no-alternative title

Samsung Galaxy Tab S5e ដែលអតិថិជនទាំងអស់កំពុងរង់ចាំយ៉ាងអន្ទះសារបានមកដល់ និងដាក់លក់ហើយ!

ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់របស់អតិថិជន ក៏ដូចជាអ្នកនិយមគាំទ្រទាំងអស់ នៅថ្ងៃនេះ ក្រុមហ៊ុន សាមសុង សូមណែនាំ Samsung Galaxy Tab 5Se ជំនាន់ថ្មីទាន់សម័យដែលមានរូបរាងស្តើងជាងគេស្ទើរតែគ្មានគែម ស្រាលជាងគេ និងទាក់ទាញជាងមុនស្រោបដោយលោហៈរលោងចាំងផ្លេករឹងមាំធន់ជាមួយនឹងមុខងារកាន់តែឆ្លាតវៃច្រើនជាងមុន! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះសម្រាប់ Galaxy Tab S5e ថ្មីនេះគឺមានអេក្រង់ធំជាងមុន ថាមពលថ្មរឹតតែខ្លាំងជាងមុនទៀតដែលអាចឱ្យអ្នករីករាយជាមួយការកម្សាន្តដ៏សម្បូរបែបដោយគ្មានដែនកំណត់ស្ទើរតែពេញមួយថ្ងៃខណៈដែលការទស្សនា វីដេអូបានរហូតដល់ 15 ម៉ោង ឯណោះ! ពិតជាខ្លាំងមែន! ចុះតម្លៃវិញយ៉ាងម៉េចដែរ? 

ជាមួយនឹងលក្ខណៈពិសេសទាំងនេះអាចឱ្យយើង និយាយបានយ៉ាងច្បាស់ថា Samsung Galaxy Tab S5e គឺជាថេប្លេតដែលរចនា និងបង្កើតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងតម្លៃត្រឹមតែ 489 ដុល្លារ ប៉ុណ្ណោះ! គួរបញ្ជាក់ផងដែថាសម្រាប់ Galaxy Tab S5e នេះ គឺពិតជាអាចផ្តល់បទពិសោធន៍ដ៏អស្ចារ្យជូនលោកអ្នកឱ្យរីករាយក្នុងការកម្សាន្តនានាដូចជាស្តាប់តន្រី្ត ចម្រៀង ការទស្សនាវីដេអូ ឬក៏ខ្សែភាពយន្តជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Super AMOLED ព្រមទាំងរន្ធបំពងសំឡេងប្រភេទ AKG ចំនួន 4 គ្រាប់ដែលលឺខ្លាំងពិរោះរន្ថើន និងពិតជាឆក់យកអារម្មណ៍អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន! ដូច្នេះហើយតើអតិថិជនទាំងអស់នៅចាំអីទៀត? ឥឡូវនេះសូមមកមើលលក្ខណៈសម្បត្តិពិសេសៗនៅខាងក្រោមនេះទាំងអស់គ្នាថាវាល្អ និងអស្ចារ្យប៉ុនណា!

* Samsung Galaxy Tab S5e:

•  បង្ហាញរូបភាពក្នុងទំហំ៖ 10.5 អ៊ីញ

•  ប្រភេទអេក្រង់៖ Super AMOLED ភ្លឺច្បាស់ត្រជាក់ភ្នែក

•  អង្គចងចាំ៖ 4GB

•  អង្គផ្ទុក៖ 64GB

•  កាមេរ៉ាមុខ៖ 13MP

•  កាមេរ៉ាក្រោយ៖ 8MP

•  កម្រាស់៖ 5.5 មិលីម៉ែត្រ

•  ទម្ងន់៖ 400 ក្រាម

•  ថាមពលថ្ម៖ 7,040mAh ប្រើបានយូរ និងសាកថ្មលឿនឆាប់ពេញ រួមទាំងរន្ធសាកថ្មប្រភេទ C

•  ប្រើប្រព័ន្ធប្រតិបត្តិការ៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz + Hexa1.7 GHz)

•  កម្រិតថតវីដេអូ៖ UHD 4K (3840 X 2160) @30fps

•  ប្រព័ន្ធសំឡេង៖ រន្ធបំពងសំឡេង 4 គ្រាប់ (តាមគែមលើ 2 និងក្រោម 2) ដោយ AKG និង Dolby Atmos® ឮលាន់បុករងំខ្លាំង!

•  មានជម្រើស ៣ ពណ៌៖ ពណ៌មាស ពណ៌ប្រាក់ និងពណ៌ខ្មៅ

ជាចុងក្រោយប្រសិនបើលោកអ្នកស្រមៃចង់បានថេប្លេតដែលមានគុណភាពល្អ ទំនើបទាន់សម័យ ស្តើងស្រាលងាយស្រួលយកតាមខ្លួន និងមានតម្លៃសមរម្យនោះខ្ញុំសូមណែនាំ Samsung Galaxy Tab S5e ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។ លោកអ្នកក៏អាចរកជាវបានៅគ្រប់ហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុងទំាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន