no-alternative title

OnePlus 7 Pro ត្រូវគេបញ្ជាក់ថា នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងមានអេក្រង់ទំហំធំ និងមានកម្រិតពណ៍កាន់តែល្អជាងមុន

យោងតាមព័ត៌មានថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុន OnePlus បានកំពុងតែត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅថ្ងៃស្អែកនេះហើយ ដែលនេះ គឺជាលើកទី 1 ដែលក្រុមហ៊ុន OnePlus នឹងប្រកាសចេញស្មាតហ្វូនច្រើនជាងមួយម៉ូដែលក្នុងព្រឹត្តិការណ៍ដូចគ្នានេះ។ រហូតមកដល់ពេលនេះ យើងបានឃើញនូវរូបភាព Renders ជាច្រើនសន្លឹករបស់ស្មាតហ្វូន OnePlus 7 ក្នុងនោះ ក៏មានរបាយការណ៍នានា ដែលបញ្ជាក់អំពីស្មាតហ្វូន OnePlus 7 Pro ថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ មានការបែកធ្លាយជាបន្តទៀតនូវស្មាតហ្វូនទី 3 នោះគឺ OnePlus 7 Pro 5G ដែលជាស្មាតហ្វូនទ្រទ្រង់នូវបច្ចេកវិទ្យា 5G នោះ។ CEO របស់ក្រុមហ៊ុន OnePlus គឺលោក Pete Lau បានធ្វើការបញ្ជាក់ទៅកាន់ The Verge ថា ស្មាតហ្វូន OnePlus 7 Pro នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងការ Upgrade ទៅលើអេក្រង់របស់ខ្លួនជាមួយនឹងអេក្រង់កាន់តែច្បាស់ជាងមុន និងរលូនបំផុត។ សម្រាប់អេក្រង់នេះប្រហែលជាប្រភេទ Quad HD+ Super AMOLED display ជាមួយនឹងកម្រិត Refresh Rate 90Hz ។

សម្រាប់ព័ត៌មាននេះ គឺជាការផ្តល់ដោយ CEO ផ្ទាល់តែម្តងនោះ គឺមានភាពច្បាស់លាស់ខ្លាំងជាង។ ក្រុមហ៊ុនប្រហែលជាបញ្ចេញនូវម៉ូដែលធម្មតាមួយ និងមួយទៀតគឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ដូចអ្វីដែលក្រុមហ៊ុន Samsung ធ្វើរួចហើយនៅលើស្មាតហ្វូនរបស់ពួកគេនោះ។ ប្រសិនបើបច្ចេកវិទ្យា 5G ពិតជាមាននៅលើស្មាតហ្វូន OnePlus 7 Pro មាននោះ តម្លៃរបស់ស្មាតហ្វូននេះពិតជាមិនចាញ់ស្មាតហ្វូនលំដាប់ប្រណិតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀតនោះទេ។

ជាមួយ នឹងព័ត៌មានដែលយើងទទួលបាននៅក្នុងពេលនេះ គឺពិតជាបញ្ជាក់ថា ស្មាតហ្វូន OnePlus 7 Pro នឹងមានតម្លៃកើនឡើងនេះ គឺដោយសារតែការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G។  យើងសង្ឃឹមថា ស្មាតហ្វូន OnePlus 7 នឹងមានតម្លៃប្រហាក់ប្រហែលទៅនឹងម៉ូដែលជំនាន់មុន ដូចនេះ អ្នកប្រើប្រាស់ជាច្រើន អាចនឹងរីករាយជាមួយនឹងការប្រើប្រាស់ស្មាតហ្វូនដែលមានបន្ទះឈីប Snapdragon 855 SoC នៅក្នុងតម្លៃទាប។ សូមជំរាបថា ព័ត៌មានខាងលើនេះ ក៏មានការបញ្ជាក់ផងដែរថា ស្មាតហ្វូន OnePlus 7 Pro នេះ នឹងមានអេក្រង់ទំហំ 6.67-inch display ថែមទៀតផង ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន