no-alternative title

Huawei បញ្ជាក់ថា ខ្លួននឹងបន្តនូវការអាប់ដេតសុវត្ថិភាពសម្រាប់ស្មាតហ្វូន Huawei និង Honor ទាំងអស់នៅជុំវិញពិភពលោក

សូមកុំមានការព្រួយបារម្ភអ្វី! ក្រុមហ៊ុន Huawei ពិតជាមានការយកចិត្តទុកដាក់អំពីអ្នកគ្រប់គ្នាខ្លាំងណាស់នៅក្នុងការប្រើប្រាស់ស្មាតហ្វូនរបស់ Huawei ។ កាលម្សិលមិញនេះ ក្រុមហ៊ុន Huawei បានធ្វើការឆ្លើយតបជាផ្លូវការបន្ទាប់ពីការហាមប្រាមរបស់ក្រុមហ៊ុន Google ដោយនិយាយថា ប្រព័ន្ធប្រតិបត្តិការ Android គឺជាប្រភេទ OS Open Source ហើយអ្នកប្រើប្រាស់របស់ខ្លួននៅជុំវិញពិភពលោកមិនចាំបាច់មានការព្រួយបារម្ភអំពីរឿងនេះនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ជាផ្លូវការថា ខ្លួននឹងបន្តក្នុងការផ្គត់ផ្គង់ទៅលើការអាប់ដេតសុវត្ថិភាពសម្រាប់ស្មាតហ្វូន Huawei និង Honor ទាំងអស់របស់ខ្លួននៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះ និយាយទៀតថា “Huawei គឺរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងកំណើនទៅលើ Android នៅជុំវិញពិភពលោក។ នៅក្នុងនាមជាម្នាក់នៃដៃគូរបស់សហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Android នោះ យើងបានធ្វើការយ៉ាងជិតស្និទ្ធិនៅលើ open-source platform របស់ពួកគេដើម្បីធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធ Ecosystem ដែលពិតជាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្មនេះ។ 

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងនៅតែបន្តក្នុងការផ្គត់ផ្គង់នូវការអាប់ដេតទៅលើសុវត្ថិភាព និងសេវាកម្មក្រោយការលក់សម្រាប់ស្មាតហ្វូន និងថេប្លេតរបស់ Huawei និង Honor រួមជាមួយនឹងស្តុកដែលមាននៅជុំវិញពិភពលោកផងដែរ។ យើងនឹងបន្តក្នុងការបង្កើតនូវ software ecosystem ដែលមានសុវត្ថិភាព និងស្ថេរភាពដើម្បីផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។”

នេះគឺជាបទពិសោធន៍មួយដ៏ជូចត់បំផុតរបស់ក្រុមហ៊ុន Huawei ដែលពឹងផ្អែកទៅលើ Android សម្រាប់ការលក់ស្មាតហ្វូនរបស់ខ្លួននៅក្រៅទីផ្សាររបស់ចិននោះ។ ស្មាតហ្វូន Android ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android OS ជាមួយនឹង Google Apps ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រើប្រាស់នូវ Version មួយទៀតរបស់ Android ដោយគ្មាន Google Apps នោះទេ នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន