នាក់កណ្តាលពេលនេះ គឺពិតជាមានសមត្ថភាពខ្លាំងមែន។ ស្មាតហ្វូននេះ មានការពង្រឹងទៅលើរ៉េម និងម៉េមូរី ការបំពាក់នូវថាមពលថ្មធំ តួខ្លួនធ្វើពីកញ្ចក់ ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយវាក៏បន្ថែមនូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 3D depth-sensing ដែលធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 5G នោះ។  Galaxy A80 នេះភ្ជាប់ជាមួយនឹងរចនាបទនៃអេក្រង់រុញដ៏ស្រស់ស្អាតសម្រាប់បញ្ជាទៅលើប្រព័ន្ធកាមេរ៉ារបស់វាហើយវាគឺមានលក្ខណៈពិសេសជាច្រើនបើធៀបជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo និង Oppo នោះ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A80 គឺមានការបង្ហាញនៅទីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A80 មានការរចនារូបរាង និងអេក្រង់ New Infinity ដំបូងបំផុត:

ក្រុមហ៊ុន Samsung កំពុងតែធ្វើការរចនាទៅលើស្មាតហ្វូនដែលមានអេក្រង់លាតពេញគែមតែម្តង។ យើងធ្លាប់បានឃើញស្មាតហ្វូនរបស់ក្រុមហ៊ុនជាច្រើនប្រើប្រាស់នូវ Notch រន្ធប្រហោងនៅលើអេក្រង់ រចនាបទនៃការរុញ អេក្រង់ពីរ និងកាមេរ៉ាផុសឡើងដើម្បីអោយអេក្រង់របស់ស្មាតហ្វូននេះធំនៅខាងមុខនោះ។ Samsung ក៏ជ្រើសរើសនូវការរចនាថ្មីសម្រាប់ស្មាតហ្វូន Galaxy A80 ដែលមានអេក្រង់ធំទំហំ 6.7" FHD+ display (1080x2400 pixels) ជាមួយនឹងកម្រិតភាពច្បាស់ Super AMOLED ផងដែរ។

យើងបានដឹងរួចមកហើយថា អ្វីដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺអេក្រង់ពេញគែម ហើយគ្មានស៊ុមព័ទ្ធនៅជុំវិញអេក្រង់នោះទេ។ នេះគឺជាអ្វីដែល Samsung ហៅថា New Infinity Display នោះ។ អេក្រង់នេះគឺមានលក្ខណៈខុសប្លែកពីគេដោយសារតែវាមិនមាន waterdrop notches ឬរន្ធប្រហោងនៅលើអេក្រង់ដូចគ្នាទៅនឹង Infinity-V ឬ O designs នោះទេ។ ស្មាតហ្វូននេះ មានវិមាត្រធំរហូតដល់ទៅ 6.50 x 3.01 x 0.35 inches (165 x 76.5 x 9 mm ) ប៉ុន្តែអេក្រង់ទំហំ 6.7 inches នេះគឺពិតជាអស្ចារ្យមែនទែនក្នុងការទស្សនា ហើយវាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយថែមទៀតពិសេសវាអាចធ្វើការបង្វិលបានទៀតសម្រាប់កាមេរ៉ាខាងក្រោយនេះ។

ស្មាតហ្វូន A80 ពេលនេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Sound on Display technology ដែលធ្វើអោយអេក្រង់របស់វាអាចបញ្ចេញសំលេងមកក្រៅបានថែមទៀត។ តួខ្លួនរបស់ស្មាតហ្វូននេះគឺផលិតឡើងមកពីកញ្ចក់ "3D Glass" ជាមួយនឹងគែមធ្វើពីលោហធាតុដែលមើលទៅរូបរាងរបស់វាពិតជាប្រណិត ហើយអ្នកប្រើប្រាស់នឹងមានអារម្មណ៍កក់ក្តៅបំផុតនៅពេលដែលបានកាន់ស្មាតហ្វូន Galaxy A80 នេះនៅក្នុងដៃនោះ។

ស្មាតហ្វូន Galaxy A80 កាមេរ៉ាផុសឡើង ហើយអាចបង្វិលមុខក្រោយបាន: 

សម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលចង់ធ្វើការថតរូបភាព Selfies ដ៏ច្បាស់អស្ចារ្យនោះពេលនេះ Samsung រចនានូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលអាចបង្វិលបានមកខាងមុខជាកាមេរ៉ា Selfies ដែលពិតជាច្បាស់បំផុតមាននៅលើស្មាតហ្វូន Galaxy A80 នេះ។ វាអាចដំណើរការបានលឿន និងស្វ័យប្រវត្តិថែមទៀតនៅពេលដែលអ្នកចុចនៅលើប៊ូតុង Selfie នោះ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Galaxy A80 នេះអាចជឿជាក់ទៅលើការប្រើប្រាស់របស់វាបាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រើប្រាស់នូវកាមេរ៉ាទំហំ 48MP របស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony ជាកាមេរ៉ាគោល និងកាមេរ៉ាទំហំ 8MP wide-angle sidekick សម្រាប់ការថតរូបភាព Landscape និងការថតជាក្រុមថែមទៀត។ 

សម្រាប់កាមេរ៉ាទី 3 របស់ស្មាតហ្វូន Galaxy A80 នេះគឺជាកាមេរ៉ា 3D depth-sensing ToF camera សម្រាប់ធ្វើការថតរូបភាពជា 3D-mappingជាមួយនឹងមុខងារ bokeh ឬ Portrait Mode បានយ៉ាងល្អឥតខ្ចោះថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏នាំយកនូវមុខងារដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 ដូចជា Super Steady video mode ដែលធ្វើអោយវីដេអូរបស់អ្នកគ្មានភាពរង្គើរនោះមកប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Galaxy A80 នេះត្រូវគេហៅឈ្មោះថា "Era of Live" ដែលមានន័យថា សករាជថ្មីនៃការថតរូបភាព ថែមទៀតផង។

សម្រាប់កាមេរ៉ា time-of-flight camera នេះក៏មានភ្ជាប់ជាមួយនឹងមុខងារ Live Focus សម្រាប់វីដេអូ Mode ដូចនេះអ្នកអាចធ្វើការថតវីដេអូកាន់តែស្រស់ស្អាត និងរស់រវើកជាទីបំផុតថែមទៀត។ អ្នកក៏ទទួលបាននូវ 30 scene recognition និងមុខងារ optimization scenarios ដែលធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 នេះ ហើយ Samsung នៅមិនទាន់ហៅបច្ចេកវិទ្យានេះថា AI នៅឡើយទេ។ ការប្រើប្រាស់ឈ្មោះ AI ប្រហែលជាសម្រាប់ជំហានមួយទៀតរបស់ Samsung ដែលមានការពង្រឹងទៅលើផ្នែក Hardware និង Software នោះ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A80 និងការវិវត្តន៍ទៅកាន់បច្ចេកវិទ្យា AI: 

សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលធន់ខ្ពស់នេះ Galaxy A80 នេះមានការផ្តល់នូវរ៉េម និងម៉េមូរីកាន់តែអស្ចារ្យបំផុត។ Samsung ពេលនេះគឺភ្ជាប់នូវរ៉េមទំហំ 8GB (ខណៈពេលដែល S9 មានតែទំហំ 4GB) និងម៉េមូរីក្នុងម៉ាស៊ីន 128GB ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core Snapdragon 730 ដែលមានអង្គគណនា 2.2GHz Dual + 1.8GHz Hexa-core ថែមទៀតផង។  និយាយដោយខ្លីនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន A80 នេះគឺខ្ពស់ជាងស្មាតហ្វូនធន់កណ្តាលជាច្រើនទៀត ហើយវាក៏បំពាក់នូវថាមពលថ្មទំហំ 3700 mAh ទ្រទ្រង់នូវបច្ចេកវិទ្យា 25W charger ដែលបញ្ចូលថាមពលថ្មលឿនថែមទៀត។ Samsung បានទម្លាយថា បច្ចេកវិទ្យា "Intelligent Performance Enhancer ក៏ពង្រឹងទៅលើកម្មវិធី Software តាមរយៈបច្ចេកវិទ្យា AI ផងដែរនៅលើស្មាតហ្វូន Galaxy A80 នេះ។ វាអាចថែរក្សានូវថាមពលថ្មកាន់តែល្អ ហើយវាក៏មានភ្ជាប់ជាមួយនឹង Bixby button សម្រាប់គ្រប់គ្រងទៅលើកិច្ចការងារប្រចាំថ្ងៃរបស់អ្នកបានថែមទៀត។

តម្លៃ ពណ៌ និងកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy A80: 

ស្មាតហ្វូនស៊េរីថ្មី Galaxy A80 នេះមានពណ៌ Angel Gold, Ghost White និង Phantom Black ហើយវានឹងដាក់លក់នៅលើពិភពលោកនៅថ្ងៃទី 29 ខែឧសភាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនោះទេដោយសារតែវាខុសប្លែកគ្នាពីតំបន់មួយទៅកាន់តំបន់មួយទៀត។ ស្មាតហ្វូន Galaxy A80 នេះអាចមានតម្លៃថ្លៃជាង $500 ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន