no-alternative title

ពាក្យចចាមអារ៉ាមថ្មីនិយាយថា Galaxy Note 10 Pro នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនត្រឹមតែ 25W តែប៉ុណ្ណោះ!

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមនានាជាច្រើន បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 ប្រហែលជាមិនភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 45W fast charging នោះទេ នេះបើតាមការបញ្ជាក់របស់ការបង្ហោះចេញពី Max Weinbach របស់ XDA Developer។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ ក៏ធ្លាប់មានការបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 10 នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនខ្ពស់ជាងពីរដងទៅលើស្មាតហ្វូន Galaxy S10 5G, Galaxy A70 និង Galaxy A80 ប៉ុន្តែសម្រាប់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 45W fast charging ប្រហែលជាប្រកាសបង្ហាញនៅលើស្មាតហ្វូន Galaxy A90 ផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy A70 គឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូល Galaxy ដែលប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 25W fast charging  ហើយសម្រាប់ជំហានបន្ទាប់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿននេះគឺនៅលើស្មាតហ្វូនត្រកូល Galaxy A series នេះ។

កន្លងមកមានការលកឡើងថា ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 Pro នេះនឹងមានលក្ខណៈខុសប្លែកពីស្មាតហ្វូន Galaxy Note 10។ សម្រាប់ស្មាតហ្វូន Galaxy Note 10 នេះ គឺមានប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 15W សម្រាប់ថាមពលថ្មទំហំ 3,400 mAh ហើយនេះប្រហែលជាអ្វីដែលក្រុមហ៊ុន Samsung រក្សានូវតម្លៃសម្រាប់ស្មាតហ្វូននេះ។ សម្រាប់ស្មាតហ្វូន Galaxy Note 10 5G ប្រហែលជាប្រើប្រាស់នូវប្ចចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 45W f ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 5G ដែលបញ្ចូលថាមពលថ្មលឿនជាង Galaxy S10 អញ្ចឹងដែរ។

គិតមកទល់ពេលនេះ គឺនៅសល់រយៈពេលជាច្រើនខែទៀតមុនពេលដែលស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 បង្ហាញខ្លួននោះ យើងអាចនឹងមើលឃើញនូវរបាយការណ៍ជាច្រើនទៀត ដែលធ្វើការទម្លាយ រួមជាមួយនិងពាក្យចចាមអារ៉ាមជាច្រើនទៀតអំពីស្មាតហ្វូននេះ។ ប៉ុន្មានថ្ងៃមុននេះ មានការរំពឹងថា ស្មាតហ្វូន Galaxy Note 10 នេះគឺមានបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនជាង Galaxy S10 ចំនួន 3 ដង។ អ្វីៗវានិងចប្រែប្រួល ដូច្នេះសូមតាមដានជាមួយខ្ញុំទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន