no-alternative title

Samsung Galaxy A80 ត្រូវគេហៅឈ្មោះថា គឺជា "Era of Live" ដែលមានន័យថា សករាជថ្មីនៃការថតរូប

Galaxy A80 គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលគេមើលឃើញថា គឺមានភ្ជាប់ជាមួយនឹងការរចនារូបរាងថ្មី ប្លែកជាមួយនឹងអេក្រង់រុញដ៏ស្រស់ស្អាត និងអាចបញ្ជាទៅលើប្រព័ន្ធកាមេរ៉ារុញឡើងមានលក្ខណៈពិសេសបំផុត សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A80 គឺមានការបង្ហាញនៅទីនេះ។ បើមើលទៅសព្វថ្ងៃនេះ Samsung បាននឹងកំពុងតែធ្វើការរចនាទៅលើស្មាតហ្វូន ដែលមានអេក្រង់លាតពេញគែមតែម្តង។ យើងធ្លាប់បានឃើញស្មាតហ្វូនរបស់ក្រុមហ៊ុននេះជាច្រើនមកហើយ ដែលប្រើប្រាស់នូវ Notch រន្ធប្រហោងនៅលើអេក្រង់ រចនាបទនៃការរុញ អេក្រង់ពីរ និងកាមេរ៉ាផុសឡើង ដើម្បីអោយអេក្រង់របស់ស្មាតហ្វូននេះធំនៅខាងមុខនោះ។ នៅពេលនេះ Samsung បានជ្រើសរើសនូវការរចនាថ្មីសម្រាប់ស្មាតហ្វូន Galaxy A80 ដែលមានអេក្រង់ធំទំហំដល់ទៅ 6.7" FHD+ display (1080x2400pixels) ជាមួយនឹងកម្រិតភាពច្បាស់ Super AMOLED ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងបានដឹងរួចមកហើយថាអ្វីដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺអេក្រង់ពេញគែម ហើយគ្មានស៊ុមព័ទ្ធនៅជុំវិញអេក្រង់នោះទេ នេះគឺជាអ្វីដែលក្រុមហ៊ុននេះហៅថា New Infinity Display នោះ។ អេក្រង់នេះគឺមានលក្ខណៈខុសប្លែកពីគេដោយសារតែវាមិនមាន waterdrop notches ឬរន្ធប្រហោងនៅលើអេក្រង់ដូចគ្នាទៅនឹង Infinity-V ឬ O designs នោះទេ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយថែមទៀតពិសេសវាអាចធ្វើការបង្វិលបានទៀតសម្រាប់កាមេរ៉ាខាងក្រោយនេះ។

ស្មាតហ្វូន A80 ពេលនេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Sound on Display technology ដែលធ្វើអោយអេក្រង់របស់វាអាចបញ្ចេញសំលេងមកក្រៅបានថែមទៀតផង។ តួខ្លួនរបស់ស្មាតហ្វូននេះ គឺផលិតឡើងមកពីកញ្ចក់ "3D Glass" ជាមួយនឹងគែមធ្វើពីលោហធាតុដែលមើលទៅរូបរាងរបស់វាពិតជាប្រណិត ហើយអ្នកប្រើប្រាស់នឹងមានអារម្មណ៍កក់ក្តៅបំផុតនៅពេលដែលបានកាន់ស្មាតហ្វូន Galaxy A80 នេះនៅក្នុងដៃនោះ។ សម្រាប់អ្នកប្រើប្រាស់ជាច្រើន ដែលចង់ធ្វើការថតរូបភាព Selfies នោះគឺជាពិតជាពិសេស ដោយក្រុមហ៊ុន Samsung រចនានូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលអាចបង្វិលបានមកខាងមុខជាកាមេរ៉ា Selfies ដែលពិតជាច្បាស់បំផុតមាននៅលើស្មាតហ្វូន Galaxy A80 នេះ។ កាមេរ៉ានេះ អាចដំណើរការបានលឿន និងស្វ័យប្រវត្តិនៅពេលដែលអ្នកចុចនៅលើប៊ូតុង Selfie ។

ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវកាមេរ៉ាទំហំ 48MP របស់ក្រុមហ៊ុន Sony ជាកាមេរ៉ាគោល និងកាមេរ៉ាទំហំ 8MP wide-angle sidekick សម្រាប់ការថតរូបភាព Landscape និងការថតជាក្រុម។ សម្រាប់កាមេរ៉ាទី 3របស់ Galaxy A80 នេះ គឺជាកាមេរ៉ា 3D depth-sensing ToF camera សម្រាប់ធ្វើការថតរូបភាពជា 3D-mappingជាមួយនឹងមុខងារ bokeh ឬ Portrait Mode បានយ៉ាងល្អឥតខ្ចោះ។ ជាមួយគ្នានេះ Samsung ក៏បាននាំយកនូវមុខងារដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 ដូចជា Super Steady video mode ដែលធ្វើអោយវីដេអូរបស់អ្នកគ្មានភាពរង្គើរនោះ មកប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Galaxy A80 នេះត្រូវគេហៅឈ្មោះថា "Era of Live" ដែលមានន័យថា សករាជថ្មីនៃការថតរូបភាព ថែមទៀតផង។

សម្រាប់កាមេរ៉ា time-of-flight camera នេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ Live Focus សម្រាប់វីដេអូ Mode ដូចនេះអ្នកអាចធ្វើការថតវីដេអូកាន់តែស្រស់ស្អាត និងរស់រវើកជាទីបំផុតថែមទៀត។ អ្នកក៏ទទួលបាននូវ 30 scene recognition និងមុខងារ optimization scenarios ដែលធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 នេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់ហៅបច្ចេកវិទ្យានេះថា AI នៅឡើយទេ។ ការប្រើប្រាស់ឈ្មោះ AI ប្រហែលជាសម្រាប់ជំហានមួយទៀតរបស់ក្រុមហ៊ុន Samsung ដែលមានការពង្រឹងទៅលើផ្នែក Hardware និង Software នោះ។

សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលធន់ខ្ពស់នេះ Galaxy A80 នេះ មានការផ្តល់នូវរ៉េម និងម៉េមូរីកាន់តែអស្ចារ្យបំផុតគឺរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 730 ដែលមានអង្គគណនា 2.2GHz Dual + 1.8GHz Hexa-core ថែមទៀតផង។ និយាយដោយខ្លីនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន A80 នេះ គឺខ្ពស់ជាងស្មាតហ្វូនធន់កណ្តាលជាច្រើនទៀត ហើយវាក៏បំពាក់នូវថាមពលថ្មទំហំ 3700 mAh ទ្រទ្រង់នូវបច្ចេកវិទ្យា 25W charger ដែលបញ្ចូលថាមពលថ្មលឿនថែមទៀត។

ក្រុមហ៊ុន Samsung បានទម្លាយថា បច្ចេកវិទ្យា "Intelligent Performance Enhancer ក៏ពង្រឹងទៅលើកម្មវិធី Software តាមរយៈបច្ចេកវិទ្យា AI ផងដែរ នៅលើស្មាតហ្វូន Galaxy A80 នេះ ដែលនឹងអាចថែរក្សានូវថាមពលថ្មកាន់តែល្អ ហើយវាក៏មានភ្ជាប់ជាមួយនឹង Bixby button សម្រាប់គ្រប់គ្រងទៅលើកិច្ចការងារប្រចាំថ្ងៃរបស់អ្នកបានថែមទៀតផង៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន