no-alternative title

ក្រុមហ៊ុន Gartner បានបង្ហាញថា ក្រុមហ៊ុន Huawei នៅតែរក្សាតំណែងចំណាត់ថ្នាក់ទី 2 នៅលើពិភពលោកដដែលសម្រាប់ដើមឆ្នាំនេះ

ការលក់ស្មាតហ្វូនមានការធ្លាក់ចុះចំនួន 2.7% សម្រាប់ត្រីមាសទី 1 នេះគឺមានរហូតដល់ទៅ 373 លានគ្រឿង នៅលើពិភពលោក នេះបើតាមការបញ្ជាក់នៅក្នុងការសិក្សាចុងក្រោយនេះដោយក្រុមហ៊ុន Gartner។ សហរដ្ឋអាមេរិក និងចិន ប្រទេសទាំងពីរនេះ គឺមានការលក់ស្មាតហ្វូនច្រើនជាងគេបំផុត គឺមានការធ្លាក់ចុះដល់ទៅ 15.8% និង 3.2% រៀងគ្នា ខណៈពេលដែលក្រុមហ៊ុន Samsung គឺនៅតែនាំមុខគេ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែរក្សានូវចំណាត់ថ្នាក់លេខរៀងទី 2 របស់ខ្លួនហើយក្រុមហ៊ុននេះ នៅមិនទាន់អាចទទួលបានចំណាត់ថ្នាក់លេខ 1 នោះទេ ដោយសារតែការលក់របស់ចិន នៅក្នុងសហរដ្ឋអាមេរិកគឺមានការហាមឃាត់នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការហាមឃាត់ទៅលើក្រុមហ៊ុន Huawei គឺជារឿងមួយដែលមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនអាចបញ្ឈប់ក្រុមហ៊ុន Huawei បាននោះទេ។ ក្រុមហ៊ុន Huawei នៅតែមានកំណើនកើនឡើងនៃការលក់របស់ខ្លួនខ្ពស់បំផុតជារៀងរាល់ឆ្នាំនៅក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 5 គឺ Samsung, Huawei, Apple, Oppo និង vivo។ 

ក្រុមហ៊ុន Huawei លក់បានស្មាតហ្វូនចំនួន 58.4 លានគ្រឿងសម្រាប់ត្រីមាសទី 1 នេះដែលមានការកើនឡើងជាងមុនទៀត នេះបើតាមរបាយការណ៍បានបង្ហាញ។ លោក Anshul Gupta ដែលជាអគ្គនាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៅក្នុងក្រុមហ៊ុន Gartner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តម្រូវការសម្រាប់ស្មាតហ្វូនថ្នាក់ខ្ពស់នៅតែទាបជាងស្មាតហ្វូនធម្មតាថ្នាក់កណ្តាលហើយវាពិតជាប៉ះពាល់ទៅដល់ម៉ាកយីហោរបស់ក្រុមហ៊ុន Samsung និងApple ដែលផ្តោតទៅលើស្មាតហ្វូនថ្នាក់ខ្ពស់ High-End នោះ។”

 

ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់សហរដ្ឋអាមេរិក Apple មានការបង្ហាញថា ការលក់របស់ខ្លួនគឺមានការធ្លាក់ចុះ 15.8% សម្រាប់ត្រីមាសទី ១ នេះ។ លោក Gupta និយាយថា “ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺប្រឈមមុខទៅនឹងការផ្លាស់ប្តូរដោយសារតែអ្នកប្រើប្រាស់ជាច្រើនមើលមិនឃើញថាហេតុអ្វីបានជាពួកគេត្រូវធ្វើការផ្លាស់ប្តូរទូរស័ព្ទដែលពួកគេកំពុងតែប្រើប្រាស់នេះ។” ទោះបីជា Apple បញ្ចុះតម្លៃ iPhone នៅក្នុងទីផ្សារមួយចំនួនក៏ដោយនោះ ការផ្លាស់ប្តូរនេះគឺមិនអាចគ្រប់គ្រាន់សម្រាប់បង្កើនតម្រូវការ និងបង្កើនទៅលើការលក់របស់ខ្លួននោះទេ។

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជាច្រើន បានកាត់ផ្តាច់អាជីវកម្មជាមួយនឹងក្រុមហ៊ុន Huawei ទាំងស្រុង ឬការរឹតបន្តឹងទៅលើការទិញពីក្រុមហ៊ុនបច្ចេកវិទ្យានេះ រួមមាន Google, Softbank’s ARM, Analog Devices, Intel Corp, Qualcomm Inc, Xilinx Inc, Broadcom Inc, Panasonic Corp និង BT Group’s EE. ។ ពេលនេះ មានតែក្រុមហ៊ុន Panasonic ប៉ុណ្ណោះដែលបន្តនូវពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Huawei។ សម្រាប់សហព័ន្ធ WiFi, Bluetooth SIG SD associations ក៏នៅតែបន្តយកក្រុមហ៊ុនHuawei ជាដៃគូរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន