no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Nova 5i ត្រូវបានបែកធ្លាយលក្ខណៈសម្បត្តិពេញលេញនៅលើ TENAA

ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Nova 5 និង Nova 5i នៅចុងខែនេះ នៅក្នុងប្រទេសចិន។ ស្មាតហ្វូនស៊េរីថ្មី Huawei Nova 5 នេះ អាចនឹងភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Nova 5i ដែលជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាល។ ស្មាតហ្វូន Huawei Nova 5i ក៏បានបង្ហាញខ្លួននៅលើប្រព័ន្ធ Database នៅលើ TENAA របស់ចិនជាមួយនឹងលក្ខណៈសម្បត្តិពេញលេញតែម្តង។ ថ្មីៗនេះ ក៏មានការប្រទះឃើញនៅលើ Geekbench ដែលមានរ៉េមពីរទំហំសម្រាប់ធ្វើការជ្រើសរើសផងដែរ។

 

no-alternative title

របាយការណ៍ជាច្រើនកាលពីពេលមុននេះ បានទម្លាយថា GLK-TL00 និង GLK-AL00 គឺជាប្រភេទផ្សេងគ្នានៃស្មាតហ្វូនស៊េរីថ្មី Huawei Nova 5i សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ នៅក្នុងបញ្ជីរបស់ TENAA សម្រាប់ GLK-TL00 / AL00 គឺមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូន Nova 5i ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបញ្ជីនេះគឺខ្វះរូបភាពជាច្រើនអំពីស្មាតហ្វូននេះ។ ស្មាតហ្វូន Nova 5i នេះគឺមានវិមាត្រ 159.1 x 75.9 x 8.3mm ហើយវាមានទំងន់ 178 ក្រាម។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.4-inch IPS LCD panelដែលមានកម្រិតភាពច្បាស់ 1080x2310 pixels។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3,900mAh ឬ 4,000mAh។ ស្មាតហ្វូនស៊េរីថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប 2.2 GHz octa-core processor។

 

នៅក្នុងបញ្ជីរបស់ TENAA ទម្លាយា រ៉េមទំហំ 6GB និង 8GB RAM editions របស់ស្មាតហ្វូននេះ នឹងមានម៉េមូរីក្នុងម៉ាស៊ីន 128GB អាចថែមម៉េមូរីបានផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ កាមេរ៉ានេះមានទំហំ 24-megapixel main sensor, 8-megapixel secondary lens, 2-megapixel depth sensor និង TOF (Time of Flight) lens ។ សម្រាប់កាមេរ៉ាមុខ Selfies នោះគឺមានទំហំ 24-megapixel ។ EMUI 9 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ក៏តម្លើងមកស្រាប់នៅលើស្មាតហ្វូននេះផងដែរ។

នៅក្នុងបញ្ជីរបស់ Geekbench នេះគឺមាន GLK-LX3 ដែលបញ្ជាក់ថាស្មាតហ្វូននេះមានរ៉េមទំហំ 6 GB ដែលត្រូវទម្លាយកាលពីចុងខែមុននេះ។ ពេលនេះម៉ូដែល GLK-LX2 គឺមានរ៉េមទំហំ 4GB ក៏បង្ហាញខ្លួននៅលើ Geekbench នេះផងដែរ។ សម្រាប់ម៉ូដែល GLK-LX3 / LX2 models នេះអាចនឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបផងដែរ។ វាមានហ្វ្រេកង់ 1.71 GHz នៅលើម៉ូដែល LX2 នេះដែលត្រូវគេដឹងថាគឺជាបន្ទះឈីប Kirin 710 SoC។ នៅក្នុងបញ្ជីរបស់ AnTuTu ស្មាតហ្វូននេះ គឺមានការបែកធ្លាយនៅចុងខែមុននេះផងដែរ ហើយវាក៏មានការទម្លាយថា ស្មាតហ្វូន នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 710។ សម្រាប់រ៉េមទំហំ 4GB សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប ប្រហែលជាមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ខណៈពេលដែលរ៉េមទំហំ 6GB ប្រហែលជាមានម៉េមូរីទំហំ 128GB ។ នៅក្នុងអ៊ឺរ៉ុបស្មាតហ្វូននេះគឺជា Huawei P20 Lite (2019)។ ពាក្យចចាមអារ៉ាមជាច្រើន បានអះអាងថា ស្មាតហ្វូន Nova 5 និង Nova 5i ប្រហែលជាបង្ហាញខ្លួននៅក្នុងប្រទេសចិន ដែលជា Nova 5 Pro និង Nova 5៕

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម