no-alternative title

Huawei MateBook 14 បង្ហាញវត្តមានជាមួយនឹងអេក្រង់ 2K នឹងថ្មកាន់បានយូរ រួមនឹងលក្ខណៈពិសេសជាច្រើនទៀត

បន្ទាប់ពីការបង្ហាញវត្តមានរបស់កុំព្យូទ័រ Huawei MateBook E និង MateBook X Pro នោះ នៅពេលនេះ ក្រមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះក៏បានបង្ហាញនូវវត្តមានរបស់កុំព្យូទ័រ MateBook 14 សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តលេងនៅលើអ៊ីនធឺណិត។ នៅក្នុងចំណោមមុខងារពិសេសជាច្រើននោះ សម្រាប់កុំព្យូទ័រ Notebook នេះ ភ្ជាប់ជាមួយនឹងអេក្រង់កម្រិត 2K កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មប្រើប្រាស់បានយូរ និង Interface កាន់តែងាយស្រួលក្នុងការប្រើប្រាស់ស្របទៅតាមតម្រូវការរបស់អិតិថិជនចង់បាន។ ដូចគ្នាទៅនឹង Matebooks ផ្សេងទៀតដែរ សម្រាប់កុំព្យុទ័រ MateBook 14 នេះ គឺមានភ្ជាប់ជាមួយនឹងមុខងារ Huawei Share one-touch function ដែលអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ចេញពីស្មាតហ្វូន និង notebooks នេះ កាន់តែងាយស្រួលបំផុត។

ដើម្បីអោយអ្នកប្រើប្រាស់ដែលចូលចិត្តលេងនៅលើអ៊ីនធឺណិតរីករាយជាមួយនឹងបច្ចេកវិទ្យានៃការច្នៃប្រឌិតកាន់តែអស្ចារ្យនេះ និងបទពិសោធន៍កាន់តែឆ្លាតវៃនោះទៅលើកុំព្យូទ័រ notebook របស់ក្រុមហ៊ុន Huawei នោះ ក្រុមហ៊ុនមួយនេះ ក៏បង្ហាញនូវកុំព្យូទ័រ MateBook Series នៅចុងឆ្នាំ 2018 នេះ។ សម្រាប់ផលិតផលដំបូងបំផុតនោះគឺ HUAWEI MateBook 13 ដែលមានកម្រាស់ស្តើងអេក្រង់ 13-inch និងបច្ចេកវិទ្យាថ្មីៗជាច្រើនដ៏អស្ចារ្យថែមទៀត។ សម្រាប់ផលិតផលទីពីរដែលបង្ហាញខ្លួននោះ ក្រុមហ៊ុន Huawei ក៏នាំយកនូវកុំព្យូទ័រ HUAWEI MateBook 14 ជាមួយនឹងការរចនារូបរាងកាន់តែអស្ចារ្យ ទម្ងន់ស្រាល ងាយស្រួលក្នុងការចល័ត និងកម្លាំងម៉ាស៊ីនខ្លាំងក្លាថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្រិតភាពច្បាស់នៃអេក្រង់របស់កុំព្យូទ័រ HUAWEI MateBook 14 នេះ គឺមានរហូតដល់ទៅ 2160×1440px ជាមួយនឹងកម្រិតពណ៌ច្បាស់ 100% sRGB (typical) wide color gamut និងមានកម្រិត Contrast 1000: 1 និងកម្រិតពន្លឺ 300 nits (typical) brightness ដែលធ្វើការរចនាឡើងវិញទៅលើស្តង់ដារ 14-inch mainstream notebooks នេះកាន់តែអស្ចារ្យមួយកម្រិតទៀត។ សម្រាប់គែមខាងឆ្វេង និងខាងស្តាំរបស់កុំព្យូទ័រនេះគឺមានកម្រាស់ត្រឹមតែ 4.9mm ហើយអេក្រង់នេះ គឺមានទំហំដល់ទៅ 90%។ បើធៀបជាមួយនឹងកម្រិតនៃអេក្រង់ 16:9 screen ratio ដែលជាមធ្យមប្រើប្រាស់នៅលើអេក្រង់របស់កុំព្យូទ័រ 14-inch notebook, នោះ កម្រិតនៃការទស្សនារបស់វាគឺមានការពង្រឹងកាន់តែល្អជាងមុនដល់ទៅ 8.4%។ ឧបករណ៍នេះប្រើប្រាស់ជាមួយនឹងកាមេរ៉ាដែលលាក់ហើយវាបើកដំណើរការនៅពេលដែលត្រូវការតែប៉ុណ្ណោះ។

សម្រាប់ផ្នែក hardware នោះ កុំព្យូទ័រ HUAWEI MateBook 14 នេះគឹមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7-8565U processor ជំនាន់ទី ៨ ក្រាហ្វិកកាតកម្រិតខ្ពស់ NVIDIA® MX250 graphics card (TDP 25W) និងថាសផ្ទុកទិន្នន័យ solid-state hard drive ល្បឿនលឿនដែលធ្វើអោយកុំព្យូទ័រអេក្រង់ 14-inch នេះល្អបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រ HUAWEI MateBook 14 នេះគឺមានភ្ជាប់ជាមួយនឹងកង្ហារ 2.0 ដែលបង្កើននូវការបញ្ចេញខ្យល់ខ្ពស់ជាងមុនដល់ទៅ 18% ថែមទៀតបើធៀបជាមួយនឹងកង្ហារធម្មតានោះ។ សម្រាប់សេនស័ររបស់វាគឺអាចធ្វើការយ៉ាងមានប្រសិទ្ធិភាពទៅលើកម្រិតសីតុណ្ហភាពនៃម៉ាស៊ីននេះអោយដំណើរការយ៉ាងរលូន និងប្រសិទ្ធិភាពបំផុត។

HUAWEI MateBook 14 នេះភ្ជាប់ជាមួយថាមពលថ្មធំរហូតដល់ទៅ 7.4 Wh (typical) និងដំណោះស្រាយនៃការគ្រប់គ្រងការសន្សំសំចៃថាមពលថ្មកាន់តែមានប្រសិទ្ធិភាពថែមទៀតផងពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ វាអាចធ្វើការចាក់វីដេអូកម្រិត 1080P video playback រហូតដល់ទៅ 15 ម៉ោង និងការប្រតិបត្តិការងារការិយាល័យរហូតដល់ទៅ 14 ម៉ោងថែមទៀត ហើយវាអាចធ្វើការដំនើរការការឆែកទៅលើ Web Browser បានរយៈពេលដល់ទៅ 10.5 ម៉ោងថែមទៀត។ សម្រាប់ Notebook នេះគឺភ្ជាប់ជាមួយនឹង 65W charger ផងដែរ។បន្ទាប់ពីការបញ្ចូលថាមពលថ្ម 15 នាទីនោះ អ្នកអាចរីករាយជាមួយនឹងការប្រើប្រាស់ការងារការិយាល័យយ៉ាងរលូនរហូតដល់ទៅ 3 ម៉ោងថែមទៀត។

សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ជាមួយនឹងស្មាតហ្វូន និងអ្នកដែលចូលចិត្តលេងនៅលើអ៊ីនធឺណិតនោះ កុំព្យូទ័រ HUAWEI MateBook 14 គឺមានភ្ជាប់ជាមួយនឹង USB-C (ការបញ្ចូលថាមពលថ្មនិងការបញ្ចូនទិន្នន័យ) HDMI, 3.5mm stereo headphone jack, USB3.0 និង USB2.0 ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹង Dolby Atmos® sound system ដែលនាំយកនូវសំឡេងកាន់តែអស្ចារ្យ និង Video effects ជាច្រើនថែមទៀត។

សម្រាប់ប្រព័ន្ធស្កេនម្រាមដៃរបស់វាក៏ភ្ជាប់នៅលើ Power Button ហើយវាក៏មានកាមេរ៉ាដែលលាក់ទុកផងដែរ។ នេះគឺជាបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យបំផុតនៅលើកុំព្យូទ័រនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន