no-alternative title

Samsung Display នឹងពង្រីកផលិតកម្មអេក្រង់ AMOLED របស់ខ្លួន សម្រាប់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន

ក្រុមហ៊ុន Samsung Display បានប្រកាសនៅថ្ងៃនេះថា ខ្លួនគ្រោងនឹងពង្រីកផលិតកម្មអេក្រង់ AMOLED របស់ខ្លួនសម្រាប់សហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅត្រីមាសនេះ និងបានកំណត់ទិសដៅសម្រាប់ទីផ្សារ IT ដ៏មានសារៈសំខាន់មួយនេះថែមទៀតផង។ ជាមួយនឹងការពង្រីកការនាំមុខទីផ្សារ AMOLED នៅក្នុងទីផ្សារដ៏ធំទូលំ ទូលាយនេះ ក្រុមហ៊ុននឹងមានយុទ្ធសាស្ត្រខុសពីស្មាតហ្វូន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung Display បាននិយាយថា ខ្លួនកំពុងណែនាំអំពីគុណសម្បត្តិឆ្នើមរបស់ AMOLED ទៅកាន់អ្នកដកនាំទីផ្សារលំដាប់ថ្នាក់ពិភពលោក នៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា រួមទាំងក្រុមហ៊ុនផលិតកុំព្យូទ័រកំពូលៗ នៅសហរដ្ឋអាមេរិក។ ដើម្បីបង្កើនការផ្សព្វផ្សាយទូទាំងពិភពលោកនេះ ក្រុមហ៊ុន Samsung Display:

•រៀបចំវេទិកា Samsung AMOLED Forum 2019 ឆ្នាំ 2019 ជាសិក្ខាសាលាបច្ចេកទេសស៊ីជំរៅមួយ សម្រាប់ប្រព័ន្ធអេកូកុំព្យួទ័រទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅជ្រលង Silicon Valley (ថ្ងៃទី 14-15 ខែឧសភា) ។

•បានចាប់ផ្តើមបង្ហាញបច្ចេកវិទ្យា AMOLED និងដំណោះស្រាយរួមបញ្ចូល ប្រព័ន្ធ 5G ដល់អ្នកផលិតកុំព្យូទ័រ នៅជុំវិញពិភពលោក។

ក្រុមហ៊ុន Samsung Display បានអញ្ជើញក្រុមហ៊ុន IT នៅសកលលោកជាង 10 ក្រុមហ៊ុន ដែលប្រតិបត្តិការនៅជ្រលង Silicon Valley ទៅកាន់ទីស្នាក់ការ Samsung Device Solutions អាមេរិក កាលពីម្សិលមិញ និងថ្ងៃនេះ ដើម្បីស្តាប់ការរីកចម្រើន AMOLED ចុងក្រោយបំផុត ដែលអនុវត្តចំពោះផលិតផល IT ឈានមុខគេ។ អ្នកចូលរួមរួម មានសាជីវកម្មលំដាប់ពិភពលោក នៅក្នុងប្រព័ន្ធអេកូអាយធី ក៏ដូចជាអ្នកផលិតឧបករណ៍អេឡិចត្រូនិកឈានមុខគេផងដែរ។

 

លោក Jeeho Baek អនុប្រធានប្រតិបត្តិផ្នែកលក់ និងទីផ្សារទូរស័ព្ទ ប្រចាំក្រុមហ៊ុន Samsung Display បានមានប្រសាសន៍ថា «នៅក្នុងការធ្វើជំនួញលើសេវាកម្ម 5G វេទិកានេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា សមត្ថភាពបច្ចេកទេស កំពុងត្រូវបានបញ្ចូលជាមួយគំនិតពីអតិថិជន ដើម្បីបង្កើតឱកាសថ្មីៗ។ លើសពីការបម្រើជា ផ្នែកចាំបាច់ នៃឧបករណ៍បច្ចេកវិទ្យាឈានមុខគេនោះ អេក្រង់ AMOLED ថ្មីបំផុតរបស់យើង នឹងផ្តល់ជូនអតិថិជន ដែលកំពុងសម្លឹងមើលទៅមុខ ជាមួយនឹងដំណោះ ស្រាយ ដែលបង្កើនប្រសិទ្ធភាព នៃការច្នៃប្រឌិត ស្ទើរតែគ្រប់ប្រភេទ នៃកត្តាសំណុំបែបបទ IT ។ "

 

អេក្រង់ AMOLED ត្រូវបានគេស្គាល់ មិនត្រឹមតែសម្រាប់ការផលិតពូកែទេ ប៉ុន្តែថែមទាំងសម្រាប់លក្ខណៈពិសេស ដែលអាចប្រើបានថាមពលទាប មានរាង bezels ស្រអាប់ និងរចនាម៉ូដស្តើង និងស្រាល។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung Display បាននិយាយថា បន្ទះអេក្រង់ AMOLED ផ្តល់នូវការបង្ហាញច្បាស់ល្អបំផុត សម្រាប់កុំព្យូទ័រយួរដៃ ដោយបង្កើនសមត្ថភាពចល័ត និងសមត្ថភាពស្ទ្រីម សម្រាប់ការលេងហ្គេម និងក្រាហ្វិក ដែលមានគុណភាពខ្ពស់។ នៅក្នុងការធ្វើបទបង្ហាញ នៅទីនេះ និងជុំវិញពិភពលោក ក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះ ក៏បានបង្ហាញពីដំណោះស្រាយ អេក្រង់ AMOLED ដែលត្រូវបានធ្វើឱ្យប្រសើរឡើង សម្រាប់សេវាកម្ម Cloud និងសេវា streaming ដែលបង្កើនល្បឿនពាណិជ្ជកម្ម នៃបច្ចេកវិទ្យា 5G ។

 

ក្រុមហ៊ុន Samsung Display បាននិយាយថា អេក្រង់ AMOLED ថ្មីបំផុតរបស់ខ្លួន នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មានបទពិសោធន៍ភ្ញាក់ផ្អើលបំផុត ក្នុងជំនាន់ 5G ជាមួយនឹងអត្រាឆ្លើយ តបយ៉ាងឆាប់រហ័ស និងអត្រាខ្ពស់នៃ high frame rate ខណៈពេលដែលផ្តល់នូវពណ៌សម្បូរបង្ហាញបែប HDR True Black ដ៏មិនគួរឱ្យជឿ។

 

លើសពីនេះទៅទៀត ក្រុមហ៊ុនបានបង្ហាញពីផលិតផលជាច្រើនជំនាន់ ដែលមានដូចជា អេក្រង់ដែលមិនអាចបំបែកបាន unbreakable display, hologram-projection display a multi-dimensional light-field display, និង sensor-embedded panels ដែលទាំងអស់នេះ នឹងជួយដល់អ្នកប្រើជាថ្មី ក្នុងសម័យ នៃពហុគោលបំណង ជាមួយការបង្ហាញរូបភាពពេញអេក្រង់តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន