no-alternative title

Samsung Galaxy Note 10 អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 50W Super-Fast Charging

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនចំនួន ២ ម៉ូដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 25W fast charging ប៉ុន្តែអ្នកប្រហែលជាមិនទាន់បានប្រើប្រាស់នោះទេដោយសារតែស្មាតហ្វូននេះនៅមិនទាន់អាចរកទិញបាននៅជុំវិញពិភពលោកនោះទេ។ សម្រាប់ស្មាតហ្វូន 5G version របស់ Galaxy S10 និង Galaxy A70 ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យានេះ។ សម្រាប់ស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ប្រហែលជាទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន super fast charging សម្រាប់ពេលអនាគតខាងមុខនេះ ហើយវាប្រហែលជាស្មាតហ្វូន Galaxy Note 10 ដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះ។

យើងបានលឺពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 គឺមានថាមពលថ្មខ្លាំងក្លាមែនទែន ហើយវាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងការប្រកាសបង្ហាញនូវបច្ចេកវិទ្យា 25W fast charging ជាមួយនឹងការបង្កើនទៅលើទំហំនៃថាមពលផ្ទុកថ្ម។ វាហាក់ដូចជាលឿនពេកនៅពេលដែលនិយាយថា ស្មាតហ្វូន Galaxy Note 10 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា super fast charging ហើយវាក៏មានប្រភេទ "Pro" version ផងដែរ ប៉ុន្តែតាមការបញ្ជាក់របស់ Ice Universe អះអាងថា ការបញ្ចូលថាមពលថ្មនេះអាចមានការបង្កើនល្បឿនដល់ទៅ 25W ។ តាមការបញ្ជាក់របស់ Forbes យើងប្រហែលជានិយាយអំពីបច្ចេកវិទ្យា 50W ដែលសម្រាប់ធ្វើការប្រកួតប្រជែងនៅក្នុងពេលបច្ចុប្បន្ននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា DASH Charge របស់ OnePlus ដំណើរការនូវបច្ចេកវិទ្យា 30W ខណៈពេលដែលបច្ចេកវិទ្យា SuperVOOC របស់ក្រុមហ៊ុន Oppo អាចដំណើរការនូវការបញ្ចូលថាមពលថ្ម 50W ។ ស្រដៀងគ្នានេះផងដែរ ក្រុមហ៊ុន Xiaomi ក៏មានគំរូនៃការបញ្ចូលថាមពលថ្ម 100W ហើយវាក៏មានថាមពលថ្មទំហំ 4000mAh នៅក្នុងរយៈពេលត្រឹមតែ 17 នាទី។ នៅក្នុងរយៈពេលកាលពី 3 ឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងទៅលើថាមពលថ្មរបស់ខ្លួន និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿននោះនេះគឺដោយសារតែវត្តមានរបស់បញ្ហាថ្មនៅលើ Note 7 នោះ។

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 10 និង Galaxy Note 10 Pro នេះ ទំនងជាបង្ហាញខ្លួននៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយប្រសិនបើពាក្យចចាមអារ៉ាមទាំងនេះ គឺជាការពិតនោះ វាមិនធ្វើអោយយើងខកចិត្តនោះទេ។ សម្រាប់ប្រភេទ Pro នឹងមានកាមេរ៉ា 4 គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 5G ផងដែរ។ ស្មាតហ្វូននេះមានកាមរ៉ា 4 គ្រាប់នៅខាងក្រោយទំហំ (12MP primary ជាមួយនឹង OIS + 12MP telephoto ជាមួយនឹង 2x optical zoom + 16MP ultra-wide angle+ depth sensor)  និងកាមេរ៉ាខាងមុខភ្លោះផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy Note 10 នេះ ត្រូវបានគេរាយការណ៍ថានឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ Penta-Camera ដែលមានអ្វីគ្រប់យ៉ាងដូចគ្នាទៅនឹង Galaxy Note 10 Pro លើកលែងតែ Depth Sensor ។ សម្រាប់ Version នៅក្នុងសហរដ្ឋអាមេរិករបស់ Galaxy Note 10 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 Mobile Platform និងម៉េមូរីទំហំ 8GB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន