no-alternative title

តោះមកមើល iFixit វះកាត់គ្រឿងក្នុងស្មាតហ្វូនស៊េរីថ្មីរបស់ Google ម៉ូដែល Pixel 3a និង Pixel 3a XL ទាំងអស់គ្នា

ក្រុមហ៊ុន Google ទើបតែបានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូនក្រោយពីបានបញ្ចេញស្មាតហ្វូនធុនកណ្តាលចំនួនពីរម៉ូដែលគឺ Google Pixel 3a និង 3a XL។ 

ស្មាតហ្វូនធុនកណ្តាលទាំងពីរម៉ូដែលនេះនឹងធ្វើអោយយើងពេញចិត្តខ្លាំង ពីព្រោះថា ស្មាតហ្វូននេះ ត្រូវបាន Google ញាត់នូវកាមេរ៉ាថតរូបកម្រិតថ្នាក់ខ្ពស់ដូចជំនាន់ Google Pixel 3 Series ដែរ ដែលបានធ្វើអោយសមត្ថភាពនៃកាមេរ៉ាថតរូបរបស់ពួកវាដែលមានលទ្ធភាពក្នុងផលិតសាច់រូបភាព និងវីដេអូបានច្បាស់មិនចាញ់កំពូលស្មាតហ្វូនដែលមានវត្តមានលើទីផ្សារបច្ចុប្បន្នប៉ុន្មានឡើយ បើទោះបីជាគ្រឿងម៉ាស៊ីនរបស់វាស្ថិតក្នុងលំដាប់ថ្នាក់ធុនកណ្តាលក៏ដោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ហើយបើទោះបីជាវាទើបតែបង្ហាញវត្តមាន និងមិនទាន់មានចេញដាក់លក់ផ្លូវការណ៍នៅឡើយក្តី ប៉ុន្តែពេលនេះស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានធ្លាក់ដល់ដៃក្រុមការងារ iFixit ដែលជាក្រុមអ្នកជំនាញក្នុងការវះកាត់បំបែកគ្រឿងក្នុងស្មាតហ្វូនចេញថ្មីៗមិនថាថ្នាក់ទាប ឬថ្នាក់ខ្ពស់នោះទេគឺមិនអាចហោះរំលងដៃរបស់ក្រុមនេះបានឡើយ។ ក្រោយពីបានធ្វើការវះកាត់ដោះគ្រឿងក្នុងរបស់ Pixel 3a Series រួចមក iFixit បានធ្វើវាយតម្លៃទៅលើភាពងាយស្រួលក្នុងការដោះដូរ ឬក៏ជុសជុលរបស់ពួកវា។ 

iFixit បានផ្តល់នូវពិន្ទុ 6/10 សម្រាប់ Google Pixel 3a Series ខណះដែលស្មាតហ្វូនជំនាន់មុនគឺ Pixel 3 XL មានពិន្ទុ 3/10 និង Pixel 3 មានពិន្ទុ 4/10 (ពិន្ទុកាន់តែខ្ពស់គឺកាន់តែមានភាពងាយស្រួលក្នុងការដោះដូរបំផុត) ដូច្នេះ សបញ្ជាក់អោយឃើញថា Google Pixel 3a Series គឺមានភាពងាយស្រួលក្នុងការដោះដូរ និងជុសជុលបំផុត។ នៅក្នុងវីដេអូនេះបង្ហាញអោយយើងឃើញថាគ្រឿងបំពាក់ (Motherboard) ខាងក្នុងរបស់ពួកវាគឺត្រូវបានភ្ជាប់នូវឈីបម៉ូឌុលផ្សេងៗ ហើយនៅកណ្តាលនៃ Board គឺឈីប Snapdragon 670 ជាមួយឈីបក្រាហ្វិច Adreno 615។ 

សម្រាប់ថ្មរបស់វាវិញ គឺមានភាពងាយស្រួលក្នុងការដោះដូរបំផុត។ ស្មាតហ្វូន Google Pixel 3a Series ប្រើប្រាស់ម៉ូឌុលកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 12.2MP ប្រើប្រាស់សែនស័រ Sony IMX363 និងប្រើប្រាស់អេក្រង់ AMOLED ដែលផ្តល់អោយដោយក្រុមហ៊ុន Samsung៕ ដូច្នេះ ចង់ឃើញច្បាស់សូមទស្សនាវីដេអូពីការដោះគ្រឿងក្នុងនៃស្មាតហ្វូន Google Pixel 3a XL ដូចខាងក្រោម៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន