no-alternative title

Galaxy A 2019 ត្រូវបានក្រុមហ៊ុនលក់ចេញចំនួន 2 លានគ្រឿងហើយបន្ទាប់ពីការបង្ហាញវត្តមានបាន 40 ថ្ងៃ

ប្រទេសឥណ្ឌា៖ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A-Series នៅក្នុងប្រទេសឥណ្ឌា ដែលខ្លួនរំពឹងថា នឹងក្លាយជាម៉ាកយីហោដែលធំជាងគេបំផុតនៅក្នុងប្រទេសនេះ ស្របពេលដែលស្មាតហ្វូននេះ អាចរកទិញបានហើយនៅក្នុងប្រទេសជាច្រើនរួចហើយផងដែរ។ ក្រុមហ៊ុន Samsung បានបង្ហាញសេចក្តីសង្ឃឹមថា ពួកគេនឹងរួមចំណែកនូវទឹកប្រាក់ចំណេញច្រើនជាង 4 ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ 2019 នេះ នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះ បានដំណើរការយ៉ាងល្អក្នុងការសម្រេចនូវគោលដៅនេះ ជាមួយនឹងលក់បានច្រើនជាង 2 លានគ្រឿងនៅក្នុងប្រទេសឥណ្ឌានេះ បន្ទាប់ស្មាតហ្វូន Galaxy A-Series បានបង្ហាញវត្តមាន។

លោក Ranjivjit Singh ដែលជាប្រធានផ្នែកទីផ្សារ និងអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌានេះថ្មីៗនេះ បានទម្លាយថា ក្រុមហ៊ុននេះ បាននាំចេញស្មាតហ្វូនចំនួន 2 លានគ្រឿងនៃស្មាតហ្វូន Galaxy A-Series នេះគឺ A10, A30 និង A50 នៅក្នុងរយៈពេលនៃការដាក់លក់ត្រឹមតែ 40 ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី 1 ខែមីនាមក។ ប្រាក់ចំណូលនៃការលក់នេះ គឺមានការកើនឡើងដល់ទៅ 500 លានដុល្លារអាមេរិក ដែល លោក Singh ជឿជាក់ថា នេះគឺជាកំណត់ត្រាមួយសម្រាប់ប្រទេសនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន A series នឹងមានវត្តមានកាន់តែច្រើនថែមទៀត ហើយនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែររ ក្រុមហ៊ុន Samsung មានអារម្មណ៍ជឿជាក់ថា ស្មាសតហ្វូននេះ នឹងអាចសម្រេចលើសពីគោលដៅចំនួន 4 ពាន់លានដុល្លារអាមេរិកនោះ។ លោក Singh បាននិយាយថា “នៅពេលដែលស្មាតហ្វូន A-Series លេចបង្ហាញវត្តមាននៅលើទីផ្សារនោះ យើងជឿជាក់ថា គឺពិតជាសម្រេចលើសពីគោលដៅរបស់យើង។”

 

រហូតមកដល់ពេលនេះ Samsung បានប្រកាសដាក់លក់ស្មាតហ្វូន Galaxy A មានដូចជា Galaxy A10, Galaxy A30  និង Galaxy A50 នៅក្នុងប្រទេសឥណ្ឌាកាលពីខែមុននេះ។ ថ្មីៗនះ ក្រុមហ៊ុនក៏បន្ថែមនូវត្រកូលមួយទៀតគឺ Galaxy A20 និង Galaxy A70 ដែលគ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះនៅក្នុងប្រទេសនេះ ជាមួយនឹងតម្លៃ Rs 25,000-Rs 30,000 (~$360-$430)។ សម្រាប់ស្មាតហ្វូន Galaxy A80 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅខែឧសភាខាងមុខនេះ។ វានឹងមានតម្លៃប្រហែលជា Rs 45,000-Rs 50,000 (~$650-$720)។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងបង្ហាញយ៉ាងហោចណាស់ស្មាតហ្វូន Galaxy A មួយនៅរៀងរាល់ខែរហូតដល់ខែមិថុនា ឆ្នាំនេះ។

ក្រុមហ៊ុន Samsung កំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីក្រុមហ៊ុនប្រកួតប្រជែងជាច្រើន នៅក្នុងប្រទេសចិន នៅក្នុងប្រទេសឥណ្ឌានេះ។ ក្រុមហ៊ុននេះ ក៏បាត់បង់នូវដំណែងកំពូលរបស់ខ្លួនទៅអោយក្រុមហ៊ុន Xiaomi កាលពីឆ្នាំមុននេះ។ សង្ឃឹមថា វត្តមានរបស់ស្មាតហ្វូន Galaxy A និង Galaxy M-Series ពិតជាធ្វើបានយ៉ាងល្អនៅលើទីផ្សារនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន