no-alternative title

រូបភាព 3D renders ថ្មីមួយ បានទម្លាយថា iPhone XR 2019 នឹងបំពាក់នូវកាមេរ៉ាភ្លោះខាងក្រោយ

iPhone XR បានបង្ហាញខ្លួនកាលពីឆ្នាំមុននេះជាប្រភេទ Version ដែលមានតម្លៃថោកជាង iPhone XS និង iPhone XS Max ស្របពេលដែលទូរស័ព្ទនេះ គឺមិនមានភ្ជាប់ជាមួយនឹងលក្ខណៈពិសេសមួយចំនួនដូចទៅនឹងម៉ូដែលប្រណិតដូចជាការប្រើប្រាស់នូវអេក្រង់ LCD ជាជាងអេក្រង់ OLED និងមានកាមេរ៉ាមួយគ្រាប់ជាង 2 គ្រាប់នោះ iPhone XR ក៏ប្រើប្រាស់នូវបន្ទះឈីប A12 Bionic ដូចគេដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ គឺទទួលបានជោគជ័យ ហើយក្រុមហ៊ុន Apple ក៏បានត្រៀមបញ្ចេញនូវជំនាន់បន្ទាប់សម្រាប់ស្មាតហ្វូននេះនៅក្នុងឆ្នាំនេះផងដែរ។ សម្រាប់រូបភាព Renders របស់ស្មាតហ្វូនជំនាន់បន្ទាប់នេះ ដែលសំដៅទៅលើ iPhone XR 2019 ត្រូវបង្ហោះនៅលើអនឡាញកាលពីពេលមុននេះ ទូរស័ព្ទនេះ ក៏នឹងបង្ហាញខ្លូនជាផ្លូវការនៅចុងឆ្នាំនេះផងដែរ។

រូបភាព 3D renders ដែលត្រូវទម្លាយដោយ @OnLeaks ហើយនៅក្នុងពេលនេះ គាត់ក៏បានសហការជាមួយនឹង Pricebaba របស់ប្រទេសឥណ្ឌាផងដែរ។ នៅក្នុងរូបភាព Renders នេះ គឺមានការបង្ហាញថា Apple នឹងបញ្ចេញនូវពណ៌ថ្មីដ៏ស្រស់ស្អាតជាច្រើនសម្រាប់ស្មាតហ្វូន iPhone XR 2019 របស់ខ្លួនដូចជាពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហម ហើយអាចនឹងមានពណ៌សផងដែរ។ 

បើមើលទៅ គឺគ្មានអ្វីដែលត្រូវផ្លាស់ប្តូរសម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះនោះទេ។ ទូរស័ព្ទនេះ នឹងមានអេក្រង់ទំហំ 6.1-inch display និង Wide Notch នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះ។ សម្រាប់ប៊ូតុងរបស់ទូរស័ព្ទនេះ គឺមិនមានការផ្លាស់ប្តូរនោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ នៅពេលដែលអ្នកបង្វិលស្មាតហ្វូននេះទៅខាងក្រោយវិញ វាពិតជាប្លែកគួរអោយចាប់អារម្មណ៍ខ្លាំង។

សម្រាប់ម៉ូដែលនៅឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងបន្ថែមនូវកាមេរ៉ាមួយទៀត គ្រាន់តែមានការបន្ថែមនូវសេនស័រមួយទៀត សម្រាប់ការជួយទៅលើការថតរូបភាពនោះ។ កាមេរ៉ានេះនឹងមានរូបរាងជាការ៉េ និងភ្លើង LED Flash។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើឡើងពីកញ្ចក់។

iPhone XR 2019 នឹងមានវិមាត្រ 150.9x76x8.3 millimeters (9.1mm ក្រាស់ជាងមុន) និងមានភ្ជាប់ជាមួយនឹងបន្ទះឈីបថ្មីដែលមានឈ្មោះហៅថា A13 Bionic។ ខុសប្លែកពីម៉ូដែលឆ្នាំមុននេះ ដែលត្រូវបានគេរាយការណ៍ថា នឹងភ្ជាប់ជាមួយនឹង 18W charger។ យ៉ាងណាមិញ ថាមពលថ្មរបស់វា គឺនៅមិនទាន់ដឹងនៅឡើយទេ។ សម្រាប់ iPhone XR 2019 គួរតែ បង្ហាញខ្លួនជាមួយនឹង iPhone XI និង iPhone XI Max នៅក្នុងខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន