no-alternative title

ក្រុមហ៊ុន LG Electronics បានប្រកាសចាប់ផ្តើមដាក់លក់ទូរទស្សន៍ OLED 8K TV ដំបូងគេបំផុតនៅលើពិភពលោក

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន LG Electronics  បានប្រកាសនៅថ្ងៃនេះអំពីការចាប់ផ្តើមការលក់ទូរទស្សន៍ OLED 8K TV ដំបូងគេបំផុតនៅលើពិភពលោក (ម៉ូដែល 88Z9) ជាមួយនឹងការបញ្ជាទិញមុនសម្រាប់ទូរទស្សន៍ទំហំ 88 អ៊ីញ ដែលចាប់ផ្តើមនៅសប្តាហ៍នេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទូរទស្សន៍នេះ អាចរកទិញបាននៅទីផ្សារសំខាន់ៗនៅទ្វីបអាមេរិកខាងជើង និងទ្វីបអឺរ៉ុបផងដែរ។ វានឹងដាក់លក់នៅក្នុងត្រីមាសទី 3 នៅឆ្នាំនេះ។

 

នៅក្នុងនាមជាទូរទស្សន៍ OLED ដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG រហូតមកដល់បច្ចុប្បន្ននេះ ទូរទស្សន៍ 8K OLED TV គឺជាការច្នៃប្រឌិតខ្ពស់បំពាក់នូវបច្ចេកវិទ្យាអេក្រង់គ្មានគូប្រៀបនោះទេពីក្រុមហ៊ុនបច្ចេកវិទ្យា LG ។ ម៉ូដែលថ្មីដែលគួរអោយស្ញប់ស្ញែងនេះបង្ហាញពីឧត្តមភាពនៃបច្ចេកវិទ្យា OLED បើធៀបជាមួយនឹងអេក្រង់ LED ធម្មតា ហើយទូរទស្សន៍នេះផ្តល់នូវបទពិសោធន៍នៃការទស្សនាដែលគ្មានទីបញ្ចប់នោះទេ។ 

 

ទូរទស្សន៍នេះប្រើបន្ទះទំនើបមួយដែលមានភីកសែលបញ្ចេញដោយខ្លួនឯងជាង 33 លានភិចសែលផ្តល់នូវគុណភាពរូបភាពដ៏ល្អឥតខ្ចោះនៅលើទូរទស្សន៍ LG OLED TV នេះ ហើយអ្វីដែលកាន់តែពិសេសនោះ វាមានកម្រិតពណ៌ច្បាស់បំផុត និងកម្រិតនៃពណ៌ខ្មៅដិតជាងមុនផងដែរ។ រូបភាពដែលបង្ហាញនៅលើអេក្រង់នេះគឺម៉ត់ច្បាស់មែនទែននៅលើទូរទស្សន៍ទំហំ 88 អ៊ីញដោយសារគុណភាពនៃរូបភាពនេះគឺមានកម្រិតខ្ពស់ដល់ទៅ 8K Ultra HD (7,680 x 4,320) ស្មើនឹង 16 ដងនៃភីកសែល Full HD និង 4 ដងនៃកម្រិតភាពច្បាស់ UHD។ សមត្ថភាពដ៏ល្អឥតខ្ចោះនៃបន្ទះអេក្រង់ 8K OLED របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ត្រូវបានពង្រឹងដោយខួរក្បាលឆ្លាតវៃ α (Alpha) 9 Gen 2 8K ជំនាន់ទី ២ របស់ក្រុមហ៊ុននេះ។ បន្ទះឈីបនេះពង្រឹងប្រសិទ្ធិភាពទៅលើគុណភាពរូបភាព និងសម្លេងជាមួយនឹងបច្ចេកវិទ្យា deep learning technology និងការចូលទៅកាន់ប្រព័ន្ធ Database ទៅលើព័ត៌មានដែលបង្ហាញនេះថែមទៀត។ 

ទូរទស្សន៍នេះអនុញ្ញាតឱ្យបន្ទះឈីបនេះធ្វើការបង្កើនប្រសិទ្ធភាពនៃការបង្ហាញរូបភាពដ៏ល្អបំផុត និងការធានាគុណភាពរូបភាពដែលពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន។ ជាមួយនឹងបន្ទះឈីប α9 Gen 2 8K processor នេះ អេក្រង់ 8K 88-inch 8K OLED TV របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG នេះមានសមត្ថភាពខ្ពស់ទៅលើការបញ្ចេញរូបភាពកាន់តែប្រសើរជាងមុន និងការពង្រឹងទៅលើបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន 6 ជំហានចេញពី 4 ជំហាននៅលើអេក្រង់ 4K Versions នោះដើម្បីបញ្ចេញនូវរូបភាពកម្រិត 8K នៅពេលកំពុងធ្វើបច្ចុប្បន្នភាពនៅលើមាតិកា 4K (3,840 x 2,160) ឬ 2K (1,920 x 1,080) ។ បន្ទះឈីបនេះក៏ធ្វើការវិភាគពីលក្ខខណ្ឌជុំវិញដើម្បីទទួលបានកម្រិតពន្លឺអេក្រង់ដ៏ល្អឥតខ្ចោះផងដែរ។ នៅក្នុងទីផ្សារមួយចំនួន ទូរទស្សន៍ LG 8K OLED TV នេះនឹងមានជាប្រភេទ Version ដែលអាចប្រើប្រាស់បានទាំងជាមួយនឹង Google Assistant  និង Amazon Alexa សម្រាប់ការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងការគ្រប់គ្រង់យ៉ាងពេញលេញនៅលើទូរទស្សន៍នេះ ក៏ដូចជាការភ្ជាប់ទៅកាន់ឧបករណ៍ឆ្លាតវៃជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន