no-alternative title

Huawei ឆ្លើយតបថា ស្មាតហ្វូន Huawei និង Honor នឹងមិនរងការប៉ះពាល់ពីការហាមឃាត់ទៅលើសេវាកម្មរបស់ Google នោះទេ

បន្ទាប់ព័ត៌មានការហាមឃាត់ពីក្រុមហ៊ុន Google នៅពេលនេះមានការឆ្លើយតបជាផ្លូវការពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ ក្រុមហ៊ុននេះ បាននិយាយថា Android គឺជាប្រព័ន្ធប្រតិបត្តិការ Open Source OSហើយអ្នកប្រើប្រាស់របស់ខ្លួននៅជុំវិញពិភពលោក នឹងមិនចាំបាច់មានការព្រួយបារម្ភអំពីរឿងអ្វីទាំងអស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលថ្ងៃទី 20 ខែឧសភាខាងមុខនេះ ក្រុមហ៊ុន Huawei បាននិយាយថា នៅក្នុងនាមជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូននោះ Android គឺជាប្រភេទ Open Source ហើយវាពិតជាដៃគូដ៏សំខាន់មួយ ក្រុមហ៊ុន Huawei តែងតែរួមចំនែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងកំណើននៃ Android Ecosystem និងបន្តធ្វើជាបន្តទៅមុខទៀត។

ផលិតផលម៉ាកយីហោ Huawei និង Honor គឺមានស្មាតហ្វូន និងថេប្លេត និងសេវាកម្មផលិតផលជាច្រើនទៀតរបស់ពួកគេគឺមិនមានផលប៉ះពាល់នៅក្នុងទីផ្សាររបស់ចិនទេ ដូចនេះ អ្នកប្រើប្រាស់ជាច្រើននៅតែអាចប្រើប្រាស់ និងទិញផលិតផលថ្មីដោយគ្មានការព្រួយបារម្ភទៀតនោះទេ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ។ សម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកនោះ ក្រុមហ៊ុន Huawei ពិពរណ៌នាថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ គឺមានការសហការគ្នាយ៉ាងជិតស្និទ្ធិនៅលើ Android Platform ដើម្បីផ្តល់នូវការ Update សុវត្ថិភាព និងសេវាកម្មជាច្រើនទៀតក្រោយពេលលក់ចប់សម្រាប់ស្មាតហ្វូន និងថេប្លេតរបស់ Huawei និង Honor ដែលផលិតផលទាំងអស់នេះ គឺនៅតែបង្ហាញខ្លួននៅហាងជាច្រើននៅជុំវិញពិភពលោកនោះ។

ក្រុមហ៊ុននេះ បានបន្ថែមថា “Huawei នឹងបន្តនូវការបង្ហាញនូវសុវត្ថិភាព និងស្ថេរភាពក្នុងការអភិវឌ្ឍទៅលើបរិស្ថានសម្រាប់សមាគមន៍ទាំងអស់ ការផ្តល់នូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន និងសេវាកម្មជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោកនោះ។” ថ្មីៗនេះ ក្រុមហ៊ុន Google ក៏ធ្វើការផ្អាកទៅលើកម្មវិធីទ្រទ្រង់ទៅលើកម្មវិធី Software របស់ក្រុមហ៊ុន Huawei ប៉ុន្តែក្រោយមកក្រុមហ៊ុន Google បានបញ្ជាក់ថា ស្មាតហ្វូនជាច្រើនរបស់ Huawei នឹងមិនទាន់មានការរងឥទ្ធិពលភ្លាមៗនោះទេ។ 

 

នៅពេលដែល PlayStore និងកម្មវិធី Apps ជាច្រើនទៀតរបស់ Google នឹងនៅតែដំណើរការនៅលើស្មាតហ្វូនជាច្រើននេះ។ ការផ្លាស់ប្តូរនេះ គឺដោយសារតែសហរដ្ឋអាមេរិក បន្ថែមថា ក្រុមហ៊ុននេះ គឺស្ថិតនៅក្នងបញ្ជីខ្មៅ (Entity List)  របស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលមិនអាចធ្វើពាណិជ្ជកម្មបានរហូតទាល់តែក្រុមហ៊ុននេះ មានអាជ្ញាប័ណ្ណ។ មានន័យថា ក្រុមហ៊ុននានា មិនអាចទិញនូវសម្ភារៈណាមួយពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះនោះទេ ប្រសិនបើគ្មានការអនុម័តពីរដ្ឋាភិបាលនោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន