no-alternative title

ព័ត៌មានថ្មី! Samsung Galaxy Fold ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាន ទំនងជានឹងចេញលក់ផ្លូវការណ៍នៅកំឡុងខែកក្តដាខាងមុខនេះ

បើរាប់ចាប់តាំងពីពេលក្រុមហ៊ុនបានធ្វើការប្រកាសចេញកាលពីកំឡុងព្រឹត្តិការណ៍ MWC2019 កាលពីដើមឆ្នាំ 2019 នេះគឺវាមានរយះពេលជិតកន្លះឆ្នាំទៅហើយ ប៉ុន្តែស្មាតហ្វូនអេក្រង់បត់ដំបូង Galaxy Fold របស់ Samsung មិនទាន់ចេញលក់ជាផ្លូវការណ៍នៅលើទីផ្សារនៅឡើយទេខណះដែលកំពូលស្មាតហ្វូនរួមជំនាន់ជាមួយវា Galaxy S10 បានចេញលក់លើទីផ្សាររួចហើយក្តី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មូលហេតុដែល Samsung ធ្វើការពន្យាពេលក្នុងការចេញលក់ស្មាតហ្វូនអេក្រង់បត់ Galaxy Fold របស់ខ្លួនត្រូវបានប្រភពមួយចំនួនបានបង្ហើបថាគឺបណ្តាលមកពីបញ្ហាអេក្រង់របស់វានូវមានដំណើរការមិនទាន់ស្រួល ហើយ Samsung ត្រូវការពេលវេលាក្នុងការធ្វើការជុសជុលដោះស្រាយបញ្ហានេះកុំអោយមានបញ្ហាកើតឡើងនៅពេលធ្លាក់ដល់ដៃអ្នកប្រើប្រាស់ និងដើម្បីផ្តល់ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ជាមួយស្មាតហ្វូនមួយនេះ។ 

យ៉ាងណាមិញក្នុងខណះពេលនេះបើតាមប្រភពពីបុគ្គលិកជាន់ខ្ពស់មួយរូបរបស់ Samsung បានទម្លាយព័ត៌មានថាកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Fold នឹងមានដាក់លក់ជាផ្លូវការណ៍នៅកំឡុងខែកក្តដា, 2019 ខាងមុខនេះ។ ហើយក្រុមហ៊ុន Samsung នឹងប្រារព្ធព្រឹត្តិការណ៍សន្និសិទ្ធសារព័ត៌មានមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះដើម្បីបញ្ជាក់ពីកាលបរិច្ឆេទក្នុងការចេញលក់នាខែកក្តដានោះ។

ដូចនេះយើងទាំងអស់គ្នានឹងបានដឹងច្បាស់ពីកាលបរិច្ឆេទជាក់លាក់នៅក្នុងសន្និសិទ្ធមួយនោះ ប៉ុន្តែប្រហែលវាអាចនឹងមានពេលវេលាផ្សេងគ្នាទៅតាមទីផ្សារនីមួយៗ។ ហើយគេរំពឹងថានេះគឺជាការពន្យាពេលលើកចុងក្រោយរបស់ Samsung ក្នុងការចេញលក់ Galaxy Fold ហើយអតិថិជនដែលទន្ទឹងរងចាំកាន់ប្រើស្មាតហ្វូនអេក្រង់បត់មួយនេះនឹងឆាប់ទទួលបានស្មាតហ្វូនដ៏អស្ចារ្យនេះកាន់ប្រើមុខគេក្នុងពេលឆាប់ៗនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន