no-alternative title

Samsung បាននិយាយថា ខ្លួននឹងធ្វើការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ MacBook Pro រួមជាមួយនឹង iPad Pro

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែនិយាយជាមួយនឹងក្រុមហ៊ុន Apple នៅក្នុងការផ្គត់ផ្គង់សម្រាប់អេក្រង់ OLED ។ តាមការបញ្ជាក់របស់ The Elec នោះ ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអេក្រង់ថ្មីនេះសម្រាប់ MacBook Pro ដែលមានអេក្រង់ទំហំ 16-inch និង iPad Pro នាពេលអនាគតរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍នេះ បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវមធ្យោបាយ Thin Film Encapsulation (TFE) សម្រាប់ការផលិតដើម្បីបង្កើតនូវអេក្រង់ OLED Panels ដែលស្តើងជាងមុន។ សម្រាប់វិធីនេះ គឺអាចនាំទៅកាន់ Versions ដែលមានកម្រាស់ស្តើងជាងមុនសម្រាប់ MacBook Pro និង iPad Pro ដែលមានទំហំអាចផ្ទុកនូវថាមពលថ្មធំជាងមុនបាន។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung ក៏ធ្វើការផ្គត់ផ្គង់ទៅក្រុមហ៊ុន Apple ជាមួយនឹងអេក្រង់ OLED សម្រាប់ iPhone X, XS និង XS Max។ ប្រសិនបើពាក្យចចាមអារ៉ាមនេះ គឺជាការពិតនោះ ពាក្យចចាមអារ៉ាមថា 16-inch MacBook Pro នឹងក្លាយជាកុំព្យូទ័រដំបូងបំផុតរបស់ក្រុមហ៊ុន Apple ដែលនឹងប្រើប្រាស់នូវអេក្រង់ OLED នេះ។ សម្រាប់ iPad Pro នាពេលអនាគតជាច្រើននឹងក្លាយជាថេប្លេតដំបូងបំផុតរបស់ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរពី LCD ទៅកាន់ OLED។ 

 

តាមការបញ្ជាក់របស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា ម៉ាស៊ីននេះ នឹងអាចនឹងបង្ហាញខ្លួននៅពេលណាមួយនៅឆ្នាំនេះជាមួយនឹងការឌីស្សាញថ្មី។ លោក Kuo បាននិយាយថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំសម្រាប់ម៉ូដែល iPad Pro ថ្មីចំនួន 2 នៅចន្លោះត្រីមាសទី 4 ឆ្នាំ 2019 និងត្រីមាសទី 1 ឆ្នាំ 2020 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន