no-alternative title

OnePlus 7 Pro បានបង្ហាញខ្លួនជាមួយអេក្រងទំហំ 6.67 អ៊ីងមាន Refresh Rate 90Hz រួមនិងកាមេរ៉ាប្រភេទ Triple Cam ទំហំ 48 មេហ្កាភិចសែល ហើយនិងមុខងារ Warp Charge

OnePlus 7 Pro ត្រូវបានបង្ហាញខ្លួនជាផ្លូវការហើយ ត្រូវបានក្រុមហ៊ុនរចនារូបរាងថ្មី ស្ទើរតែទាំងអស់ ជាមួយការកែលម្អអេក្រង់ កាមេរ៉ា និងអូឌីយ៉ូ កាន់តែពិសេស ជាងមុន បើប្រៀបធៀបទៅនឹងជំនាន់ចុងក្រោយនេះ។ OnePlus បានហៅអេក្រង់នេះថា Fluid AMOLED ដោយបន្ទះអេក្រង់ថ្មី 6.67 អ៊ីង ជាមួយ QHD + ជាមួយនិង Refresh Rate កម្រិត 90Hz។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីអាចបង្ហាញចលនារជាច្រើននៅក្នុង UI អេក្រង់នេះ ក៏អាចបង្ហាញពណ៌ HDR10+ ដែលមានគុណភាពខ្ពស់ផងដែរ។ សម្រាប់ អក្រង់ គឺពេញផ្ទៃទាំងអស់ មិនមានការចែករំលែកជាមួយកាមេរ៉ា Selfie នោះទេ។ កាមេរ៉ាមុខសមត្ថភាពទំហំ 16MP ត្រូវបានដាក់នៅលើ Pop-Up ដែលត្រូវ បានធ្វើតេស្តជាង 300.000 ដង។

 

OnePlus 7 Pro បំពាក់ដោយកាមេរ៉ាបីគ្រាប់ដំបូងបំផុតនៅផ្នែកខាងក្រោយ  ដោយកាមេរ៉ាមេទីមួយប្រើស៊ិនស័រ 1/2” Sony IMX586 sensor ធំ ដែលមានទំហំ 48 មេហ្គាភិចសេល (0,8 μmភីកសែល) និងមានកម្រិតពន្លឺ f/1.6 Aperture, OIS និង EIS ជាដើម។ លក្ខណៈពិសេសថ្មីរបស់ Ultra Shot ដែលភ្ជាប់នៅលើាកាមេរ៉ានេះ អាចអនុញ្ញាតឱ្យ HDR+ លើកាមេរ៉ានេះ ចាប់យកពន្លឺបាន 4 ដង ក៏ដូចជាគុណភាពបង្ហាញខ្ពស់ផងដែរ។ កាមេរ៉ាទីពីរមាន 8 មេហ្គាភិចសែល មានសមត្ថភាព អាចផ្តល់ នូវការពង្រីក 3x (ប្រវែងប្រសព្វគ្នា 74mm) តាមរយៈកែវដែលមាន Aperture កម្រិត f/2.4 optical-stabilized (ទំហំភីកសែលគឺ1.0μm)។ ចំណែកឯកាមេរ៉ាទីបីមានទំហំ 16 មេហ្គាភិចសែល ultra-wide angle camera (ទំហំ 13មម) អាចថតជុំវិញកាមេរ៉ា trio  បាន 117 ដឺក្រេ។ កាមេរ៉ាក្រោយស្មាតហ្វូននេះ អាចថតវីដេអូ 4K/60fps ដែលភ្ជាប់មុខងារ Slow motion ពីរគឺ 1080p/240fps និង 720p/480fps។ លក្ខណៈពិសេសកាមេរ៉ាបន្ថែមទៀត រួមមានអំពួល LED ពីរ និងឡាស៊ែរផ្ដេក ដោយស្វ័យប្រវត្តិ។

OnePlus បានធ្វើឱ្យប្រសើរឡើងនូវទ្រនាប់ស្គែនស្នាមម្រាមដៃ ដែលមាននៅក្នុងអេក្រង់ 3rd Generation Sensor ធំជាងមុន និងការបំពាក់កញ្ចក់ Lens ថ្មី ដោយមានរួមបញ្ចូលជាមួយកម្មវិធីដែលប្រសើរឡើងជាងមុន។ ទ្រនាប់ស្កែននេះ មានពេលវេលាបើកសោលឿនជាងមុន។ OnePlus 7 Pro ត្រូវបានបំពាក់ ដោយបន្ទះឈីប Snapdragon 855 ដែលមានឧបករណ៍ Vapor Chamber Cooling កាត់បន្ថយកំដៅ ដែលមានការធានារយៈពេល 10-layer។ 

ស្មាតហ្វូននេះមាន RAM រហូតដល់ 12GB និងទំហំផ្ទុក 256GB បើទោះបីជាទំហំធម្មតា 6GB-128GB ក៏ដោយ។ ស្មាតហ្វូន OnePlus 7 Pro មានមេម៉ូរីប្រភេទ UFS លឿន 3.0 សម្រាប់ការធ្វើឱ្យប្រសើរឡើង ដែលមានការកើនឡើង 78% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់ UFS 2.1 ដែលប្រើប្រាស់ពីមុន។ តាមពិត OnePlus 7 Pro គឺជាទូរស័ព្ទដំបូងដែលមានលក្ខណៈពិសេសរបស់ UFS 3.0។ ទូរស័ព្ទនេះ មានថ្មទំហំ 4,000mAh ដ៏ធំ ដែលមានបន្ទុក Warp Charge 3.0 ថ្មី (5V/6A)។ 

Warp Charge គឺជាមុខងារថ្មីមួយសំរាប់ត្រួតពិនិត្យសីតុណ្ហភាព និងការធ្វើឱ្យត្រជាក់នៅលើបន្ទះឈីបអ្នកអាចលេងហ្គេម ខណៈពេលដែល អ្នកសាក ហើយទូរស័ព្ទ នឹងមិនឡើងកម្តៅឡើយ។ OnePlus 7 Pro នឹងមានវត្តមាននៅ T-Mobile នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី 17 ខែឧសភា (ថ្ងៃសុក្រនេះ)។ ស្មាតហ្វូននឹងចាប់ផ្តើមដំណើរការ នៅក្នុងប្រទេសកាណាដា ភាគច្រើននៅអឺរ៉ុប ឥណ្ឌា ចិន និងហុងកុង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន