ថ្មីៗនេះ លោក Yu Chengdong បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Huawei នឹងមិនធ្វើការផលិតនូវសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះនោះទេ ហើយនិងមិនប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះរបស់ក្រុមហ៊ុនផ្សេងនោះដែរ។ គាត់បាននិយាយថា ក្រុមហ៊ុន Huawei នឹងមិនធ្វើការផលិតនូវទូរទស្សន៍បែបជំនាន់មុននោះទេ ប៉ុន្តែក្រុមហ៊ុននឹងស្រាវជ្រាវអ្វីដែលថ្មីជាមួយនឹងអេក្រង់កាន់តែធំជាមួយនឹងបច្ចេកវិទ្យា AI។
ជាមួយនឹងសេចក្តីប្រកាសនេះ គឺមានការរំពឹងថា ទូរទស្សន៍ Huawei smart TV នឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ ហើយវាពិតជាខុសប្លែកពីទូរទស្សន៍បែបប្រពៃណីបច្ចុប្បន្នជាក់ជាមិនខាន។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនោះ ក្រុមហ៊ុន Huawei គ្រោងនឹងបង្ហាញនូវទូរទស្សន៍ជំនាន់ថ្មីចុងក្រោយរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ ហើយវានឹងទ្រទ្រង់ទៅលើមុខងារពិសេសៗដូចជាកម្រិតភាពច្បាស់ 8K ultra-clear , wide color gamut, និងជំនួយការឆ្លាតវៃ AI artificial intelligence ផងដែរ។ សម្រាប់អេក្រង់របស់វាប្រហែលជាផលិតដោយក្រុមហ៊ុន Samsung។
ទោះបីជាយ៉ាងណាក៏ដោយនោះ ព័ត៌មានខាងក្នុងក៏បានបញ្ជាក់ដែរថា ទូរទស្សន៍ Huawei smart TV នេះ នឹងមិនត្រូវផលិតឡើងសម្រាប់តែទីផ្សារថ្នាក់ប្រណិតនោះទេ។ នៅក្នុងទីផ្សារថ្នាក់ទាប ក្រុមហ៊ុន Huawei កំពុងតែធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតអេក្រង់ BOE និង BOE and Huaxing Optoelectronics ក្នុងការអភិវឌ្ឍទៅលើអេក្រង់ LCD TVs ផង ដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកាលពីពេលមុននេះ ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវទូរទស្សន៍ 55-inch LCD TV នៅក្នុងខែឧសភាឆ្នាំនេះ និងម៉ូដែល 65-inch នៅក្នុងខែសីហាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ ដំណើរការនៃគម្រោង LCD TV project របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមិនទាន់ច្បាស់នោះទេ ហើយវាក៏អាចពន្យារពេលផងដែរ។
មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺពិតជាមានគម្រោងក្នុងការបង្ហាញនូវទូរទស្សន៍ 5G TV ដំបូងបំផុតរបស់ពិភពលោកនៅចុងឆ្នាំនេះ ហើយទូរទស្សន៍ Huawei smart TV នឹងភ្ជាប់ជាមួយនឹងអេក្រង់ 8K display ផងដែរ។ អ្នកវិភាគជាច្រើន ជឿជាក់ថា ហេតុផលដែលក្រុមហ៊ុន Huawei ចង់ធ្វើការចូលប្រឡូកទៅក្នុងទីផ្សារទូរទស្សន៍នេះគឺដើម្បីបង្កើតនូវប្រព័ន្ធ ecosystem សម្រាប់ឧបករណ៍អេឡិចត្រូនិច។ នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei កំពុងតែធ្វើការបង្កើនការផ្សព្វផ្សាយទៅលើ HiLink smart connection ecosystem របស់ខ្លួនផងដែរ៕