no-alternative title

របាយការណ៍ហិរញ្ញវត្ថុអាជីវកម្ម 'Imaging Products and Solutions' របស់ Sony គឺមានកំណើន 2% បើធៀបទៅនឹងឆ្នាំមុន

ប្រសិនបើអ្នកក្រឡេកមើលទៅលើលទ្ធផលហិរញ្ញវត្ថុថ្មីៗនេះ្របស់ក្រុមហ៊ុន Canon, Nikon និងក្រុមហ៊ុនកាមេរ៉ាជាច្រើនទៀតនោះ បានបង្ហាញថា ឧស្សាហកម្មកាមេរ៉ាទាំងមូលកំពុងតែប្រឈមទៅនឹងវិបត្តិខ្លះៗហើយ។ ប៉ុន្តែមិនមែនគ្រប់គ្នាដែលស្ថិតនៅក្នុងវិស័យរូបភាពនេះ ជួបបញ្ហាដូចគ្នានោះទេ យោងតាមលទ្ធផលហិរញ្ញវត្ថុចុងក្រោយរបស់ក្រុមហ៊ុន Sony ទើបតែបង្ហាញនេះ គឺកំពុងតែមានដំណើរការល្អ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony ទើបតែបញ្ចេញនូវរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយប្រចាំឆ្នាំរបស់ខ្លួន និងនៅក្នុងតួរលេខដែលគួរអោយចាប់អារម្មណ៍មែនទែន។ សម្រាប់លទ្ធផលហិរញ្ញវត្ថុ 2018 របស់ក្រុមហ៊ុន Sony (2018 FY) ដែលនិងបញ្ចប់នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019 គឺមានការបង្ហាញអំពីការកើនឡើងនៃការលក់ជាមួយនឹងទឹកប្រាក់ 14.6 ពាន់លានយ៉េនសម្រាប់អាជីវកម្ម Imaging Products and Solutions របស់ខ្លួនដែលមានតម្លៃសរុបចំនួន 670.5 ពាន់លានយ៉េន។ ទឹកប្រាក់នេះគឺមានកំណើន ២% បើធៀបជាមួយនឹងឆ្នាំមុននេះ។

ស្របពេលដែលកំណើនតួរលេខត្រមឹតែ 2% នេះ គឺប្រហែលជាមិនទាក់ទាញខ្លាំងនោះទេ ប៉ុន្តែបើក្រឡេកមើលអាជីវកម្មរបស់ក្រុមហ៊ុន Nikon វិញមានការធ្លាក់ចុះ 17.9% ខណៈពេលដែលក្រុមហ៊ុន Canon ត្រូវគេរាយការណ៍ថាមានការធ្លាក់ចុះចំនួន 11.3% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Sony បាននិយាយនៅក្នុងរបាយការណ៍នេះថា ការកើនឡើងនេះ គឺដោយសារតែមានការពង្រឹងទៅលើប្រភេត mirrorless single-lens cameras និង interchangeable lens និងការកាត់បន្ថយនូវកាមេរ៉ា Compact digital camera ដើម្បីបំពេញនូវតម្រូវការទីផ្សារនោះ។ ក្រុមហ៊ុន Sony និយាយទៀតថា ការកាត់បន្ថយទៅលើការចំណាយប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួនជួយកាត់បន្ថយនូវតួរលេខប្រចាំឆ្នាំផងដែរ។

នៅក្នុងរយៈពេលមួយឆ្នាំ 2018 នេះ ក្រុមហ៊ុនស្ទើរតែទាំងអស់នៅក្នុងវិស័យកាមេរ៉ានេះ គឺមានការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនបើធៀបទៅនឹងឆ្នាំមុននេះ។ ខុសគេតែក្រុមហ៊ុន Sony បានស្វែងរកនូវវិធីសាស្រ្តថ្មីមួយ ដើម្បីរក្សាទុកនូវប្រាក់ចំណូលរបស់ខ្លួនអោយមានការកើនឡើងវិញនៅក្នុងឆ្នាំ 2018៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន