no-alternative title

LG បានប្រកាសបង្កើនការវិនិយោគជាមួយនឹងអាជីវកម្មជាច្រើនទៀត ដើម្បីជាការឆ្លើយតបទៅនឹងការរីកចំរើនដ៏ឆាប់រហ័សនេះ

ក្រុមហ៊ុន LG Group របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ឱ្យដឹងនៅថ្ងៃទី 11 ខែមេសានេះថា ខ្លួនកំពុងស្វះស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យផ្សេងៗ ដើម្បីរក្សាល្បឿនជាមួយនឹងនិន្នាការនៃបច្ចេកវិទ្យាថ្មី ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន និងការស្វែងរកអ្នកចាប់ផ្តើមអាជីវកម្មថ្មីជាច្រើនផងដែរ។ LG Technology Ventures គឺជាក្រុមហ៊ុនវិនិយោគទុនរបស់ខ្លួន ដែលទទួលនូវការវិនិយោគទឹកប្រាក់ជាង 19 លានដុល្លារអាមេរិកនៅក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើន ដែលកំពុងរីកចម្រើនរួមមានព័ត៌មានបច្ចេកវិទ្យា រថយន្ត ការផលិត ជីវ ថាមពល និងសម្ភារៈទំនើបជាច្រើនទៀត។

ក្រុមហ៊ុននេះ  បានបន្តឱ្យដឹងថា ទឹកប្រាក់ប្រាក់វិនិយោគនេះ មានប្រហែលជា 4.5 ភាគរយនៃទ្រព្យសកម្មសរុប 425 លានដុល្លារដែលបានបង្កើនដោយក្រុមហ៊ុន LG ដែលមានការប្រមូលពីក្រុមហ៊ុនកុលបុត្រសម្ព័ន្ធចំនួន 5 នៅក្នុងវិស័យអេឡិចត្រូនិក អេក្រង់ គីមី ទូរគមនាគមន៍ និងអាជីវកម្មព័ត៌មានបច្ចេកវិទ្យាសម្រាប់ការបង្កើតឡើងនៅឆ្នាំ 2018 នេះ។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន Ridecell និងក្រុមហ៊ុន Lygos ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែក Software ព្រមទាំងកម្មវិធីចម្អិនអាហារ SideChef និងក្រុមហ៊ុនសម្ភារៈទំនើប Optodot ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ វិនិយោគិនធ្វើការវិនិយោគក្នុងទឹកប្រាក់ 2 លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន AmazeVR ដែលជាអាជីវកម្មនៃបច្ចេកវិទ្យា VR Platform នៅក្នុងតំបន់ Silicon Valley ផងដែរ។ ក្រុមហ៊ុន LG និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន LG Technology Ventures កំពុងតាមដានទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យានៃការចាប់ផ្តើមអាជីវកម្មជាលក្ខណៈសកលលោក ខណៈពេលដែលកំពុងតែស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យផ្សេងៗរួមទាំងការច្នៃប្រឌិតសិប្បនិម្មិត បច្ចេកវិទ្យា VR និង AR ជីវ សម្ភារៈ និងអេក្រង់ថែមទៀត”។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន