no-alternative title

តើនរណាខ្លះស្រលាញ់ការថតរូបភាពដោយ Camera ទូរស័ព្ទដៃ?

នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព និង កំពុងមានការរីកចម្រើន វាគឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបងាកមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាទូរស័ព្ទសម្ភារៈនិយមវិញម្តង ដូចជាទូរស័ព្ទក្តី បន្ទាប់ពីការប្រកបមុខរបរទទួលទានរបស់ពួកគេ ដែលជាកត្តាមួយជម្រុញឲ្យផលិតករទូរស័ព្ទដៃជាច្រើនធ្វើការពន្លឿនលើការផលិតរបស់ខ្លួនឲ្យសមស្របទៅតាមការចង់បានរបស់មនុស្សគ្រប់វ័យ។ អ្នកណាៗក៏ចូលចិត្តថតរូបភាពតាម Camera ទូរស័ព្ទដៃដែរ ព្រោះវាងាយស្រួលទុកដាក់តាមខ្លួន គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ប៉ុន្តែការថតរូបច្រើនឬតិចមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺការជ្រើសរើសទូរសព្ទ័ដៃដែលមាន Camera ល្អ និងមានស្តង់ដា និងមានបច្ចេកវិទ្យាថតរូប អាចធ្វើឲ្យរូបភាពរបស់លោកអ្នកដែលថតចេញមក មានភាពទាក់ទាញ និង ត្រូវចិត្តរបស់លោកអ្នកថែមទៀតផង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើទីផ្សារទូរស័ព្ទបច្ចុប្បន្ននេះ លោកអ្នកអាចមានជម្រើសច្រើនក្នុងការទិញទូរស័ព្ទយកទៅប្រើប្រាស់ ប៉ុន្តែខ្លួនអ្នកផ្ទាល់ត្រូវទាមទារឲ្យមានការស្វែងយល់ជាមុនសិន មុននឹងទិញទូរស័ព្ទយកទៅប្រើប្រាស់ ថាតើប្រភេទទូរស័ព្ទអ្វីដែលអាចនៅជាមួយអ្នកបានរយៈពេលយូរ និង ធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការថតរូបជាលក្ខណៈក្រុមគ្រួសារ ការថតរូបបែបម្នាក់ឯង ទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងដែលមានពន្លឺខ្លាំង ឬ កន្លែងដែលមានពន្លឺតិចតួចក្តី។ 

 

នៅក្នុងចំណោមទូរស័ព្ទទាំងអស់នោះសុទ្ធតែមានគុណសម្បត្តិផ្សេងៗគ្នា ដោយក្នុងនោះដែរក៏មាន Brand OPPO គឺជាប្រភេទស្មាតហ្វូនមួយដែលមានការទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ជាពិសេសតំបន់អាស៊ីយើង ដោយអ្នកណាៗក៏ទទួលស្គាល់អំពីគុណភាព Camera របស់ OPPO ដែរ ថាជាអ្នកជំនាញថតរូប ព្រោះវាអាចថតរូបបានស្អាត និង ច្បាស់ល្អឥតខ្ចោះ ហើយប្រសិនបើថតរូប Selfie វិញឡើងកប់តែម្តង ប្រៀបដូចជាមានអ្នកជំនាញ Make up និង ជាអ្នកជំនាញកែសម្ផស្សរួចជាស្រេចដូច្នោះដែរ។ 

ទូរស័ព្ទត្រកូល F មួយម៉ូឌែលទៀតហើយ បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហាជាមួយនឹងកាមេរ៉ាក្រោយភ្លោះ 48MP+5MP និង កាមេរ៉ាមុខទំហំ 16MP អមមកជាមួយមុខងារ AI Beauty 2.1 ដែលមានឈ្មោះថា F11 ជាប្អូនពៅរបស់ F11 Pro តែម្តង។  ម៉ូឌែល F11 នេះ ក៏មិនធម្មតាដែរ រូបរាងវាឡើងឡូយ សមត្ថភាពក៏កប់ដែរ ក្នុងការថតរូបភាព ម្យ៉ាងវិញទៀតប្រសិនបើសួរថាតើទូរស័ព្ទ  ម៉ូឌែលណាខ្លះដែលបំពាក់ Camera ទំហំ 48MP  ហើយបានដាក់លក់នៅលើទីផ្សារ និង មានសន្ទុះគាំទ្រខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ ? ច្បាស់ណាស់ គឺមានតែប្រេន OPPO តែមួយគត់ អីញ្ជឹងនៅចាំអីទៀត ទៅទិញកូនពៅត្រកូល F ទាំងអស់គ្នាចាប់ពីអីឡូវទៅ ដោយតម្លៃត្រឹមតែ 299$ ប៉ុណ្ណោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន