no-alternative title

ស្មាតហ្វូន Lenovo Z6 ជម្រើស Youth Edition នឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែឧសភាខាងមុខនេះហើយជាមួយពណ៍ស្អាតមែនទែន

Lenovo Z6 Youth Edition គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Lenovo ដែលជា Version មួយមានកម្លាំងថាមពលទាបជាងស្មាតហ្វូន Z6 Pro ដែលមានន័យថា ស្មាតហ្វូននេះ គឺមិនមានតម្លៃថ្លៃនោះទេ។ មុននឹងការបង្ហាញខ្លួននេះ ក្រុមហ៊ុន Lenovo បានបង្កើតនូវទំព័រសម្រាប់ធ្វើការកម្ម៉ង់ទិញមុនរួចហើយដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាដំបូងនោះ ទំព័រនេះ បានទម្លាយថា ស្មាតហ្វូន Lenovo Z6 Youth Edition នឹងបង្ហាញខ្លួននៅថ្ងៃពុធទី 22 ខែឧសភាខាងមុខនេះ។ ជាមួយនឹងការឌីស្សាញនេះ ស្មាតហ្វូន Z6 នេះ នឹងមានអេក្រង់ប្រភេទ Water Drop notch display ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងមែនទែន។ ក្រុមហ៊ុន Lenovo បាននិយាយថា អេក្រង់របស់វាទ្រទ្រង់នូវបច្ចេកវិទ្យា HDR10 ប៉ុន្តែវានៅមិនទាន់បញ្ជាក់អំពីទំហំអេក្រង់ និងកម្រិតភាពច្បាស់របស់វានៅឡើយទេ។

 

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Z6 Youth Edition នេះ គឺមានភ្ជាប់ជាមួយនឹងថ្នាំកូត 8 ស្រទាប់ជាមួយនឹងគែមកញ្ចក់កោងថែមទៀតផង។ ស្មាតហ្វូននេះ គឺមានពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌បៃតងលាយពណ៌ស្វាយ ក្នុងនោះប្រភេទពណ៌បៃតងលាយពណ៌ស្វាយនេះ គឺមានភាពស្រស់ស្អាតជាង។ ផ្នែកខាងក្រោយនេះ គឺមានកាមេរ៉ា AI ចំនួន 3 គ្រាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃខាងក្រោយជាមួយនឹង frames ដ៏ស្រស់ស្អាត។

ស្មាតហ្វូនស៊េរីថ្មី Lenovo Z6 Youth Edition នេះនឹងមានរន្ធដោតស្តាប់កាស audio jack និង USB-C port នៅផ្នែកខាងក្រោមរបស់វា ខណៈពេលដែលប៊ូតុង Power និង Volume គឺស្ថិតនៅផ្នែកខាងស្តាំ។ សម្រាប់ SIM Tray គឺស្ថិតនៅផ្នែកខាងឆ្វេង ហើយវាក៏មាន dual hybrid SIM slot ផងដែរ។ ក្រុមហ៊ុន Lenovo បាននិយាយថា ស្មាតហ្វូននេះ គឺទ្រទ្រង់នូវបច្ចេកវិទ្យា Dolby Atmos audio ប៉ុន្តែវាមាន Speaker តែមួយប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4050mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។

 

ស្មាតហ្វូន Z6 Youth Edition នឹងបង្ហាញខ្លួននៅថ្ងៃពុធនេះ ប៉ុន្តែវានៅមិនទាន់អាចរកទិញបាននៅឡើយទេរហូតដល់ថ្ងៃអង្គារ៍ទី ២៨ ខែឧសភា។ សម្រាប់ព័ត៌មានបន្ថែមទៀតរបស់ស្មាតហ្វូននេះប្រហែលជាបង្ហាញនៅថ្ងៃប្រកាសនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន