no-alternative title

នៅថ្ងៃនេះ Samsung បានប្រកាស Pre-Order នូវ Galaxy Fold ដែលជាសស្មាតហ្វូនអាចបត់បានរបស់ខ្លួនហើយ

បរទេស៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung ធ្វើការរំលឹកយើងថា ស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បាន Galaxy Fold នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងខែនេះ។ ជាលទ្ធផល វានឹងក្លាយជាស្មាតហ្វូនដែលអាចបត់បានយ៉ាងពិតប្រាកដដែលបង្ហាញខ្លួនជាផ្លូវការនៅទីនេះ។ លើសពីនេះទៀតនោះ ក្រុមហ៊ុន T-Mobile (ដែលនឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូននេះនៅលើអនឡាញនៅថ្ងៃទី 25 ខែមេសានេះផងដែរ) ក្រុមហ៊ុន AT&T ក៏ដាក់លក់ស្មាតហ្វូន Samsung Galaxy Fold នេះ ផងដែរ។ សម្រាប់ក្រុមហ៊ុន AT&T និង T-Mobile នឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ នៅក្នុងហាងជាច្រើនរបស់ខ្លួនចាប់ពីថ្ងៃទី 26 ខែមេសានេះទៅ។ នៅក្នុងទីតាំងរបស់ T-Mobile និង Samsung Experience Stores ក៏នឹងដាក់លក់ស្មាតហ្វូន Galaxy Fold នេះផងដែរ។

សម្រាប់អ្នកតាមដានដែលប្រាកដថា ពួកគេអាចធ្វើការទិញស្មាតហ្វូន Galaxy Fold នេះ មុនគេនោះពេលនេះ អាចធ្វើការកក់ទិញស្មាតហ្វូននេះ តាមរយៈគេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Samsung។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung  បាននអោយដឹងថា ស្មាតហ្វូន Galaxy Fold នឹងធ្វើការផ្គត់ផ្គង់នៅក្នុងចំនួនមានកំណត់។ ដូចនេះ ប្រសិនបើអ្នកមានប្រាក់ហើយ ហើយអ្នកចង់បានស្មាតហ្វូននេះនោះ អ្នកគួរតែធ្វើការកក់ទិញស្មាតហ្វូននេះ ភ្លាមទៅអោយបានលឿនបំផុត។ បន្ទាប់ពីការកក់ទិញហើយនោះ អ្នកនឹងទទួលបាននូវការអញ្ជើញសម្រាប់ការបំពេញទៅលើទំរង់នៃការកក់ទិញមុនផ្តាច់មុខផងដែរ ហើយវានៅមិនទាន់ច្បាស់នោះទេថាការកម្មង់ទិញមុននឹងចាប់ផ្តើមនៅពេលណានោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថាកាលពីខែកុម្ភៈកន្លងទៅនេះ នៅពេលដែល Samsung បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Galaxy Fold នេះ។ ក្រុមហ៊ុន បាននិយាយថា ស្មាតហ្វូននេះនឹងមានតម្លៃចាប់ផ្តើមពី $1,980។ ចាប់តាំងពីពេលនោះមក មិនមានការលើកឡើងអំពីតម្លៃរបស់ស្មាតហ្វូននេះសារជាថ្មីនោះទេ នៅពេលដែលវាដាក់លក់ជាផ្លូវការនោះ។ នៅក្នុង T-Mobile នោះ ស្មាតហ្វូន Galaxy Fold នេះ នឹងមានការថែមជូននូវ carbon fiber case និងកាសស្តាប់ Galaxy Buds wireless earphones ដោយឥតគិតថ្លៃ ហើយនៅលើ AT&T ក៏ប្រហែលជាអោយដូចគ្នាដែរ។ ខុសប្លែកពីស្មាតហ្វូន ដែលអាចបត់បានជំនាន់មុនៗ ស្មាតហ្វូន Galaxy Fold នេះ មានអេក្រង់នៅខាងក្នុងដែលអាចបត់បាន។ 

ស្មាតហ្វូននេះ មានការតេស្ត៍ពីក្រុមហ៊ុន Samsung ទៅលើការបត់របស់វាដល់ទៅ 200000 ដងផងដែរ ដោយគ្មានបញ្ហាអ្វីនោះទេ។ អ្នកប្រើប្រាស់ស្មាតហ្វូននេះជាធម្មតាអាចធ្វើការបត់បានជាធម្មតារហូតដល់ទៅ 100 ដងក្នុងមួយថ្ងៃហើយវាមិនដល់ 5 ឆ្នាំនោះទេ។ អ្នកអាចមើលការតេស្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទៅលើស្មាតហ្វូន Galaxy Fold នៅក្នុងវីដេអូខាងក្រោមនេះ។  អេក្រង់ដែលអាចបត់បានខាងក្នុងរបស់ស្មាតហ្វូន Galaxy Fold នេះ គឺមានទំហំ 7.3-inch Dynamic AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1536x2152pixels ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យ ការទស្សនាវីដេអូ និងការមើលទូរទស្សន៍ ឬនៅពេលដែលប្រើប្រាស់នូវកម្មវិធី Multi-tasking នោះ។ នៅខាងក្រៅវិញនោះ ស្មាតហ្វូន Galaxy Fold នេះ មានអេក្រង់ទំហំ 4.6-inch Super AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 4.6-inch Super AMOLED display ។ 

ស្មាតហ្វូន Samsung Galaxy Fold នេះ ត្រូវបានគេដាក់អោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie បន្ទះឈីប Snapdragon 855 ដូចគ្នាទៅនឹងបន្ទះ ឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy 10 Series ផងដែរ។ ប៉ុន្តែស្មាតហ្វូន នេះ មានរ៉េមទំហំ 12GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB និងថាមពលថ្ម 4,380 mAh។ ព្រមទាំងមានកាមេរ៉ាខាងមុខពីរគ្រាប់ និងកាមេរ៉ាខាងក្រោយ 3 គ្រាប់សម្រាប់មុខងារ 2x optical zoom ផងដែរ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន