no-alternative title

Sharp នឹងបញ្ចេញនូវស្មាតហ្វូនអាចបត់បានរូបរាងដូចជាសម្បកគ្រំ ដើម្បីប្រជែងជាមួយ Samsung និង Huawei

កន្លងមក ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា ក្រុមហ៊ុន Motorola កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់បត់បានដូចជាសម្បកគ្រំ ហើយវាក៏ប្រើប្រាស់នូវឈ្មោះថា RAZR ផងដែរ ស្របពេលដែលក្រុមហ៊ុន Sharp កំពុងតែធ្វើការផ្លាស់ប្តូរការរចនារូបរាងស្មាតហ្វូននេះផងដែរនៅក្នុងពេលនេះផងដែរ ហើយក្រុមហ៊ុននេះ ក៏បង្ហាញនូវគំរូមួយរបស់ស្មាតហ្វូននេះនៅថ្ងៃនេះថែមទៀតផង។

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ជប៉ុននេះ ក៏បានបញ្ចេញនូវទម្រង់មួយដែលអាច បត់បានចេញពីអេក្រង់ធំ នេះបើតាមការទម្លាយរបស់វីដេអូចេញពី OLED-info។ មើលទៅដូចជាស្មាតហ្វូនដែលអាចបត់បានមួយដែលមានការការពារអេក្រង់របស់វាពីការកោសឆ្កូតផងដែរ។ ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Sharp នេះ នឹងភ្ជាប់ជាមួយនឹង Notch ហើយវាមើលទៅដូចជាស្ថិតនៅក្នុងទម្រង់ធម្មតានៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិ Mainichi របស់ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ បាននិយាយថា ក្រុមហ៊ុន Sharp កំពុងតែប្រើប្រាស់នូវ OLED Technology ហើយអេក្រង់នេះ គឺឆ្លងកាត់នូវការតេស្ត៍បត់រហូតដល់ទៅ 300000 ដងស្របពេលដែលក្រុមហ៊ុន Samsung អះអាងថា ស្មាតហ្វូន galaxy Fold គឺធ្វើតេស្ត៍ទៅលើការកាច់បត់រហូតដល់ទៅ 200000 ដងប៉ុណ្ណោះ។ អ្វីដែលគួរអោយសោកស្តាយនោះគឺថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ជប៉ុននេះ នឹងនាំយកនូវស្មាតហ្វូននេះជាផ្លូវការសម្រាប់ទីផ្សារនៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។ នេះ គឺជាពេលវេលានៃការរង់ចាំដ៏យូរសម្រាប់ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះ។ 

រហូតមកដល់ពេលនេះ គឺមានតែក្រុមហ៊ុនចំនួនពីរប៉ុណ្ណោះ គឺ Huawei និង Samsung ដែលគ្រោងនឹងបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដូចគ្នាទៅនឹងក្រុមហ៊ុន Motorola, Xiaomi, និង Oppo ដែលកំពុងតែធ្វើការនៅលើស្មាតហ្វូនទាំងនេះផងដែរ។ មានការលើកឡើថា Sharp ហាក់ដូចជាការប្រថុយនឹងគ្រោះថ្នាក់ណាស់ដែលត្រូវចំណាយពេលជាច្រើនឆ្នាំទៅលើបច្ចេកវិទ្យាមួយនេះ នៅពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតចាប់ផ្តើមសិក្សាទៅលើស្មាតហ្វូនដែលអាចបត់បានជំនាន់ទី 2 របស់ខ្លួនហើយនោះ។ គំរូរបស់ស្មាតហ្វូននេះ នៅមិនទាន់អាចជឿជាក់បាន 100% នៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនផលិតអេក្រង់ផងដែរ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតអេក្រង់ LCD ហើយក្រុមហ៊ុននេះ ក៏ចាប់ផ្តើមងាកទៅលើផលិតអេក្រង់ OLED សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ 2018 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន